ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ឡាន Tesla យកឡានរបស់ខ្លួនជីកកាក់ អ្នកខ្លះរកបានមួយខែៗរាប់រយដុល្លារ

[ទីផ្សារបរទេស] អ្នកប្រើប្រាស់រថយន្ត Tesla មួយចំនួន បានប្រើប្រាស់រថយន្តរបស់ខ្លួនធ្វើជាប្រភពថាមពលសម្រាប់ម៉ាស៊ីនជីកកាក់ ដែលធ្វើបែបនេះចំណេញថ្លៃភ្លើងបានមិនតិចឡើយ បើធៀបនឹងការប្រើប្រាស់ថាមពលអគ្គិសនីផ្ទាល់។

ជាក់ស្ដែងបុរសឈ្មោះថា Siraj Raval បានដំណើរការកុំព្យូទ័រ Apple Mac Mini M1 ធ្វើជាម៉ាស៊ីនជីកកាក់ ដែលផ្គត់ផ្គង់ថាមពលដោយរថយន្ត Model 3។ ពេលដែលកាក់ Ethereum បានឡើងដល់ចំណុចថ្លៃបំផុតក្នុងឆ្នាំ២០២១ បុរសឈ្មោះ Raval និយាយថាខ្លួនអាចរកប្រាក់បានចន្លោះពី ៤០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុងមួយខែ។

ដោយឡែក បុរសម្នាក់ទៀតឈ្មោះ Chris Allesi បានធ្វើរឿងស្រដៀងគ្នានេះដែរ ដោយរូបគេបានភ្ជាប់ឧបករណ៍ជីកម៉ូដែល Bitmain Antminer S9 ជាមួយរថយន្ត Tesla របស់ខ្លួន។ យ៉ាងណាក្ដី Chris Allesi បានអះអាងថាប្រើរថយន្ត Tesla ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជាប្រភពថាមពលដល់ឧបករណ៍ជីកកាក់គឺហាក់មិនមែនជារឿងចំណេញប៉ុន្មានឡើយ។

ទោះយ៉ាងណា អ្នកដទៃទៀតដែលប្រើប្រាស់យុទ្ធសាស្ត្រដូចជាបុរសឈ្មោះ Raval បានអះអាងផ្ទុយពីនេះ ប៉ុន្តែជារួមទៅផលចំណេញដែលបានមកពីប្រើប្រាស់ថាមពលរថយន្ត Tesla ធៀបនឹងថាមពលអគ្គិសនី​គឺមិន​មាន​កម្រិតតិចតួច បើធៀបនឹងតម្លៃរបស់រថយន្ត ដោយការប្រើប្រាស់ថាមពលពីរថយន្តក៏អាចប៉ះពាល់ដល់អាគុយរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រឿងតែងខ្លួនថ្មី ជួយឲ្យ Lexus LX 600 កាន់តែកាច

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការប្រកាសអំពីគម្រោងថ្មី សម្រាប់ពិពណ៌រថយន្ត Tokyo Auto Salon ២០២២ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនកែច្នៃរថយន្តជប៉ុន Jaos។ Lexus LX 600 “Offroas” Jaos គឺជារថយន្តប្រភេទ SUV ខ្នាតធំដែលបំពាក់មកជាមួយគ្រឿងលម្អមួយចំនួនផលិតឡើងពីជ័រកាបោន(Carbon) សម្រាប់បន្ថែមនូវសម្រស់ ក៏ដូចជាការកែប្រែលើផ្នែកផ្សេងទៀត ដែលធ្វើអោយប្រសើរឡើងនូវអត្ថសញ្ញាណនៃសម្ថភាព Off road របស់រថយន្ត SUV នេះ។

ចាប់ផ្តើមជាមួយ Bodykit ដែលបានបំពាក់មក វារួមមាន កាងធ្លាក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងគម្របភក់ផលិតឡើងពី CFRP ដែលមានទម្ងន់ស្រាល បន្ថែមជាមួយរបាំងភក់, ឧបករណ៍ការពារដៃទ្វា, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្ទីកគ័រឡូហ្គូនៅលើទ្វាខាងមុខ និងបង្អួចជុំវិញ ប្រើប្រាស់ជាមួយកញ្ចក់បែបឯកជន។

