ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! ម៉ូតូ Suzuki Let’s Premium ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនផ្លូវការតម្លៃ១ ៣៧០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានបញ្ចេញនូវម៉ូតូម៉ូឌែល Let’s Premium ស៊េរីឆ្នាំ២០២២ ជាមួយនឹងឡូហ្គូ 3D, បច្ចេកវិទ្យាបើកបរងាយស្រួល និងការរចនាស្អាតជាងមុន បានបង្ហាញខ្លួនផ្លូវការ តម្លៃ ១ ៣៧០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Let’s Premium មានទំហំប្រវែង ១ ៨៥៤ មម, ទទឹង ៦៨០, កម្ពស់ ១ ០៤០ មម និងទម្ងន់ ៩០ គីឡូក្រាមផងដែរ ។ បន្ថែមពីនេះវាបំពាក់នូវ ឡូហ្គូ 3D នៅចំហៀរម៉ូតូ, ចង្កៀងមុខ អំំពូលកាត់អ័ព្ទ ។

លើសពីនេះ Suzuki Let’s Premium ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរសុវត្ថិភាពពីរជាន់ ដែលមានភាពជឿជាក់ពេលចត ងាយស្រួលប្រើប្រាស់ ងាយស្រួលចាក់សោរភ្លាមៗ និងហ្វ្រាំងឌីសខាងមុខ មានភាពជឿជាក់ពេលបើកបរ ឈប់យ៉ាងមានប្រសិទ្ធភាព ជាមួយនឹងយ៉ាន់ស្ព័រពណ៌ប្រាក់ថ្មី។ 

Suzuki Let’s Premium ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំ 4-stroke ជានឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១២,៧ សេសេ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-belt ។

Suzuki Let’s Premium បានបំពាក់ផ្នែកបូមខាងមុខរបស់វាជាប្រភេទ Telescopic shock ខណៈដែលខាងក្រោយ Coil Spring ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៩០/៩០-១៤M/C ៤៦P ជាដើម៕

ប្រភព៖ th-bigbike

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Google កំពុងដាក់ឱ្យដំណើរការកម្មវិធី YouTube នៅក្នុងរថយន្តសម្រាប់មុខងារ Android Auto

[ទីផ្សារបរទេស] ដូចនឹងកម្មវិធី Netflix ឬកម្មវិធីវីដេអូផ្សេងទៀត YouTube មិនត្រូវបានអនុញ្ញាតអោយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android Auto នោះឡើយ។ ហើយរហូតមកដល់សព្វថ្ងៃនេះ កម្មវិធីនេះក៏មិនមាននៅលើប្រព័ន្ធ Android របស់យានយន្ត ខណៈពេលវាជាប្រព័ន្ធប្រតិបត្តិការដែលមានលក្ខណៈពិសេសពេញលេញរបស់ Google ដែលកំពុងមាននៅលើរថយន្តកាន់តែច្រើនឡើង។

ប៉ុន្តែនៅក្នុងការប្រកាសមួយដែលបានចែករំលែកកាលពីថ្ងៃនេះ ក្រុមហ៊ុន Mountain View-based បានបង្ហាញថា YouTube នឹងមានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត។

ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានជាក់លាក់ច្រើនលើកម្មវិធីថ្មីនេះទេ ដូច្នេះហើយយើងក៏មិនមានកាលបរិច្ឆេទចេញផ្សាយជាក់លាក់ដែរ ប៉ុន្តែនេះគឺជាព័ត៌មានដ៏ធំមួយ។ YouTube កំពុងធ្វើដំណើរទៅកាន់ការកម្សាន្តនៅក្នុងរថយន្ត ដូច្នេះអ្នកប្រើប្រាស់នឹងត្រូវបានអនុញ្ញាតឱ្យមើលវីដេអូនៅលើអេក្រង់ធំនៅខាងក្នុងកាប៊ីន។

