ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូទាំង ១១ គ្រឿង ដែលពេញនិយមជាងគេក្នុងពិព័រណ៍ Motor Expo 2021

[បរទេស] ដូចដែលយើងបានដឹងហើយថាពិព័រណ៍ម៉ូតូនៅក្នុង Motor Expo 2021 គឺជាពិពណ៌មួយដែលបានដាក់បង្ហាញ និងលក់នូវម៉ូតូសរ៊ីថ្មីៗ ហើយ​វា​ដែល​ទទួល​បាន​ការ​ពេញ​និយមខ្លាំង​ពីសំណាក់​អ្នក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ ដើម្បីបើកឱ្យអតិថិជនងាយស្រួលក្នុងការក្លាយជាម្ចាស់។

ថ្ងៃនេះគេហទំព័រ (ខេមបូអូតូ) នឹងលើកមកបង្ហាញនូវម៉ូតូទាំង ១១ គ្រឿង ដែលពេញនិយាមជាងគេក្នុងពិព័រណ៍ Motor Expo 2021 រួមមាន៖

១. Honda CB500X តម្លៃ ៦ ៧០៦ ដុល្លារ

២. Yamaha YZF-R7 តម្លៃ ១០ ១០៨ ដុល្លារ

៣. Harley-Davidson Pa America 1250 តម្លៃ ២៦ ៨០៨ ដុល្លារ

៤. Kawasaki Z650RS តម្លៃ ៨ ៩២៨ ដុល្លារ

៥. Triumph Trident660 តម្លៃ 9333.67

៦. KTM EXC-F350 SixDays តម្លៃ ១៤ ៩០៤ ដុល្លារ

៧. BAJAJ Dominar250 តម្លៃ ៣ ១៣១ ដុល្លារ

៨. Husqvarna Vitplilen 401 តម្លៃ ៧ ១៥០ ដុល្លារ

៩. Suzuki New Burgman400abs តម្លៃ ៧ ១២៦ ដុល្លារ

១០. RoyalEnfiled Classic350 តម្លៃ ៤ ១៧១ ដុល្លារ

Ducati Multistrada 950S តម្លៃ ១៩ ៩៤៩ ដុល្លារ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លឿនណាស់! រោងចក្រ Tesla នៅក្នុងប្រទេសចិន ប្រើរយៈពេលត្រឹម ៤៤វិនាទី ក្នុងការតម្លើងរថយន្ត ១គ្រឿង

[បរទេស] រោងចក្រ Tesla Giga Shanghai នៅក្នុងប្រទេសចិនបច្ចុប្បន្នគឺជារោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោក ដោយគិតពីបរិមាណផលិតកម្ម ដែលអាចផលិតឡើង​លើសពី ៥០,០០០ គ្រឿងនៃរថយន្ត Model 3 និង Model Yសម្រាប់លក់ និងនាំចេញ ដែលផលិតក្នុងប្រទេសចិន (MIC) នៅក្នុងខែ កញ្ញា, តុលា និងខែ វិច្ឆិកា ដោយចំនួន ៥០,០០០​ គ្រឿងក្នុង១ខែ ហើយសម្រាប់រថយន្ត ១គ្រឿងតម្លើងដោយប្រើរយៈពេលមិនដល់ ១នាទី មានន័យថាបរិមាណផលិតរថយន្តបានចំនួន ៦៥០,០០០ គ្រឿង/ឆ្នាំ ។

យោងទៅតាមវីដេអូដែលបានបង្ហោះឡើងនាពេលថ្មីៗនេះ ដែលថតនៅថ្ងៃទី ២៤​ ខែធ្នូ បង្ហោះដោយលោក Wu Wa អត្រានៃ Model 3 និង​ Model Y អាចនឹងមានអត្រាខ្ពស់។ វីដេអូទី១ នៅនាទីទី១០ និងនាទីទី៥ នៃ Model Y ដែលបានចាកចេញពីរោងចក្រ ក្នុងនោះ Drive Tesla និយាយថាក្នុងអំឡុងពេល ១០ នាទី រថយន្តថ្មីចំនួន ១៦គ្រឿង ត្រូវបានបញ្ចប់ការផលិតរួច ដែលមានរយៈពេលជាមធ្យម ៣៨ វិនាទីក្នុង១គ្រឿង ខណៈនៅក្នុងនាទី៥  រថយន្ត ៧ គ្រឿងត្រូវបានផលិតរួច ដែលមានន័យថាជាមធ្យម ៤៤ វិនាទីក្នុងមួយគ្រឿង។