លើសពីនេះ រថយន្តនេះក៏បានបំពាក់មកជាមួយថាសកង់ Enkei Forged ទំហំ ២០អ៊ីញ ១០ប្រឡោះ ដែលត្រូវបានហៅថា Jaos Tribe Cross ពណ៌លឿង ព្រមជាមួយសំបកកង់ថ្មី 285/55R20 Toyo Open Country A/T សម្រាប់ជួយអោយការបើកបរកាន់តែប្រសើរឡើង។

សម្រាប់ថាមពលកម្លាំងរថយន្តនេះ នៅតែរក្សាបានជាមួយការបំពាក់មកជាមួយម៉ាស៊ីន ៣,៥លីត្រ Twin-turbocharged ផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំង ៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។ រីឯប្រព័ន្ធ Multi-Terrain Select, Adaptive Variable Suspension និងលក្ខណៈពិសេសផ្សេងទៀត ដែលជួយអោយការបើកបរកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនបានប្រកាសពីតម្លៃ សម្រាប់គ្រឿងបន្ថែម Jaos Kit នេះនៅឡើយនោះទេ ប៉ុន្តែបានសន្យាថានឹងផ្តល់ជូននូវ “ផលិតផលចម្រុះដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅរបស់អតិថិជនដែលមានលក្ខណៈចម្រុះ” ដែល អាចស្វែងរកបាននៅផ្នែកបន្ទាប់បន្សំបន្ថែមទៀតនាពេលអនាគត។

គួររំលឹកផងដែរ Lexus បានផ្តល់ជូននូវជម្រើសម៉ូឌែល LX 600 ប្រភេទ Off-raod រួចហើយ នៅលើទីផ្សារប្រទេសជប៉ុន ដែលភ្ជាប់មកជាមួយថាសកង់ទំហំ ១៨អ៊ីញ, ប្រព័ន្ធចាក់សោប៉ុង ៣ទីតាំង បូករួមទាំងពណ៌តួរខ្លួនពណ៌ខ្មៅ និងពណ៌ប្រផេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model X Plaid ២០២២ បង្ហាញខ្លួនជាមួយកៅអី៧ និងរន្ធសាកថ្ម CSS2 មានកម្លាំងដល់ ១,០២០ សេះ

[ទីផ្សារបរទេស] រថយន្ត Tesla Model S រូបរាងថ្មីមិន​មែន​ជា​រថយន្ត​គួរ​ឱ្យ​ចាប់​អារម្មណ៍​តែ​មួយ​គត់​ដែល​បាន​បញ្ចេញ​នៅក្នុងប្រទេស​តៃវ៉ាន់​ទេ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ក៏​បាន​បង្ហាញ​រថយន្ត Model X Plaid ដែល​បានអភិវឌ្ឍន៍ថ្មីផងដែរ។

ខណៈពេលដែលរថយន្ត sedan ទទួទបានការអភិវឌ្ឍន៍ភ្លើងបំភ្លឺដែល Model X ភាគច្រើនបានបំពាក់មកជាមួយ។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមែនជារឿងគួរអោយចាប់អារម្មណ៍ខ្លាំងនោះឡើយ ដោយសារម៉ូដែលពិសេសនេះមានបំពាក់ជាមួយកៅអីដល់៧។

បើស្តាប់ទៅមិនគួរឲ្យភ្ញាក់ផ្អើកនោះទេ ប៉ុន្តែ Teslarati បានកត់សម្គាល់ថា រថយន្តនេះនឹងមិនមាននៅក្នុងសហរដ្ឋអាមេរិកទេ ដែលការបើកបររបស់ Crossover នេះត្រូវបានកំណត់ត្រឹមតែកៅអី៦ ​ប៉ុណ្ណោះ។ ក្នុងនោះរបាយការណ៍ក៏បានណែនាំថា​ Model X ប្រហែលជាបំពាក់ជាមួយការអាប់ដេតជាមួយប្រព័ន្ធ​កំសាន្តអភិវឌ្ឍន៍ថ្មីសម្រាប់ឲ្យការបើកបរកាន់តែប្រសើរឡើង។

