ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កំពុងធ្វើការលើប្រព័ន្ធសាកអាគុយល្បឿនលឿន ដោយប្រើពេលត្រឹម ៥នាទី

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងតែធ្វើការយ៉ាងខ្លាំង ដើម្បីទៅរករថយន្តអគ្គិសនីសុទ្ធ ដោយរួមទាំងការផលិត ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាកអាគុយល្បឿនលឿន ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Ford Motor Co កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana លើផែនការរង់ចាំប៉ាតង់ ដើម្បីកាត់បន្ថយពេលវេលាជាមធ្យម ដើម្បីសាកភ្លើងមួយពេញពី ២៥នាទីទៅ ៥នាទី។ ក្នុង​ពេល​នេះ គេ​ត្រូវ​រង់ចាំ​ជាង ២ឆ្នាំ​សម្រាប់​បច្ចេកវិទ្យា​សាកអាគុយ​លឿន ដោយគេរំពឹងថានឹងចាប់ផ្តើមធ្វើតេស្តនៅឆ្នាំ ២០២៣។

ជាមួយគ្នានេះដែរ ប្រព័ន្ធសាកអាគុយលឿនអាចត្រូវបានឡើងកំដៅ ឬឡើងកំដៅនៃអាគុយ ដែលមកពីការសាកថ្មលឿនពេក។ ដូចនេះ អ្នកស្រាវជ្រាវត្រូវធ្វើឲ្យអាគុយត្រជាក់ និងសាកលឿន មានន័យថា ពួកគេត្រូវរចនាអាគុយឡើងវិញទាំងស្រុង។ ក្រុម​ការងារ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​រចនា​ខ្សែ​ Cable ឡើង​វិញ និង​បាន​ប្រើ​អង្គធាតុ​រាវ​ដើម្បី​ត្រជាក់​ខ្សែ ហើយប្រែទៅជាចំហាយ។

គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍រវាងក្រុមហ៊ុន Ford និង Purdue ។ ប្រសិនបើបច្ចេកវិទ្យាសាកថ្មលឿនជោគជ័យ វានឹងផ្លាស់ប្តូរមុខមាត់រថយន្តអគ្គិសនី Ford មួយកម្រិតទៀត។ ហើយប្រព័ន្ធខ្សែសាកនេះកំពុងត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សាស្រ្តាចារ្យនៃវិស្វកម្មមេកានិក Mudawar នឹងសិក្សាពីល្បឿននៃការសាកថ្មនៅក្នុងរថយន្តអគ្គិសនីផ្សេងៗ។ និងធ្វើសកម្មភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីនាំផលិតផលទៅទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda Super Cub ចាក់សាំង ១ លីត្រ ជិះបានចម្ងាយ ៧១ គ.ម តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បញ្ចេញនូវម៉ូតូ Super Cub ស៊េរីឆ្នាំ ២០២២ បែប Classic ដោយបំពាក់ម៉ាស៊ីន Honda Smart និងបច្ចេកវិទ្យាទំនើបថ្មីផងដែរ។

សម្រាប់ម៉ូតូ Honda Super Cub បានបំពាក់នូវចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។ បន្ថែមពីនេះ Honda Super Cub ប្រើប្រាស់ម៉ាស៊ីន Honda Smart ចំណុះ ១១០ សេសេ បច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ៧១,៤ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះ Super Cub មានជម្រើស ៤ ពណ៌ រួមមាន ខ្មៅ ស  ខៀវ និងក្រហមតម្លៃ ១ ៤២២ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរូបភាព Ford-F150 Lightning ថ្មី​ ទើប Render ដោយ Holley

[ទីផ្សារបរទេស] មកដល់ពេលនេះ យើងទាំងអស់គ្នាបានដឹងហើយថា រថយន្ត Ford F-150 Lightning ថ្មីនេះ ចែករំលែកការរចនាម៉ូដ Lightning អគ្គិសនីរបស់ខ្លួន ជាមួយនឹងការរចនារូបរាងពី F-150s ចាស់ៗ។