ជាក់ស្តែង បើផ្អែកលើការប្រកាសរបស់ Google កម្មវិធី Youtube នឹងអាចប្រើបាននៅពេលរថយន្តឈប់តែបុណ្ណោះ។ ក្រុមហ៊ុននិយាយថាគោលបំណងនៃការដាក់ឲ្យដំណើរការកម្មវិធីនេះគឺដើម្បីធ្វើឲ្យការរង់ចាំសម្រាប់អ្វីមួយមិនសូវមានអារម្មណ៍ធុញទ្រាន់ កម្មវិធី YouTube នឹងត្រូវបានបញ្ឈប់នៅពេលដែលរថយន្តចាប់ផ្តើមធ្វើដំណើរ។

Google អះអាង​ថា​កម្មវិធី YouTube សម្រាប់ Android Automotive ត្រូវ​បាន​គេ​រំពឺង​ថា​នឹង​ចេញ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដូច​ដែល​បាន​និយាយ​គឺ​មិន​មាន​ការ​ចែករំលែក​ជាក់លាក់​ផ្សេង​ទៀត​ទេ។ ភាគច្រើនទំនងជាក្រុមហ៊ុននឹងចែករំលែកព័ត៌មានបន្ថែមអំពីការបើកដំណើរការកម្មវិធីដែលរំពឹងទុកខ្ពស់នេះនៅឯសន្និសីទអភិវឌ្ឍន៍របស់ខ្លួននៅរដូវក្តៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Beat ស៊េរីឆ្នាំ២០២២ ចាក់សាំង ១ លីត្រ ជិះបានចម្ងាយ ៦០ គ.ម តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Honda Beat ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតពណ៍ថ្មី និងសន្សំសំចៃសាំងចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៦០ គ.ម តម្លៃ ១ ១៦៥ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូ Honda Beat បំពាក់នូវប្រព័ន្ធសោរតេលេ, ចង្កៀងមុខ​ LED,កុងទ័រឌីជីថល និងរន្ធសាកថ្មទូរស័ព្ទនៅក្រោមកៅអីផ្ទុកជាដើម។ បន្ថែមពីនេះវាមានប្រព័ន្ធហ្វាំ្រ CBS ដែលរក្សាតុល្យភាពកម្លាំងហ្វ្រាំងរវាងកង់ខាងមុខ-ក្រោយ ជាដើម។

ម៉ូតូ Honda Beat ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១០៩.៥ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩.៣ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Beat ស៊េរីឆ្នាំ២០២២ មាន ៤ ជម្រើស រួមមាន៖ CBS, CBS-ISS, Duluxe និង Beat Street ជាដើម៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X5 ២០២៣ នឹងចេញលក់នៅចុងឆ្នាំនេះ តម្លៃចាប់ពី ១៨០,៩៧៥ ដុល្លារ ក្នុងទីផ្សារវៀតណាម

[ទីផ្សារបរទេស] រូបភាពចុងក្រោយបង្អស់នៃរថយន្ត BMW X5 ស៊េរីឆ្នាំ ២០២៣ ត្រូវបានថតខណៈពេលដែលរថយន្តកំពុងត្រូវបានសាកល្បងនៅតាមផ្លូវក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ទោះបីជាផ្នែកខាងក្រៅរបស់រថយន្តត្រូវបានបិទបាំងក៏ដោយ ប៉ុន្តែប្រភេទ Crossover ទំនងជាទទួលបានការផ្លាស់ប្តូរបន្តិចបន្តួច ដោយផ្តោតលើផ្នែកខាងមុខ។

ជាពិសេស  X5 ស៊េរីឆ្នាំ២០២៣ នឹងត្រូវបានបំពាក់ដោយចង្កៀងមុខស្តើងជាងមុន និងកាងខាងមុខថ្មី។ លំហូខ្យល់នៅខាងមុខក៏ត្រូវបានរចនាឡើងឱ្យមានរាងជ្រុងជាងមុន សូម្បីតែប៉ាណាក៏ទំនងជាមានការរចនាថ្មីដែរ។ ខណៈ អំពូលភ្លើងខាងក្រោយដែលបានរចនាឡើងវិញ។

