ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford Maverick ប្រភេទ Hybrid ចាក់មួយពេញ អាចជិះបានដល់ក្បែរ ១ពាន់គីឡូម៉ែត្រ

រថយន្ត Ford Maverick បានក្លាយជារថយន្តភីកអាប់ខ្នាតតូចដ៏ពេញនិយមមួយ ដោយចំណុចខ្លាំងរបស់វាគឺមានតម្លៃធូរថ្លៃត្រឹមចាប់ពី ១៩ ៩៩៥ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ដែលបង្ហាញខ្លួនត្រឹមមួយសប្ដាហ៍មានអ្នកកក់ទិញដល់ជាង ៣៦ ០០០គ្រឿង។

បន្ថែមពីនេះសមត្ថភាពសន្សំសំចៃប្រេងរបស់ប្រភេទ Hybrid នៃរថយន្តនេះក៏ជាចំណុចទាក់ទាញខ្លាំងមួយដែរ ដោយតួលេខផ្លូវការពីស្ថាប័ន EPA បង្ហាញថាវាមានកម្រិតស៊ីប្រេង ៥,៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ពេលបើកក្នុងក្រុង និងជាមធ្យមស៊ីប្រេង ៦,៣៥លីត្រ។

ដោយមានធុងប្រេងចំណុះ ៦២,៧លីត្រ និងកម្រិតស៊ីប្រេងជាមធ្យម ៦,៣៥លីត្រ មានន័យថារថយន្ត Maverick Hybrid អាចបើកបរបានចម្ងាយជាង ៥០០ម៉ាយ (ប្រមាណ ៨០៥គីឡូម៉ែត្រ) ពេលចាក់ប្រេងពេញ ដែលជារយៈចម្ងាយឆ្ងាយមួយ។

យ៉ាងណាក្ដីតាមការធ្វើតេស្តបើកបរជាក់ស្ដែងរបស់អតិថិជនម្នាក់បានបង្ហាញថារថយន្តភីកអាប់នេះអាចសន្សំសំចៃប្រេងបានល្អលើសពីការរំពឹងទុក ដោយ​ផ្អែកតាមអ្នកប្រើប្រាស់ឈ្មោះ Mavforever បានអះអាងដោយភ្ជាប់ជាមួយរូបភាពថារថយន្តរបស់ខ្លួនអាចជិះបានរហូតដល់ប្រមាណ ៩៥៧គីឡូម៉ែត្រ ហើយកុងទ័របញ្ជាក់ថានៅអាចបើកបរបន្តបាន ៣៨គីឡូម៉ែត្រ ថែមទៀត មុនរថយន្តអស់ប្រេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Suzuki Nex ស៊េរីឆ្នាំ២០២២ ដាក់លក់ក្នុងប្រទេសថៃ តម្លៃជាង ១ពាន់ដុល្លារ

{ទីផ្សារបរទេស} ម៉ូតូ Suzuki Nex Crossover ស៊េរីឆ្នាំ២០២២ ចាក់សាំង ១ លីត្រ ជិះបានចម្ងាយ ៥០ គ.ម តម្លៃខ្ទង់ ១ ៤៨៨ ដុល្លារ ជាមួយនឹងជម្រើស ៣ ពណ៍ដូចជា ខ្មៅលាយលឿន, ក្រហមលាយខ្មៅ និងខ្មៅសុទ្ធ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Nex Crossover បំពាក់នូវចង្កៀងមុខ Halogen,អេក្រង់ឌីជីថល LCD និងពូកស្បែកពីរពណ៌ ទន់និងមានផាសុកភាព។

វាមានបណ្តោយ ១ ៨៩០ មម, ទទឺង ៧៦៥ មម, កម្ពស់ ១, ០៥៥  និងកម្ពស់ពីដីមកកែបម៉ូតូ ៧៤០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៣.៦ លីត្រ និងទម្ងន់ ៩៤ គីឡូក្រាមផងដែរ។

Suzuki Nex Crossover ប្រ់ើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១១២.៨ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។

Suzuki Nex Crossover បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមរ៊ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៨០/៩០-១៤M/C ៤០P និងក្រោយទំហំ ៩០/៩០-១៤M/C ៤៦P ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 គឺជារថយន្តអគ្គិសនី ដែលលក់ដាច់បំផុតនៅអឺរ៉ុបក្នុងឆ្នាំ២០២១ ដោយចំនួនលក់លើស VW ទ្វេដង