ហើយខណៈពេលដែលឈ្មោះនេះគឺសមសម្រាប់រថយន្តភីកអាប់អគ្គិសនី ហើយបានបន្សល់ទុកមនុស្សមួយចំនួនដែលប្រាថ្នាថាក្រុមហ៊ុន Ford នឹងផ្តល់ជូននៅជម្រើសដែលពឹងផ្អែកកាន់តែច្រើនទៅ​លើម៉ូឌែល Heritage ដែលមានថាមពលខ្លាំងរបស់ខ្លួន យ៉ាងហោចណាស់ទៅលើរូបរាង។

ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ឈ្មោះ Holley ហាក់​ដូច​ជា​មាន​អារម្មណ៍​ដូច​គ្នា​ដែរ ដោយ​ពួក​គេ​បាន​សម្រេច​ចិត្ត​បញ្ចេញនូវវីដេអូ Render រថយន្ត Lightning ថ្មី​ឲ្យ​ដូច​ជា​រថយន្ត​ភីកអាប់ដើមផងដែរ។

សម្រាប់រថយន្ត Lightning មានកម្លាំង ៥៦៣ សេះ និងកម្លាំងរមួល ១០៥១ ញូតុនម៉ែត្រ នៅលើម៉ាស៊ីននៅក្នុងលក្ខណៈពិសេសកំពូលរបស់រថយន្តនេះ Lightning ថ្មីមានថាមពលខ្លាំងជាង F-150 មកដល់បច្ចុប្បន្ន។ ហើយជាមួយនឹងល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលប្រហែល ៤.៥ វិនាទី ដោយលឿនជាងពួកគេផងដែរ។

ដូចរថយន្ត Lightning ផ្សេងទៀត ការកំណត់រចនាសម្ព័ន្ធត្រឹមត្រូវតែមួយគត់គឺទ្វារ២ ប៉ុន្តែដើម្បីកុំឲ្យចេញឆ្ងាយពីការរចនាទ្វារ៤  Holley បានសម្របសម្រួល និងផ្អែកលើការរចនារបស់ពួកគេចេញពី SuperCab ដែលមានទ្រុងប្រវែង ៧៨អ៊ីញ ។

ក្នុងនោះដែរ ការ​កែប្រែ​ដែល​លេច​ធ្លោ​បំផុត​រួម​មាន widebody-kit, ប្រព័ន្ធ suspension ទាប និងថាស​កង់​ថ្មីទំហំ ២០ អ៊ីញ​​ជាមួយ​នឹង​សំបក​កង់​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន។ វាក៏មានកាងខាងមុខ និងខាងក្រោយ ground-hugging ថ្មី, កាងលំអនៅលើទ្វាខាងក្រោយ និងបន្ទះ SVT Lightning នៅលើទ្រុងក្រោយផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោង​នឹង​ចេញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​នៅ​ឆ្នាំ ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានប្រកាសនៅ Battery Day ក្នុងឆ្នាំ ២០២០ ថាខ្លួនគ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីតម្លៃសមរម្យចាប់ពី ២ ៥០០០ ម៉ឺនដុល្លារអាមេរិក ដែលត្រូវបានគេរំពឹងថានឹងឃើញចាប់ផ្តើមពីឆ្នាំ ២០២៣។

បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ឈ្មោះ​ផ្លូវការ​សម្រាប់​រថយន្ត​អគ្គិសនី​តូច​បែប​នេះ​ទេ។ ប៉ុន្តែវាទំនងជាត្រូវបានគេដាក់ឈ្មោះថា Model 2 ឬ Model C  រថយន្តនេះទាបជាង Model 3 បច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងបំពាក់តួរថយន្តបែប Coupe ទ្វារបួនជាមួយនឹងការផ្លាស់ប្តូរ កង់ខាងមុខ-ខាងក្រោយខ្លី និងយ៉ាន់ស្ព័រធំ នោះមានន័យថារថយន្តនឹងរក្សារូបរាងបែបស្ព័រដូចទៅនឹងម៉ូដែល Tesla ផ្សេងទៀតនាពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះ រថយន្តអគ្គិសនីតូចជាងរបស់ក្រុមហ៊ុន Tesla នឹងមកជាមួយនឹងបង្អួចគ្មានស៊ុម ដៃទ្វារលេចចេញ និងកាងខាងមុខដោយគ្មានសំណាញ់ខ្យល់ រួមទាំងដំបូលបើកបែប Panoramic ជាដើម។