ផ្នែកខាងក្នុងនៃរថយន្តនៅតែជាអាថ៌កំបាំង ប៉ុន្តែផ្អែកលើរូបភាពនៃម៉ូដែល BMW X5 M ដែលបានកត់ត្រាពីមុន ផ្ទៃខាងក្នុងនៃរថយន្ត BMW X5 ស៊េរីឆ្នាំ ២០២៣ នឹងត្រូវបានបំពាក់ដោយចង្កឹះលេខដៃទំហំតូចជាងមុន, ប្រអប់លេខត្រូវបានរចនាឡើងវិញ ដោយការរចនាតាមលំនាំរថយ​ន្តអគ្គិសនី​ iX ។ រថយន្តនេះបំពាក់ជាមួយកុងទ័រពត៌មានទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១៤,៩ អ៊ីញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW ធ្លាប់បានអះអាងពីគម្រោងបង្កើតម៉ូដែលដើរដោយថាមពលអ៊ីដ្រូសែន ដែលនឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ សម្រាប់គោលបំណងបង្ហាញ និងសាកល្បង។ ត្រូវបានគេដាក់ឈ្មោះថា iX5 Hydrogen ប្រភេទ Crossover នឹងមានធុងដាក់អ៊ីដ្រូសែនខាងមុខផលិតឡើងពី carbon-fiber-reinforced ចំនួន២ ក៏ដូចជាម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៣៦៩ សេះ។

រថយន្ត BMW X5 ស៊េរីឆ្នាំ ២០២៣ នឹងចេញលក់នៅចុងឆ្នាំនេះ នៅប្រទេសវៀតណាម ក្រុមហ៊ុន Thaco កំពុងចែកចាយរថយន្ត BMW X5 ដែលមាន ៣ ប្រភេទគឺ xDrive40i xLine, xDrive40i xLine Plus និង xDrive40i M Sport ។ រថយន្តនេះមានតម្លៃ ១៨០,៩៧៥ ដុល្លារ , ២០៦,៤៥៨ ដុល្លារ និង ១៩៧,៧១៥ ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម VinFast នឹងចេញមុខងារបើកបរស្វ័យប្រវត្តិ កម្រិត 2+ នៅឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងណែនាំប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើន តាមរយៈភាពជាដៃគូដែលបានប្រកាសថ្មី ជាមួយក្រុមហ៊ុន ZF ។

ក្រុមហ៊ុនផលិតរថយន្តវៀតណាមខាងលើបានបញ្ជាក់ថា ZF នឹងផ្គត់ផ្គង់នូវ កាមេរ៉ា, រ៉ាដា និងឧបករណ៍ចាប់សញ្ញា LiDAR ដែលទាំងអស់ដំណើរការនៅក្នុងអង្គភាពបញ្ជាកណ្តាលរបស់ ZF។

គួរឲ្យដឹងថា ប្រព័ន្ធជំនួយនោះនឹងអនុញ្ញាតឲ្យ VinFast និង ZF សម្រេចបានមុខងារបើកបរស្វ័យប្រវត្តិកម្រិត Level 2+ មុនពេលចាប់ផ្តើមអភិវឌ្ឍមុខងារកម្រិតខ្ពស់បន្ថែមទៀត រួមមាន Traffic Jam Pilot, Highway Driving Chauffeur និង Automated Valet Parking។

សូមបញ្ជាក់ថា VinFast បាននិងកំពុងអភិវឌ្ឍប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន ZF នៅក្នុងប្រទេសចិន, អាល្លឺម៉ង់ និងទូទាំងអាមេរិកខាងជើង ហើយត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chrysler នឹងផលិតតែឡានអគ្គិសនីសុទ្ធ នៅឆ្នាំ ២០២៨