ជាងនេះទៅទៀត មុខងារដ៏ល្អនៅរន្ធបញ្ចូលថ្ម CCS2 ថ្មីរបស់ប្រភេទ Crossover នេះ ដែលធ្វើឲ្យការស្វែងរកឆ្នាំងសាកដែលអាចប្រើបានកាន់តែងាយស្រួលនៅក្នុងទីផ្សារមួយចំនួនដោយមិនចាំបាច់ប្រើ adapters ទៀតទេ។

ខណៈដែរទាំងនេះមិនមែនជាការផ្លាស់ប្តូរដូចមនុស្សមួយចំនួនបានរំពឹងទុកនោះទេ ដោយ Model X Plaid មានបំពាក់ជាមួយ ម៉ូទ័រ៣ ដែលផលិតកម្លាំងបាន ១,០២០ សេះ ។ នេះអនុញ្ញាតឲ្យរថយន្តនេះក្លាយជារថយន្ត SUV ដែលមានល្បឿនលឿនបំផុតក្នុងផលិតកម្មនាពេលនេះ ដែលបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ២វិនាទីប៉ុណ្ណោះ។

រថយន្តប្រភេទ Crossove ក៏អាចបើកបរចម្ងាយ ១/៤ ក្នុងរយះពេល ៩.៩ វិនាទី និងល្បឿនលឿនបំផុត ២៦២ គីឡូម៉ែត្រ/ម៉ោង ខណៈចម្ងាយប៉ាន់ស្មានចេញពីស្ថាប័ន EPA ជាមួយចម្ងាយគួរឲ្យចាប់អារម្មណ៍បានដល់ ៥០១គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda កំពុងសម្ងំធ្វើការ លើឡាន Mazda 3 Coupe ទ្វារ ២ថ្មី

Mazda 3 បច្ចុប្បន្ននេះមានលក់ជាប្រភេទតួខ្លួន Sedan និង Hatchback ហើយបើគិតទាំង ម៉ូដែល CX-30 ទៀត នោះមានទាំង Crossover ផងដែរ។ ប៉ុន្តែអ្វីដែល Mazda មិនមាន គឺម៉ូដែលទ្វារពីរ Coupe។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះអាចនឹងលែងមានក្នុងពេលឆាប់ៗ បន្ទាប់ពីគេបានរកឃើញនូវឯកសារប៉ាតង់ ដែលបានចុះជាមួយនឹងការិយាល័យប៉ាតង់អាមេរិក United States Patent and Trademark Office ព្រមទាំង ការិយាល័យប៉ាតង់អឺរ៉ុប European Patent Office ដែលបង្ហាញឲ្យឃើញពីការផលិត Mazda 3 Coupe។

គួរឲ្យដឹងថា ប៉ាតង់ខាងលើនោះបានចុះកាលពីខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានចុះផ្សាយនៅខែមករា ឆ្នាំ២០២២ នេះ ដែលបង្ហាញឲ្យឃើញថា Mazda ចង់បង្កើតរថយន្ត Mazda 3 Coupe ដើម្បីប្រជែងជាមួយនឹង រថយន្ត Honda Civic។