ខណៈពេលដែលកាប៊ីននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតរចនាតិចតួចបំផុត ភ្ជាប់មកជាមួយអេក្រង់ infotainment ដ៏ធំ ហើយវាអាចទៅរួចដែលថាវានឹងត្រូវបានបំពាក់ជាមួយនឹងចង្កូតពាក់កណ្តាល (Yoke) ដូចម៉ូឌែល S ចុងក្រោយបង្អស់។ វាក៏មានកន្លែងទំនេរនៅក្រោមក្រណាត់សម្រាប់ផ្ទុករបស់របរផ្សេងៗដូចធម្មតា។

យ៉ាងណាមិញបច្ចុប្បន្ននេះមិនមានព័ត៌មានលម្អិតអំពីម៉ូទ័រអគ្គិសនីនៃម៉ូឌែល Tesla នេះទេ។ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​អាច​ប្រើ​បាន​ទាំង​ប្រភេទ​ទោល និង​ម៉ាស៊ីន​ពីរ ជាមួយនឹងថាមពលថ្មយ៉ាងហោចណាស់ ៤០២ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិត Model 3 ដែលមាន ៥៦៦ គីឡូម៉ែត្រ ហើយ Autopilot ក៏ត្រូវបានរួមបញ្ចូលផងដែរ៕

ប្រភព៖ Sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពរថយន្ត Haval X DOG មុនពេលចេញលក់

[ទីផ្សារបរទេស] រថយន្ត​ Haval X DOG ថ្មីត្រូវបានបែកធ្លាយរូបថតមុនពេលចេញលក់ក្នុងពេលឆាប់ៗនេះ ដោយការបង្ហាញថាវានឹងដាក់លក់លើទីផ្សារប្រទេសចិនក្នុងនាមជា Kugou។

សម្រាប់រថយន្ត Haval X DOG គឺជាប្រភេទ SUV ខ្នាតតូច ដែលនឹងដាក់លក់ចេញទៅទីផ្សារបន្ទាប់ពី Big Dog ទទួលបានការឌីហ្សាញរាងប្លែកពីរថយន្តផ្សេងៗទៀត ជាមួយនឹងរូបរាងរាងជ្រុង ចង្កៀងមុខរាងមូល ដែលភ្ជាប់ទៅកាន់ប៉ាណា ទំបូលបើកខាងលើបែប Panoramic ខណៈដែលផ្នែកខាងក្រោយត្រូវបានរចនាឡើងថ្មី ភ្ជាប់ជាមួយឡូហ្គូ HAVAL។

បន្ថែមពីនេះរថយន្ត Haval X DOG មានទំហំបណ្តោយ ១ ៨៧៥ មម, ទទឹង ១ ៧៤៥ មម, កម្ពស់ ១ ៧៤៥ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧១០ មម។

រថយន្ត Haval X DOG បានប្រើប្រាស់ជម្រើស ២ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំង ១៨៤ សេះ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ផលិតកម្លាំង ១៦៩ សេះ។ យ៉ាងណាមិញចំពោះរថយន្ត Haval X DOG នឹងចេញលក់នៅក្នុងប្រទេសចិននាពេលឆាប់ៗ៕

ប្រភព៖ Sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បង្កើតបានកំណត់ត្រាលក់ថ្មី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១១៧ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តប្រណីត Rolls-Royce ហាក់មានលទ្ធផលលក់មិនចាញ់ Bentley ប៉ុន្មានឡើយ ដោយសរុបពេញមួយឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនអង់គ្លេសមួយនេះសាងបានកំណត់ត្រាលក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៧ឆ្នាំរបស់ខ្លួន។