[បរទេស] ក្រុមហ៊ុនផលិតរថយន្តម៉ាក Chrysler របស់ក្រុមហ៊ុន Stellantis បាននិយាយកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្លាស់ប្តូរទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីសុទ្ធ នៅឆ្នាំ ២០២៨ ហើយដាក់បង្ហាញផលិតផលថ្មីៗ រួមទាំង រថយន្តប្រភេទ utility vehicle ផងដែរ។

លោក Chris Feuell នាយកប្រតិបត្តិក្រុមហ៊ុន Chrysler បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនគ្រោងនឹងបង្ហាញគំរូរថយន្ត Airflow នៅឯពិព័រណ៍អេឡិចត្រូនិក Consumer Electronics Show (CES) ក្នុងទីក្រុង Las Vegas ដោយបង្ហាញនូវទិសដៅនៃការរចនាថ្មីរបស់ម៉ាកយីហោ Chrysler ខណៈដែលវាកំពុងតែធ្វើយ៉ាងណាឲ្យការលក់ងើបឡើងវិញ។

ជាមួយគ្នានេះដែរ លោក Feuell បានបញ្ជាក់ថា Chrysler នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងឆ្នាំ២០២៥ ហើយបន្ថែមរថយន្តអគ្គិសនីជាច្រើនម៉ូដែលទៀត នៅពេលដែលវាងាកចេញពីម៉ាស៊ីនប្រើប្រេងសាំង។

លោក Feuell បាននិយាយថា “យើងកំពុងផ្លាស់ប្តូរទាំងស្រុងសម្រាប់ Chrysler ចន្លោះឆ្នាំ ២០២៥ និង ២០២៨”។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Stellantis បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា ខ្លួនគ្រោងនឹងវិនិយោគច្រើនជាង ៣៣,៨៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ចំពោះការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ក្នុងនោះ Alfa Romeo គ្រោង​នឹង​ក្លាយ​ជា​ម៉ាករបស់ Stellantis ដំបូង​គេ​នៅ​អាមេរិក​ខាង​ជើង ដែល​នឹង​ក្លាយខ្លួនជាម៉ាករថយន្ត​អគ្គិសនី​សុទ្ធ ក្នុង​ឆ្នាំ ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ផ្ដួល Tesla ក្លាយជាក្រុមហ៊ុនឡាន ដែលមានតម្លៃហ៊ុនឡើងខ្ពស់ជាងគេប្រចាំឆ្នាំ២០២១

[ទីផ្សារបរទេស] ភាគហ៊ុនរបស់ក្រុមហ៊ុន Ford Motor បានឡើងថ្លៃជិតប្រមាណ ១៤០% កាលពីឆ្នាំ២០២១ ដែលបានយកឈ្នះ Tesla ក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃហ៊ុនកើនឡើងខ្ពស់ជាងគេប្រចាំឆ្នាំ។

រំលឹកថាថ្ងៃដែលភាគហ៊ុនរបស់ Ford បានឡើងថ្លៃជាងគេគឺនៅថ្ងៃទី១០ ខែធ្នូ ពេលដែលលោក Jim Farley នាយកប្រតិបត្តិ Ford បានបញ្ជាក់លើ Twitter អំពីផែនការបង្កើនការផលិតរថយន្ត Mustang Mach-E រហូតដល់៣ដង ជាមួយទំហំផលិតឡើងដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំសម្រាប់អាមេរិកខាងជើង និងអឺរ៉ុបនៅត្រឹមឆ្នាំ២០២៣។ ពេលនោះតម្លៃហ៊ុនបានហក់ឡើង ៩,៦% ដល់តម្លៃ ២១,៤៥ដុល្លារ ក្នុងមួយហ៊ុន ជាតម្លៃខ្ពស់មិនធ្លាប់មានក្នុងពេលប្រមាណ ២០ឆ្នាំមកនេះ។