ស្ថិតនៅក្នុងឯកសារនោះ ថ្វីបើយើងមិនបានឃើញរូបរាងរថយន្តពេញលេញក៏ដោយ ប៉ុន្តែយើងអាចមើលឃើញនូវរូបរាងស្រដៀងនឹង Mazda 3 Hatchback ជាមួយនឹងតួខ្លួនទ្វារពីរ តែម្តង។ យ៉ាងណាមិញ អនាគតនៃរថយន្ត Mazda 3 Coupe ទៅជាយ៉ាងណា ឬវាអាចបង្ហាញខ្លួននៅលើទីផ្សារឬក៏អត់នោះ យើងមានតែរង់ចាំមើលតទៅទៀតសិនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តឆ្នាំ ២០២១ របស់ចិន សរុបបានជាង ២៦លានគ្រឿង បំបែកទំនោរធ្លាក់ចុះ ៣ឆ្នាំចុងក្រោយ

[ទីផ្សាររថយន្តបរទេស] ក្រសួងឧស្សាហកម្មរថយន្តចិន បានឲ្យដឹងថា ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើង ៣,៨ភាគរយកាលពីឆ្នាំមុន ដល់ ២៦,៣ លានគ្រឿង ខណៈដែលផលិតកម្មបានកើនឡើង ៣,៤ ភាគរយ។

ជាមួយនឹងកំណើននេះបានបង្ហាញពីការបញ្ចប់នូវនិន្នាការធ្លាក់ចុះ ដែលឧស្សាហកម្មរថយន្តចិនបានជួបប្រទះក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។

គួរឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានផ្សព្វផ្សាយទិន្នន័យនេះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះ ១,៦ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២១ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២០។

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន China Association of Automobile Manufacturers (CAAM) បានបង្ហាញថា ការលក់សរុបនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះ គឺ ២,៧៩ លានគ្រឿងក្នុងខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Suzuki Skydrive 125 ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស]ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូម៉ូឌែល Skydrive 125 ស៊េរីឆ្នាំ២០២២ បែបស្ព័រ ជាមួយជម្រើស ៣ ពណ៍ រួមមាន Black (YKV), Gray (ZRP) និង Black (YNR) តម្លៃចាប់ពី ១ ៤៨០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

ម៉ូតូនេះមានប្រវែងសរុប ១ ៨៨៥ មម, ទទឺង ៦៥៥ មម, កម្ពស់ ១ ០៤០មម និងកម្ពស់ពីដីមកកែបម៉ូតូ ១៤០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤ លីត្រ និងទម្ងន់ ១០៥ គីឡូក្រាមផងដែរ។

Suzuki Skydrive ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១២៤ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Belt ។

Suzuki Skydrive បានបំពាក់ផ្នែក​ខាងមុខ​ក្រោយ​ជាប៊ូម Telescopic shock ,​ហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤០P ជាដើម៕

ប្រភព៖ th-bigbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងឈប់ផលិតរថយន្តប្រភេទ Wagon ទាំងអស់ នៅត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] ទោះបីជារថយន្តប្រភេទ Wagon របស់ Mercedes បានលក់ជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជំនឿលើរចនាបថតួខ្លួន ហើយនឹងដករថយន្តនេះចេញពីត្រកូលរបស់ខ្លួននៅឆ្នាំ ២០៣០។

​យោង​តាម​គេហទំព័រ Automobilewoche ដែល​រាយការណ៍​ថា CLA Shooting Brake នឹង​បាត់​ខ្លួន​ពី​ក្រុម Mercedes ក្នុង​ឆ្នាំ ២០២៥ ដោយ​គ្មាន​អ្នក​ស្នង​តំណែង​បន្ត​តាម​ម៉ូដែលនោះទេ។ តាមមើលទៅ E-Class នឹងក្លាយជាកន្លែងស្តុកទុកចុងក្រោយ ប៉ុន្តែនៅឆ្នាំ ២០៣០ E-Class ថ្មីនឹងមកដល់ ដោយមិនមានប្រភេទ wagon ទៀតទេ។