[ទីផ្សាររថយន្តបរទេស] ទិន្នន័យពី JATO Dynamics បង្ហាញថា Model 3 សរុបចំនួន ១១៣,៣៩៧ ត្រូវបានលក់ចេញដល់ចុងខែវិច្ឆិកា នៅអឺរ៉ុបក្នុងឆ្នាំនេះ។ នេះតំណាងឱ្យ ៨៤% កើនឡើងជាងឆ្នាំមុន ហើយ Model 3 នាំមុខ VW ID.3 ដែលក្នុងនោះ ៦៣,១០៩ គ្រឿង ត្រូវបានលក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១២៥% ជាងឆ្នាំ ២០២០ ។

រថយន្ត Tesla Model 3 បានបង្ហាញឱ្យឃើញពីភាពពេញនិយមខ្លាំងនៅអឺរ៉ុបក្នុងឆ្នាំនេះ ដែលនៅក្នុងខែកញ្ញា វាគឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅ ក្នុងនោះការលក់ Model 3 អាចត្រូវបានវ៉ាដាច់ Model Y ដែលបានលក់ដាច់ជាងទាំង VW ID.3 និង ID.4 នៅក្នុងខែវិច្ឆិកា។​ Tesla ទំនងជានឹងបញ្ចប់ឆ្នាំនេះជាមួយនឹងចំណែកទីផ្សាររួម ២% នៅអឺរ៉ុបខាងលិច ដែលច្រើនជាងទ្វេដងនៃភាគហ៊ុន ២០២០ របស់ខ្លួន ដោយចំនួន ០.៩% ច្រើនជាង Jaguar Land Rover ។

យោងទៅតាម Auto News អ្នកនិពន្ធរបាយការណ៍រថយន្តអគ្គិសនីអឺរ៉ុប Matthias Schmidt បានបង្ហាញថាចំណែកនៃការលក់រថយន្តអគ្គិសនី នៅអឺរ៉ុបខាងលិចនឹងឈានដល់ ១១% នៅឆ្នាំនេះ ដោយសារផ្នែកខ្លះនៃកង្វះខាតបន្ទះឈីប។

Schmidt បានបន្ថែមថា Tesla ទំនងជានឹងបញ្ចប់ឆ្នាំនេះជាមួយនឹងការលក់សរុប ១៧០,០០០គ្រឿង នៅក្នុងទឹកដីអឺរ៉ុប។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏លេចធ្លោបំផុតរបស់អឺរ៉ុបសម្រាប់ឆ្នាំ ២០២១ នឹងក្លាយជាក្រុមហ៊ុន Volkswagen Group ដែលត្រូវបានគេរំពឹងថានឹងបានលក់រថយន្តអគ្គិសនី ប្រហែល ៣០០,០០០គ្រឿង នៅអឺរ៉ុបក្នុងឆ្នាំនេះ តាមរយៈម៉ាកយីហោ VW, Audi, Skoda, Porsche និង Cupra ។

Stellantis ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ខណៈ​ដែល Renault-Nissan ត្រូវ​បាន​គេ​កំណត់​ឱ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ ខណៈពេល Dacia Spring កំពុង​បង្ហាញ​ពី​ភាព​ពេញ​និយម​ជា​ពិសេស​សម្រាប់ Alliance ដោយ​លក់​ដាច់​ជាង Model Y ក្នុង​ខែ​វិច្ឆិកា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនីចិន Jiayuan Komi សាកថ្មពេញម្តង ជិះបានចម្ងាយ ៣២២ គ.ម តម្លៃខ្ទង់ ១ ម៉ឺនដុល្លារ

{ទីផ្សារបរទេស} ក្រុមហ៊ុនផលិតរថយន្តចិន Jiayuan Auto បានបង្ហាញនូវទ្បានអគ្គិសនីថ្មី Komi សាកថ្មពេញម្តង ជិះបានចម្ងាយ ៣២២ គ.ម តម្លៃចាប់ ៨ ៩០៤ ដុល្លារ ដល់ ១០ ៦២៩ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់ទ្បានអគ្គិសនី  Jiayuan Komi មានបណ្តោយ ២ ៩៩៨ ម.ម, ទទឹង ១ ៤៧៨ ម.ម, កម្ពស់ ១ ៥៥៥ ម.ម និង គម្លាតកង់មុខ- ក្រោយ ២០០០ ម.ម. ដោយរចនាទ្បើងធ្វើពីដែក ដែលបំពេញតាមស្តង់ដារ European M1 Whole Vehicle Type-Approval (WVTA)។