ថ្ងៃដែលភាគហ៊ុនកើនឡើងខ្លាំងមួយទៀតគឺថ្ងៃទី២៨ ខែតុលា នៅពេលដែល Ford បានប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទីបី ដែលពេលនោះតម្លៃហ៊ុនបានកើនឡើង ៨,៧% ឯណោះ។ តម្លៃភាគហ៊ុនរបស់ Ford បានបិទនៅត្រឹម ២០,៧៧ដុល្លារ កាលពីឆ្នាំមុន ដែលបានកើនឡើង ១៣៦,៣% នៅក្នុងឆ្នាំ២០២១។

ដោយឡែកងាកទៅមើល Tesla ឯណោះ តម្លៃភាគហ៊ុនបានបិទនៅត្រឹម ១ ០៥៦,៧៨ដុល្លារ ក្នុងមួយហ៊ុន ដែលមានការកើនឡើងសរុប ៤៩,៨% នៅពេញមួយឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 ស៊េរីឆ្នាំ២០២២ ឡើងថ្លៃលើសឆ្នាំមុន ប៉ុន្តែកាន់តែចំណេញលុយ ដោយសារហេតុផលនេះ

[ទីផ្សារបរទេស] Mazda CX-30 បានវិលត្រឡប់មកវិញជាមួយស៊េរីឆ្នាំ២០២២ ដោយតម្លៃមានការកើនឡើងបន្តិចបើធៀបនឹងស៊េរីឆ្នាំមុន ប៉ុន្តែការឡើងថ្លៃនេះគឺចំណេញទៅវិញទេបើប្រៀបធៀបនឹងស៊េរីមុន។

លើទីផ្សារអាមេរិករថយន្ត CX-30 2.5 S មានតម្លៃថ្លៃជាងមុន ១៥០ដុល្លារ ដែលចាប់ផ្ដើមពី ២២ ២០០ដុល្លារ។ ត្បិតថាឡើងថ្លៃមែន ប៉ុន្តែស៊េរីមុនគឺមានប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង១ ខណៈដែលស៊េរីឆ្នាំ២០២២នេះ ប្រើប្រព័ន្ធបើកបរប៉ុងពីរ ដោយគិតចុះឡើងគឺចំណេញលុយ ១២៥០ដុល្លារ បើធៀបនឹង CX-30 2.5 S ប្រភេទប៉ុងពីរកាលពីឆ្នាំមុន។

ចំណែកប្រភេទ S Select (តម្លៃចាប់ពី ២៤ ៦០០ដុល្លារ) និងប្រភេទ S Prefered (តម្លៃចាប់ពី ២៧ ៦៥០ដុល្លារ) ក៏ចំណេញលុយ ៨៥០ដុល្លារ និង ២០០ដុល្លារ ផងដែរ បើធៀបនឹងស៊េរីឆ្នាំមុន។

យ៉ាងណាក្ដីប្រភេទ CX-30 S Premium បានឡើងថ្លៃ ៤០០ដុល្លារ ធៀបនឹងស៊េរីឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះវាមានតម្លៃចាប់ពី ៣០ ៥០០ដុល្លារ។