ការផ្លាស់ប្តូរនេះកើតឡើងដោយសារតែក្រុមហ៊ុន Mercedes សម្លឹងមើលការផ្តល់ជូនរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដោយសារតែការវិនិយោគដ៏ធំក្នុងការផលិតរថយន្តអគ្គិសនី។ ដោយសារតែត្រូវចំនាយថវិការទៅលើការអភិវឌ្ឍន៍លើគ្រោងឆ្អឹងថ្មីទាំងស្រុង ដែលនឹងជួយឱ្យវារក្សាបាននៅផ្នែកមួយនៅក្នុងទីផ្សារនាពេលអនាគត ខណៈរថយន្តប្រភេទ Wagon ទំនងជានឹងត្រូវទុកចោលនៅមួយឡែក។

របាយ​ការណ៍​បាន​កត់​សម្គាល់​ថា Mercedes កំពុង​ធ្វើ​ការ​​ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​ទាំង​នោះ​ដែល​ចង់​បាន​អ្វី​ដែល​អាច​ប្រើ​បានល្អ​ជាង​នេះ ហើយ​បាន​ផ្តល់​យោបល់​ថា រថយន្ត high-riding SUV-sedan អាច​ជា​ដំណោះ​ស្រាយ។ ដោយរួមបញ្ចូលគ្នានៅគុណសម្បត្តិនៃរថយន្តប្រភេទ SUV ជាមួយនឹងការរចនារថយន្ត អាចប្រើថាមពលអាគុយបានប្រសើរជាងមុន និងផ្តល់ប្រាក់កម្ចីដល់ទំហំដែលអតិថិជនទាមទារនាពេលបច្ចុប្បន្ននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់សារី! Suzuki Let’s ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ លើទីផ្សារក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូម៉ូឌែល Let’s ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ជាមួយនឹងរូបរាងបែបស្ព័រ និងចាប់ពីតម្លៃ ១ ៣៣០ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Let’s មានទំហំប្រវែង ១៨៥៤ មម, ទទឹង ៦៨០ មម, កម្ពស់ ១០៤០ មម និងកម្ពស់ពីដីមកកែបម៉ូតូ ១៣៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៣.៥ លីត្រ និងទម្ងន់ ៩១ គីឡូក្រាមផងដែរ។

លើសពីនេះ Suzuki Let’s ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរសុវត្ថិភាពពីរជាន់ ដែលមានភាពជឿជាក់ពេលចត ងាយស្រួលប្រើប្រាស់ ងាយស្រួលចាក់សោរភ្លាមៗ និងហ្វ្រាំងឌីសខាងមុខ មានភាពជឿជាក់ពេលបើកបរ ឈប់យ៉ាងមានប្រសិទ្ធភាព ។

Suzuki Let’s ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke ជានឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១២,៧ សេសេ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-belt ។

Suzuki Let’s បានបំពាក់ផ្នែកខាងមុខជាមួយប៊ូម Telescopic shock ខណៈដែលខាងក្រោយប៊ូមរ៉ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤៦P ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Let’s ស៊េរីឆ្នាំ២០២២ មានជម្រើស ៣ ពណ៍ រួមមាន (blue-gray, red-brown និង white-gray)៕

ប្រភព៖ th-bigbike 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Honda StepWGN e:HEV ២០២២ ត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] រថយន្ត all-new Honda StepWGN ស៊េរីឆ្នាំ២០២២ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ជំនាន់ទី៦ ដោយរក្សានៅការរចនារាងប្រអប់ ដើម្បីពង្រីកទំហំខាងក្នុងឲ្យធំទូលាយតាមដែលអាចធ្វើទៅបាន។

ការសង្កត់ធ្ងន់លើការរចនាផ្នែកខាងក្រៅដែលគួរអោយកត់សំគាល់គឺសង្ហាជាងជំនាន់ទី៥ ដោយមាន២ម៉ូដែលធំៗសម្រាប់ជ្រើសរើសគឺ StepWGN Air និង StepWGN Spada ជាមួយនឹងជម្រើសសម្រាប់ទាំងម៉ាស៊ីនសាំងសុទ្ធ និង e:HEV ម៉ាស៊ីន hybrid ផងដែរ។ គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈរបស់ខ្លួននៅឯ Tokyo Auto Salon ២០២២ នៅថ្ងៃទី ១៥ ខែមករា។