កាលពីឆ្នាំកន្លងទៅ Rolls-Royce អាចដឹកជញ្ជូនរថយន្តទៅដល់អតិថិជននៅជុំវិញពិភពលោកបានចំនួន ៥ ៥៨៦គ្រឿង ដែលនេះជាចំនួនលក់ប្រចាំខ្ពស់ជាងគេបំផុតរបស់ខ្លួន។ រឹតតែអស្ចារ្យនោះគឺចំនួនលក់នេះគឺមានកំណើន ៤៩% ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះប្រទេសចិន, អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក សុទ្ធតែសាងបានកំណត់ត្រាលក់ថ្មីមិនធ្លាប់មាន។

Rolls-Royce មិនបាននិយាយលម្អិតច្រើននោះទេអំពីលទ្ធផលលក់ ប៉ុន្តែបាននិយាយថារថយន្ត Ghost និង Cullinan ជាចំណែកដ៏ធំមួយក្នុងកំណើននៃការលក់នេះ ខណៈដែលរថយន្ត Phantom ក៏លក់ដាច់បានច្រើនណាស់ដែរ ដោយការកុម្ម៉ង់រថយន្តនេះបានពេញរហូតដល់ត្រីមាសទីបីនៃឆ្នាំ២០២២។

គួរចាប់អារម្មណ៍ផងដែរថា កម្មវិធីរថយន្តប្រើប្រាស់រួចរបស់ Rolls-Royce ក៏ទទួលបានលទ្ធផលលក់យ៉ាងគាប់ប្រសើរកាលពីឆ្នាំមុន ដោយសាងបានកំណត់ត្រាថ្មីដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep មួយនេះឈប់ផលិតតាំងពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំទៅនៅតែមានអ្នកទិញ

[ទីផ្សារបរទេស] ការត្រួតពិនិត្យមើលតួលេខលក់របស់ក្រុមហ៊ុនរថយន្តប្រចាំឆ្នាំ២០២១ជារឿងគួរឲ្យចាប់ចិត្តមួយ ហើយឆ្នាំនេះរឿងដ៏គួរឲ្យចាប់ចិត្តបំផុតគឺចេញក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុនមេរបស់ Chrysler, Dodge, Alfa Romeo, Jeep និងម៉ាករថយន្តជាច្រើនទៀត។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថារថយន្ត Jeep Patriot បានកត់ត្រាការកើនឡើងចំនួនលក់ក្នុងភាគរយខ្ពស់បំផុតមិនធ្លាប់មាន ទោះបីជាត្រូវបានបញ្ឈប់ការផលិតតាំងពីឆ្នាំ២០១៧ហើយក្ដី។

គួរដឹងថាឆ្នាំ២០១៦ ជាឆ្នាំដែលរថយន្ត Jeep Patriot លក់ដាច់បានច្រើនបំផុតដែលលក់ចេញបានជាង ១២ម៉ឺនគ្រឿង មុនត្រូវបញ្ឈប់ការផលិតក្រោយឆ្នាំ២០១៧ ពេលដែលចំនួនលក់បានធ្លាក់ចុះនៅសល់ត្រឹម ៤០ ៧៣៥គ្រឿង។

ចាប់តាំងពីការផលិតត្រូវបានបញ្ចប់ មានរថយន្ត Patriot ថ្មីចំនួន ៦៦៦គ្រឿង បានលក់ជូនអតិថិជនថ្មី ដោយក្នុងឆ្នាំ២០២០ មានរថយន្តបីគ្រឿងបានស្វែងរកឃើញអតិថិជនថ្មី។ ដោយឡែកសម្រាប់ឆ្នាំ២០២១ ចំនួនលក់នេះបានកើនឡើងរហូតដល់ ៤៣៣% ដោយការលក់សរុបមានចំនួន ១៦គ្រឿង។

នេះជារឿងគួរឲ្យភ្ញាក់ផ្អើលដែលរថយន្ត Jeep Patriot នៅមានសេសសល់ច្រើនគ្រឿងទៀតសម្រាប់លក់ជូនអតិថិជន ហើយអតិថិជនក៏នៅហ៊ានចំណាយប្រាក់ទិញយករថយន្តដែលឈប់ផលិតតាំងពីឆ្នាំ២០១៧នេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Frontier និង Pathfinder ជាប់ជាឡានលក់ដាច់បំផុតរបស់ Nissan ក្នុងឆ្នាំ ២០២១