ការឌីហ្សាញខាងក្រៅនៃទ្បានអគ្គិសនី Jiayuan Komi បានបំពាក់ដោយចង្កៀងមុខ LED និងអំពូលលំអរពេលថ្ងៃ DRL។ បន្ថែមពីនេះផ្នែក​ខាង​ក្នុង​មាន​ ​កៅអីស្បែក ៤ កៅអី, អេក្រង់កម្សាន្តទំហំ 7 អ៊ីញ ភ្ជាប់ជាមួយនឹង Apple CarPlay, Bluetooth និងBaidu, ដៃចង្កូតពហុមុខងារធំគ្របដណ្តប់ដោយស្បែក, ប៊ូតុង Push-Start និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។

សម្រាប់ទ្បានអគ្គិសនី Jiayuan Komi បំពាក់ដោយម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ២៧សេះ និងកម្លាំងរមួល ៩០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីកម្លាំង ៤១សេះ នឹងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវាប្រើប្រាស់អាគុយ ២ជម្រើស ដោយទំហំ ១៧,៩ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ១៦១ គីទ្បូម៉ែត្រ ខណៈដែលអាគុយទំហំ ៣០ គីទ្បូវ៉ាត់ អាចរត់បានចម្ងាយ ៣២២ គីទ្បូម៉ែត្រ សម្រាប់ការសាកថ្មពេញម្តង មានរយៈពេល ៦ ឬ ៨ ម៉ោង។

ទ្បានអគ្គិសនី  Jiayuan Komi ក៏បានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព រួមមានហ្វាំ្រង ABS/EBD ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងស្ថេរភាព ហ្វ្រាំងដៃអេឡិចត្រូនិច ពោងសុវត្ថិភាពខាងមុខពីរ និងកាំមេរ៉ាមើលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានទាំង ១០ម៉ូដែល ធន់បំផុត ហើយផ្តល់បទពិសោធន៍បើកបរអស្ចារ្យទៀត!

បច្ចុប្បន្ននេះ ប្រសិនបើអ្នកស្វែងរករថយន្តដែលមានភាពធន់ មិនងាយខូច និងផ្តល់បទពិសោធន៍បើកបរបែបសប្បាយៗ ប្រហែលជាមិនពិបាកដូចមុននោះទេ ព្រោះថាអ្នកមានជម្រើសច្រើន។ ដែលជាមូលហេតុនៅក្នុងថ្ងៃនេះ យើងនឹងណែនាំឲ្យប្រិយមិត្តស្គាល់ នូវរថយន្តទាំង ១០ម៉ូដែល ធន់បំផុត ហើយផ្តល់បទពិសោធន៍បើកបរអស្ចារ្យទៀត។

១) Lexus GX មានតម្លៃចាប់ពី ៥៣ ២៥០ ដុល្លារ (តម្លៃនៅបរទេស)

២) Mazda MX-5 Miata មានតម្លៃចាប់ពី ២៦ ៨៣០ ដុល្លារ (តម្លៃនៅបរទេស)

៣) Hyundai Tucson មានតម្លៃចាប់ពី ៣៤ ៧០០ ដុល្លារ (តម្លៃនៅបរទេស)

៤) Acura TLX មានតម្លៃចាប់ពី ៣៧ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Subaru Crosstrek មានតម្លៃចាប់ពី ២២ ២៤៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Mazda CX-9 មានតម្លៃចាប់ពី ៣៣ ៩៦០ ដុល្លារ (តម្លៃនៅបរទេស)

៧) Mini Countryman មានតម្លៃចាប់ពី ៣១ ៩០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Honda Accord មានតម្លៃចាប់ពី ២៥ ៤៧០ ដុល្លារ (តម្លៃនៅបរទេស)

៩) Ford Bronco Sport មានតម្លៃចាប់ពី ២៧ ២៦៥ ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota Supra មានតម្លៃចាប់ពី ៤៣ ១៩០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរការនៃការសាកល្បងកាំមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវលេខ៣ ត្រូវបានលើកពេល!