គួរដឹងថា CX-30 ស៊េរីឆ្នាំ២០២២ មិនបានផ្លាស់ប្ដូរលើផ្នែកម៉ាស៊ីននោះទេ ដោយស៊េរីទាបជាងគេនៅតែប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៦សេះ ហើយក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ផងដែរ។ Mazda និយាយថា CX-30 ឆ្នាំ២០២២ នឹងចាប់ផ្ដើមចេញលក់នៅសហរដ្ឋអាមេរិកនៅដើមខែក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Zoomer X ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការលើទីផ្សារប្រទេសថៃ ជាមួយតម្លៃ ១ ៦៧៥ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Zoomer X ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ តម្លៃ ១ ៦៧៥ ដុល្លារ ជាមួយនឹងជម្រើស ៤ ពណ៍ (ក្រហម,លឿង, ខ្មៅ និងស) សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Zoomer X វាមានទំហំ ទទឹង ៧៥៩ មម, បណ្តោយ ១ ៨៤០, កម្ពស់ ១ ០៦៥មម, កម្ពស់ពីដីមកកែបម៉ូតូ ៧៦៣ មម, ចំណុះធុងសាំង ៤,៤លីត្រ និងទម្ងន់ ១០៧ គីឡូក្រាមផងដែរ។ បន្ថែមពីនេះ បានបំពាក់នូវចង្កៀងមុខធំ, ប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអី និងកុងទ័រឌីជីថល ផងដែរ។

ម៉ូតូ Zoomer X ប្រើប្រាស់ម៉ាស៊ីន eSP PGM-FI 4-stroke / SOHC single ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១០៨,២សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Matic Belt។

ម៉ូតូ Zoomer X បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមប្រភេទ Swing unit ​និងខាងមុខ Telescopic  ប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១០០/៩០-១២ M/C ៥៩ និងក្រោយទំហំ ១១០/៩០-១២ M/C ៦៤ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញរថយន្តល្បឿនលឿន និងកម្លាំងខ្លាំងបំផុតនៃត្រកូល iX មានកម្លាំងរហូតដល់ ៦១០សេះ ​

[ទីផ្សារបរទេស] កាល​ពី​ឆ្នាំ​មុន BMW បាន​ដាក់​បង្ហាញរថយន្ត iX ជា​​ម៉ូឌែលប្រើប្រាស់នូវបច្ចេកវិទ្យា​ថ្មី​របស់​ពួកគេ ប៉ុន្តែ​រថយន្តអគ្គិសនីសុទ្ធ SAV ​បាន​អវត្តមាននៃម៉ូឌែលចេញពីនាយកដ្ឋាន BMW M GmbH។ ការផ្លាស់ប្តូរថ្ងៃនេះជាមួយនឹងការបង្ហាញចេញនូវម៉ូឌែលថ្មី iX M60 ដែលជាម៉ូឌែលក្នុងត្រកូល iX លឿនបំផុត និងខ្លាំងបំផុត ជាមួយកម្លាំងរហូតដល់ ៦១០ សេះ។

iX ប្រហែលជាមិនមែនជារថយន្តអគ្គិសនីម៉ាកM ដំបូងទេ ប៉ុន្តែជារថយន្តដំបូងគេដែលផ្អែកលើស្ថាបត្យកម្មម៉ូឌុលអនាគតថ្មីរបស់ក្រុមហ៊ុន BMW Group ដែលរួមបញ្ចូលបច្ចេវិទ្យាចុងក្រោយបំផុត។ វាក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីតួរគ្រោងអាលុយមីញ៉ូម និងគម្របខាងមុខផលិតឡើងពី carbon fibre-reinforced plastic។

ដោយមើលឃើញ មានតែលក្ខណៈតិចតួចប៉ុណ្ណោះដែលធ្វើឲ្យម៉ូដែលនេះខុសគ្នាពីប្រភេទ Lesser។ ទាំងនេះរួមមានស្លាកសញ្ញា M60 នៅលើទ្វារខាងក្រោយ, ថាសកង់ទំហំ ២១ អ៊ីញ ប្រភេទ Aero Bi-color Wheels ឬទំហំ ២២ អ៊ីញ និងកញ្ចប់ខាងក្រៅប្រភេទ BMW Individual Titanium Bronze ។