ការរចនាផ្នែកខាងក្រៅនៃ all-new Honda StepWGN ស៊េរីឆ្នាំ២០២២ នេះ ភ្ជាប់មកជាមួយចង្កៀងមុខ LED រាងការ៉េភ្ជាប់ជាមួយនឹងប៉ាណាខាងមុខធំដែលតុបតែងដោយស៊ុមក្រូមេ។ Spada នឹងត្រូវបានពង្រឹងជាមួយនឹងឆ្នូតក្រូមេ នៅលើកាងខាងមុខ និងខាងក្រោយ និងកញ្ចក់ទ្វារ រួមជាមួយនឹងកញ្ចក់។ កញ្ចក់ធំជុំវិញរថយន្ត ដើម្បីបង្កើនភាពមើលឃើញនៅគ្រប់កៅអី។ ខណៈ​ដែល​ភ្លើង​ក្រោយ​ត្រូវ​បាន​រចនា​ដាក់​បញ្ចូល​គ្នា​បញ្ឈរ​ជាមួយ​​ D-pillar ដែល​បន្ថែម​ភាព​ប្រណីត​ផង​ដែរ។​

តាមរូបភាព គេអាចមើលឃើញថា កាប៊ីនត្រូវបានបំពាក់ដោយកៅអីធំនៅជួរទី២ ដែលអាចលៃតម្រូវទៅមុខ និងខាងក្រោយបាន ហើយរំកិលចេញទៅចំហៀងផងដែរ បង្កើនផាសុកភាពជាមួយនឹងខ្នើយទ្រជើងដែលអាចបត់បាន។

Honda StepWGN ថ្មី​នេះ​បាន​ភ្ជាប់មក​ជាមួយ​នឹង​ទ្វាខាងក្រោយ​អគ្គិសនី​ដែល​អាច​លៃតម្រូវ​កម្ពស់​បាន។ ខណៈពេលដែលទ្វាររូតទាំងសងខាងត្រូវបានបំពាក់ដោយប៊ូតុងបិទបើកជាតាមស្តង់ដារ។

បន្ថែមពីនេះរថយន្តនេះក៏ត្រូវបានបំពាក់ដោយអេក្រង់ដ៏ធំ Honda CONNECT Navi ទំហំ ១១.៤ អ៊ីង ដែលក្រុមហ៊ុន Honda បញ្ជាក់ថា គឺជារថយន្តដែលធំជាងគេក្នុងចំណោមរថយន្តដែលលក់ក្នុងប្រទេសជប៉ុន។ រួម​ទាំង​អេក្រង់​អ្នក​ដំណើរ​ខាង​ក្រោយ​ទំហំ ១៥,៦ អ៊ីញ​ ដែល​អាច​បង្ហាញ​ក្នុង​កម្រិត HD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Lead 125 ស៊េរីឆ្នាំ២០២២ ចេញលក់លើទីផ្សារប្រទេសថៃផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការចេញលក់នូវម៉ូតូ Honda Lead 125 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃជាផ្លូវការ ជាមួយតម្លៃ ១ ៦៦៣ដុល្លារ។

សម្រាប់ម៉ូតូ Honda Lead 125 បំពាក់នូវចង្កៀងមុខ LED, កាបាំងខាងមុខរាងជាងអក្សរ U ព្រមទាំងភ្ជាប់មកជាមួយរន្ធ USB និងប្រព័ន្ធ Smart key។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៦លីត្រផងដែរ។

សម្រាប់ម៉ូតូ Honda Lead 125 ប្រើប្រាស់ម៉ាស៊ីន ePS+ 4 valve SOHC ចំណុះ ១២៤,៨សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ ។

លើសពីនេះ Honda Lead 125 បំពាក់បានផ្នែក​ខាង​ក្រោយ​ជាបូម Telescopic ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២អ៊ីង និងក្រោយទំហំ ១០អ៊ីង ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+