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនផលិតរបស់ជប៉ុន Nissan បានឆ្លងកាត់ឆ្នាំ ២០២១ យ៉ាងជោគជ័យ ដោយបានលក់រថយន្តដាច់ចំនួន ៩៧៧ ៦៣៩ គ្រឿង។ មួយផ្នែកធំនៃចំនួនលក់របស់ Nissan នៅសហរដ្ឋអាមេរិក គឺដោយសារការដាក់ចេញនូវម៉ូដែលថ្មី ដូចជា Nissan Frontier ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៨,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ក្រឡេកមើល ត្រីមាសទី៤ ចំនួនលក់របស់ក្រុមហ៊ុន Nissan មិនមានភាពរឹងមាំប៉ុន្មាននោះទេ ជាមួយនឹងលទ្ធផលចុងក្រោយគឺ ១៩៤ ៩៨៣ គ្រឿងប៉ុណ្ណោះ។ វាជាការថយចុះ ១៩,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ រថយន្ត Nissan Frontier បានឃើញការកើនឡើងចំនួន ១១៤,៤% ជាមួយនឹងចំនួនលក់ដាច់ ២២ ៦៣៤គ្រឿង ខណៈដែល Pathfinder បានចំនួន ១២ ៤៣៩គ្រឿង ដែលស្មើនឹង ១២,៥% ពីឆ្នាំ ២០២០ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ រថយន្ត Nissan Kicks ក៏ជាអ្នកលក់ដ៏រឹងមាំមួយដែរសម្រាប់ម៉ាកយីហោនេះ ជាមួយនឹងចំនួនលក់ដាច់ ១៨ ២២៥គ្រឿង កើនឡើង ១២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តកូរ៉េ SsangYong Motor លក់បានតម្លៃ ២៥៥ លានដុល្លារ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនមួយដឹកនាំដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង Edison Motors បានយល់ព្រមទិញយកក្រុមហ៊ុនផលិតរថយន្តកូរ៉េ SsangYong Motor ក្នុងតម្លៃ ៣០៥ ពាន់លានវ៉ុន ឬប្រហែល ២៥៤លានដុល្លារអាមេរិក។

គួរឲ្យដឹងថា ក្រុមហ៊ុន SsangYong បានជាប់បន្ទុកជាមួយនឹងបំណុលខ្ពស់ ហើយការលក់រថយន្តរបស់ខ្លួនកាលពីឆ្នាំមុន បានធ្លាក់ចុះមកត្រឹម ៨៤ ៤៩៦គ្រឿង ឬស្មើនឹង ២១ ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តខាងលើបានរាយការណ៍ពីការខាតបង់ប្រតិបត្តិការ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ ចំនួន ២៣៨ ពាន់លានវ៉ុនពីប្រាក់ចំណូល នៃ ១,៨ ទ្រីលានវ៉ុន។

SsangYong បានស្ថិតនៅក្រោមការទទួលរបស់តុលាការ ចាប់តាំងពីខែមេសា ក្នុងការប៉ុនប៉ងស្តារឡើងវិញនូវក្រុមហ៊ុនផលិតរថយន្តនេះ បន្ទាប់ពីម្ចាស់ភាគហ៊ុនធំ Mahindra & Mahindra បរាជ័យក្នុងការធានាអ្នកទិញ។

ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra ដែលមានភាគហ៊ុនប្រហែល ៧៥ ភាគរយនៃ SsangYong គិតត្រឹមចុងខែកញ្ញា បានកំពុងស្វែងរកអ្នកទិញសម្រាប់ភាគហ៊ុនទាំងអស់ ឬភាគច្រើនរបស់ខ្លួន ដែលខ្លួនបានទិញនៅពេលដែលក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងខាងលើ ជិតក្ស័យធនក្នុងឆ្នាំ ២០១០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បិទបញ្ចប់ឆ្នាំ២០២១ ជាមួយជោគជ័យលើការលក់កើនឡើងជិត ១៧ភាគរយ