ប្រភព៖ ទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)

យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានបង្ហោះឡើងនៅសេចក្តីជូនដំណឹងស្តីពី ”ការលើកពេលដាក់ឲ្យដំណើរការ សាកល្បងកាំមេរ៉ាចាប់ល្បឿននៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត” ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅដើមខែមករា ឆ្នាំ២០២២នេះ ដែលបណ្តាលមកពី ដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិ ដោយក្រុមការងារបច្ចេកទេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ពុំទាន់បញ្ចប់រួចរាល់។ ដូច្នេះពេលវេលានៃការដាក់ឲ្យដំណើរការកាំមេរ៉ាសាកល្បងចាប់ល្បឿននេះ នឹងត្រូវបានប្រកាសពេលវេលាជាក់លាក់នាពេលក្រោយ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ ទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាពណ៌ឡានពេញនិយមជាងគេប្រចាំឆ្នាំ២០២១

ក្រុមហ៊ុនជំនាញខាងទឹកថ្នាំរថយន្តឈ្មោះ Axalta បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៦៩ អំពីពណ៌រថយន្តដែលពេញនិយមជាងគេលើសកលលោកសម្រាប់ឆ្នាំ២០២១។

ក្នុងនោះពណ៌ដែលពេញនិយមខ្លាំងជាងគេនៅតែជាពណ៌សដែលមានចំនួន ៣៥% បន្ទាប់មកគឺពណ៌ខ្មៅមានចំនួន ១៩%, ពណ៌ប្រផេះមានចំនួន ១៩% និងពណ៌ប្រាក់មានចំនួន ៩%។

ដោយឡែកបើគិតតាមការពេញនិយមតាមតំបន់នីមួយហាក់និយមដោយពណ៌សដូចគ្នា រួមមាននៅអាមេរិកខាងជើង (២៨%), អាមេរិកខាងត្បូង (៣៥%), រុស្ស៊ី (៣៤%), អាហ្រ្វិក (៤៣%), អាស៊ី (៤៥%), ជប៉ុន (៣៧%), ចិន (៥០%), កូរ៉េខាងត្បូង (៣២%) និងឥណ្ឌា (៣៤%)។

ដោយឡែក តំបន់ដែលស្ថិតនៅក្នុងរបាយការណ៍របស់ Axalta ឃើញមានតែតំបន់អឺរ៉ុបមួយគត់ ដែលពេញនិយមពណ៌ប្រផេះ ជាងពណ៌ស ដោយមានភាពពេញនិយម ២៧% ធៀបនឹង ២៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Rivian ប្រភេទបើកបរបានឆ្ងាយ ពន្យារពេលការផលិតដល់ឆ្នាំ២០២៣

ក្រុមហ៊ុន Rivian បានសម្រេចពន្យារពេលការផលិតរថយន្ត R1T និង R1S ដែលបំពាក់អាគុយទំហំធំ (Max) រហូតដល់ឆ្នាំ២០២៣។ នេះបើផ្អែកតាមលិខិតដែលក្រុមហ៊ុនបានផ្ញើជូនអតិថិជន។

សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុននឹងផ្ដោតលើការផលិតរថយន្តដែលប្រើប្រាស់អាគុយកម្រិត “Large” ដោយសារតែចំនួនកុម្ម៉ង់ទិញសម្រាប់រថយន្តនេះគឺមានច្រើនជាងអាគុយកម្រិត “Max”។ ផ្អែកតាមលិខិតបានឲ្យដឹងថាអាគុយកម្រិត “Max” ដែលរំពឹងថាបើកបរបានចម្ងាយ ៦៤៤គីឡូម៉ែត្រ មានចំណែកត្រឹម ១ភាគ៥ ប៉ុណ្ណោះ នៃការកុម្ម៉ង់សរុបដែលក្រុមហ៊ុនទទួលបាន។

បន្ថែមពីនេះដែរក្រុមហ៊ុន Rivian នឹងបន្ថែមមុខងារថ្មីទៅលើវិបសាយរបស់ខ្លួនដែលនឹងអាចឲ្យអតិថិជនដែលកុម្ម៉ង់ទិញរថយន្តថ្មីនូវកាលបរិច្ឆេទប៉ាន់ស្មានពីពេលវេលាដែលពួកគេអាចទទួលបានរថយន្តថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្យ៉ាងដែរ! ដំណោះស្រាយបញ្ហាឡានអគ្គិសនី Mazda MX-30 ជិះមិនបានឆ្ងាយ គឺគួរមានឡានមួយគ្រឿងទៀត