សំខាន់ជាងទៅទៀត ថាមពលអគ្គិសនីដំណើរការ ៦ដំណាក់កាលជាមួយនឹងអាំងវឺរទ័រនៃម៉ូទ័រអគ្គិសនី២របស់ M-specific ដែលមានកម្លាំងរួមគ្នារហូតដល់ ៦១០ សេះ នៅពេលដែល​ Sport Mode ត្រួវបានភ្ជាប់ ស្តង់ដារកម្លាំងកើន ៥៣៣ សេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាការកើនឡើងជាង ៤៩៦ សេះ នៃម៉ូទ័រភ្លោះរបស់ xDrive50 ដែលធ្លាប់ជា iX ដែលមានថាមពលខ្លាំងបំផុតរហូតមកដល់បច្ចុប្បន្ន។

លើសពីនេះទៅទៀត​ iX M60 ស៊េរីថ្មី រួមបញ្ចូលកម្លាំងរមួលពី ១,០១៥ ញូតុនម៉ែត្រ ដល់ ១,១០០ ញូតុនម៉ែត្រ នៅពេលដែល Launch Control បានភ្ជាប់ ដោយអាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ ត្រឺមរយៈពេល ៣,៦វិនាទី និងល្បឿនលឿនបំផុត ២៥០ គីឡូម៉ែត្រ/ម៉ោង។ កញ្ចប់អាគុយលីចូមអ៊ីយ៉ុងមានទំហំ ១០៦,៣ គីឡូវ៉ាត់ម៉ោង ដូចនៅក្នុងប្រភេទ​ Lesser ដោយផ្តល់ដល់ទៅ ៤៥០ គីឡូម៉ែត្រ នៃចម្ងាយបើកបរនេះចេញពីស្ថាប័ន EPA របស់ BMW ។

សម្រាប់ប្រព័ន្ធ suspension រួមមាន Double-wishbone នៅប៉ុងខាងមុខ និងប៉ុងខាងក្រោយ រួមជាមួយ Adaptive dual-axle air suspension បន្ថែមជាមួយ Adjustable Dampers ដែលអាចលៃតម្រូវតាមអេឡិចត្រូនិក និងការគ្រប់គ្រងកម្រិតដោយស្វ័យប្រវត្តិ។ វាត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Integral Active Steering និង M Sport Brakes ដែលជួយបង្កើនថាមពលនៃការបើកបរផងដែរ។

ជាមួយម៉ូឌែល iX M60 វាត្រូវបានបញ្ចូលគ្នាយ៉ាងល្អបំផុតទាំង៣ ក្នុងលោកជាមួយ BMW i , BMW X, និង BMW M GmbH ដែលបានភ្ជាប់មកជាមួយនៃមុខងារស្តង់ដារដ៏ច្រើន។ ក្នុងនោះរួមមានប្រព័ន្ធជំនួយអ្នកបើកបរដូចជា Sport Package, ចង្កៀងមុខ BMW Laser Light , ដំពូលបើកបែប Panoramic Sky Lounge LED, មុខងារ Live Cockpit Professional ជំនាន់ចុងក្រោយរបស់ BMW កុងទ័រកោងទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៩​​ អ៊ីញ, មុខងារបញ្ជាដោយសំឡេង, ឧបករណ៍បំពងសំឡេង ៣០​ចំនុច ម៉ាក Bowers & Wilkins Diamond, ម៉ាស៊ីនត្រជាក់អូតូ ៤តំបន់, កៅអីពូកស្រោបដោយស្បែក perforated, កៅអីខាងមុខមុខងារ ក្តៅ/ត្រជាក់ Active Seat Ventilation ។

រថយន្ត BMW iX M60 គ្រោងនឹងដាក់បង្ហាញនៅក្នុង CES ២០២២ ប៉ុន្តែគួរអោយសោកស្តាយដោយ BMW បានដកខ្លួនចេញ។ រថយន្តអគ្គិសនីដែលមានសមត្ថភាពបំផុតមានតម្លៃចេញពីរោងចក្រ (MSPR) ចាប់ពី ១០៥,១០០ ដុល្លារ​ បូកនឹង ៩៩៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ចូន ហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបញ្ចេញនៅខែមិថុនា ឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+