[ទីផ្សារបរទេស] ការបង្ហាញចេញរថយន្ត Mitsubishi Outlander ថ្មីបានបង្ហាញពីភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុននៅក្នុងទីផ្សារអាមេរិកខាងជើង។ មួយផ្នែកចំពោះការមកដល់របស់ម៉ាកនេះបញ្ជាក់ថាខ្លួនបានបិទបញ្ចីលក់ក្នុងឆ្នាំ ២០២១ ជាមួយនឹងការកើនឡើង ១៦,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈក្នុងត្រីមាសទី ៤ នៃលក់បានចំនួន ២៤,៨៦១ គ្រឿងដែលបានបង្ហាញពីការកើនឡើង ៦៨,៣% លើតួលេខឆ្នាំ ២០២០ ។

ពេញមួយឆ្នាំ Mitsubishi បញ្ជាក់ថា ខ្លួនអាចលក់រថយន្តបានសរុប ១០២ ០៣៧ គ្រឿង។ នេះជាលើកទីបួនហើយដែលយីហោទទួលបានការលក់រថយន្តបានលើសពី ១០០ ០០០ គ្រឿងចាប់តាំងពីឆ្នាំ ២០០៧​ មក។ យីហោនេះទទួលស្គាល់យ៉ាងពិសេសនៅភាពជោគជ័យនេះចំពោះការបង្ហាញចេញនៅខែកុម្ភៈរបស់ Outlander កាលពីឆ្នាំមុន។ ម៉ូដែលនេះបានចាប់ផ្តើមត្រីមាសទី៤ ក្នុងខែតុលាដែលជាខែដ៏ល្អបំផុតសម្រាប់ម៉ាកដែលមិនធ្លាប់មាន។

នៅក្នុងខែធ្នូ Outlander បានធានានូវប្រតិបត្តិការលក់ប្រចាំខែដ៏ល្អបំផុតដែលមិនធ្លាប់មានរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្ត ២០ ឆ្នាំ ដែលមានរថយន្ត ១២ ៦០៦ គ្រឿង ត្រូវបានលក់ចេញនៅក្នុងត្រីមាសទី ៤ ។ ពេញមួយឆ្នាំ ២០២១ រថយន្តនេះអាចលក់ចេញបាន ៣៣ ៨៨៣ គ្រឿង ដែលជាការកើនឡើង ២៤,៩% ធៀបនឹងឆ្នាំមុន។ នេះជាការកើនឡើង ៣៣,២% នៃបរិមាណសរុបរបស់ក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុន Mitsubishi និយាយថា ជារៀងរាល់ខែនៃត្រីមាសទី ៤ គឺមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់ខ្លួន។ ខែវិច្ឆិកាក្នុងឆ្នាំ២០២១ ជាខែល្អបំផុតទី២ និងខែធ្នូល្អបំផុតទី៣ចាប់តាំងពីឆ្នាំ ២០០៦។ ក្រុមហ៊ុនបានសរសើរបន្ថែមទៀតនៅរថយន្តស៊េរីថ្មីដែលទើបនឹងចេញដែលរួមមាន Mirage ២២,៧៤១ គ្រឿងដែលបានលក់ ដែលតំណាងឱ្យការកើនឡើង ១៨,៨% ទោះបីជាមានបញ្ហាប្រឈមនៃសង្វាក់ផ្គត់ផ្គង់បន្តក៏ដោយ។

Mitsubishi Outlander Sport លក់បានចំនួន ៣៤,២១៦ គ្រឿង ដែលបានបង្ហាញពីការកើនឡើង ១៨,៧% ខណៈដែលការលក់ Outlander PHEV មានចំនួន ២,២៥០ គ្រឿង កើនឡើង ១៤,៥%។ ក្រុមហ៊ុនបន្តបញ្ជាក់ថា តម្រូវការផ្គត់ផ្គង់លើសតុល្យភាពពេញមួយឆ្នាំ ២០២១ ជាពិសេសជាមួយ Outlander ដោយសារតែវិបត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+