រថយន្តអគ្គិសនី Mazda MX-30 គឺជារថយន្តអគ្គិសនីមួយដែលផលិតឡើងសម្រាប់ការបើកបរក្នុងក្រុងជិត ហេតុនេះទើបរយៈចម្ងាយដែលវាផ្ដល់ឲ្យពេលសាកភ្លើងមួយពេញគឺមានប្រមាណ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ។

ចំណុចនេះមួយបានធ្វើឲ្យរថយន្ត MX-30 អាចពិបាកលក់ចេញ ដោយសាររយៈចម្ងាយរបស់វាគឺទាបជាងរថយន្តដទៃទៀត សូម្បីតែរថយន្តតូចៗដូចគ្នាដូចជា MINI Cooper SE មានតម្លៃធូរថ្លៃជាង មានកម្លាំងខ្លាំងជាង ហើយថែមទាំងបើកបរបានចម្ងាយជាង MX-30 ថែមទៀតផង។

ទាក់ទងនឹងចំណុចនេះដែរ អ្នកចាត់ការផ្នែកផលិតផលរបស់ Mazda ប្រចាំប្រទេសកាណាដាបាននិយាយអំពីហេតុផលមួយដែលរយៈចម្ងាយបើកបរខ្លីរបស់រថយន្ត MX-30 មិនមានបញ្ហាសម្រាប់អតិថិជនមួយចំនួន។

លោក Mark Peyman បានលើកឡើងដូចនេះថា ៖ “យើងបានរកឃើញតាមរយៈការស្រាវជ្រាវថាបុគ្គលដែលជាម្ចាស់រថយន្ត Mazda MX-30 គឺភាគច្រើនមានរថយន្តមួយគ្រឿងទៀតនៅផ្ទះ សម្រាប់ការបើកបរចម្ងាយឆ្ងាយ។” ការលើកឡើងនេះហាក់ដូចជា​ប្រាប់ថា​ដំណោះស្រាយរឿងបើកបរមិនបានឆ្ងាយរបស់រថយន្ត MX-30 គឺត្រូវមានរថយន្តមួយគ្រឿងបន្ថែមទៀត។

ជម្រើសមួយទៀតគឺអតិថិជនអាចរង់ចាំរថយន្ត MX-30 ប្រភេទ PHEV ដែលទំនងជាអាចបំពេញតម្រូវការប្រើប្រាស់សម្រាប់ការបើកបរចម្ងាយឆ្ងាយៗបានប្រសើរជាងប្រភេទអគ្គិសនីសុទ្ធ និងមិនចាំបាច់មានរថយន្តបន្ថែម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac Lyriq មានអ្នកកុម្ម៉ង់ទិញជាង៥ពាន់គ្រឿងហើយនៅចិន

Cadillac ត្រូវបានគេរាយការណ៍ថាទទួលបានការកុម្ម៉ង់ទិញទុកមុនបានជាង៥ពាន់គ្រឿង សម្រាប់រថយន្តអគ្គិសនីសុទ្ធម៉ូដែល Lyriq ក្នុងប្រទេសចិន ដែលតួលេខនេះគឺក្នុងអំឡុងពេល៥សប្ដាហ៍ក្រោយរថយន្តនេះបានបើកលក់សាកល្បង។

រថយន្ត Lyriq គ្រប់ម៉ូដែលដែលដាក់លក់នៅប្រទេសចិនគឺផលិតដោយប្រើគ្រោងឆ្អឹង Ultium និងមានបំពាក់អាគុយទំហំ ១០០kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៦៥០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ ម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបាន ៣៤០សេះ បញ្ជូនកម្លាំងដល់កង់រថយន្តខាងក្រោយ។

រថយន្ត Lyriq នឹងត្រូវផលិតនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារក្នុងស្រុក ដោយការប្រកាសកាលពីដើមឆ្នាំគឺរថយន្តនេះនឹងត្រូវផលិតនៅរោងចក្រ Jinqiao Cadillac ដែលមានទីតាំងស្ថិតនៅទីក្រុងសៀងហៃ។ គួរដឹងដែរថារថយន្ត Lyriq លក់នៅប្រទេសចិនគឺមានតម្លៃចាប់ប្រមាណ ៦៩ ០០០ដុល្លារ៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+