Teslarati បានបន្ថែមថា នៅក្នុងករណីក្នុងវីដេអូទី២ នាទីទី១០ នៃ Model 3 បានចេញពីរោងចក្រ ជាមធ្យមគឺប្រហែលប្រើរយៈពេល ៤៤ វីនាទី សម្រាប់រថយន្ត ១គ្រឿង ដោយមិនរាប់សម្រាប់ការពិនិត្យ ប៉ុន្តែខ្សែសង្វាក់នែការតម្លើងនេះ គឺពិតជាលឿន។

បន្ថែមពីនេះ រោងចក្រ Tesla Giga Berlin នៅទីក្រុង Grünheide ប្រទេសអាល្លឺម៉ង់ នឹងជិតបញ្ចប់ការសាងសង់រួចរាល់ក្នុងការផលិតតួរថយន្តថ្មី ដោយប្រើពេល ៤៥ វិនាទី យើងសន្មត់ថាវាជាអត្រាគោលដៅ ហើយដំណើរការផ្សេងទៀតនឹងលឿនដូចគ្នា ការផលិតនៃសេរ៊ីរថយន្ត Model Y ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២​ ខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២សប្តាហ៍! Honda Integra ទទួលបានការកក់រហូតទៅដល់ ១ម៉ឺនគ្រឿង ក្នុងប្រទេសចិន

កាលពីថ្ងៃទី ១៦កន្លងមក ក្រុមហ៊ុន GAC Honda បានធ្វើការបង្ហាញចេញនូវរថយន្ត Integra សេរីថ្មី ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ ជាមួយតម្លៃចាប់ពី ២០ ៣៨៧ ដល់ ២៦ ១៩៤ដុល្លារ។

បន្ទាប់ពីការបង្ហាញចេញបានរយៈពេល ២សប្តាហ៍ រថយន្តប្រភេទ Sedan ដែលជាបងប្អូនភ្លោះរវាងរថយន្ត Honda Civic បានទទួលការកក់ទុកមុនរហូតដល់ទៅចំនួន ១០ ០០០គ្រឿង។

សម្រាប់ការឌីស្សាញនៃរថយន្ត Honda Integra មានការឌីស្សាញបែបស្ព័រ ដោយភ្ជាប់មកជាមួយប៉ាណាបែបសំបុក្រឃ្មុំ ជាមួយចង្កៀងខាងមុខប្រភេទ LED និងកាងឌីស្សាញបែបលយចេញមកខាងមុខ រួមជាមួយថាសកង់ទំហំ ១៧-១៨អ៊ីញ។ រីឯផ្នែកខាងក្នុងបានប្រើប្រាស់ជាមួយកៅអីស្បែក និងដំបូលប្រភេទ Panoramic Sunroof ផងដែរ។

រថយន្ត Honda Integra ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៨២សេះ និងកម្លាំងរមួល ២៤៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បង្ហាញរូបភាព Teaser នៃគំរូរថយន្ត STI E-RA មុនពេលបង្ហាញខ្លួននៅ Tokyo Auto Salon ២០២២

[បរទេស] ក្រុមហ៊ុន Subaru បានបង្ហាញរូបភាព Teaser នៃគំរូរថយន្ត STI E-RA Concept ថ្មី ដែលជារថយន្តស្ព័រអគ្គិសនីនៅមុនការបង្ហាញខ្លួនជាសាធារណៈរបស់ខ្លួននៅឯ Tokyo Auto Salon ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៤ ដល់់ ១៦ ខែមករា។

គំរូរថយន្ត Subaru STI E-RA គឺជាគំរូរថយន្តរបស់ក្រុមហ៊ុន Subaru ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍នាពេលអនាគតនៃរថយន្តអគ្គិសនី។ តាម​រូបភាព​បង្ហាញ​ពី​ការ​រចនា​ចង្កៀងខាង​មុខ​​ជា​រាង​អក្សរ C ជាមួយនឹងនិមិត្តសញ្ញា STI ពណ៌ក្រហមភ្លឺនៅចំកណ្តាល ខណៈពេលដែលកម្របម៉ាស៊ីនត្រូវបានរចនាឡើងជាមួយនឹងបំពង់ខ្យល់ទំហំធំ។ ដែលបង្ហាញ​ពី​ការ​យកចិត្តទុកដាក់របស់​ក្រុមហ៊ុន Subaru ដែល​ចង់​អភិវឌ្ឍ​​រថយន្តបែប​ស្ព័ររបស់ខ្លួន។

ក្នុងនោះដែរ ក្រុមហ៊ុន Subaru ក៏នឹងបង្ហាញនៅគំរូរថយន្ត២បន្ថែមទៀតគឺ WRX S4 STI Performance Concept ដែលផ្អែកលើគ្រោងឆ្អឹង WRX S4 STI Sport R និងទទួលបានពណ៌ Cherry Red, កាងលំអខាងក្រោយប្រភេទ Carbon និងបំពង់ស៊ីមាំងស្ព័រ រួមទាំងគំរូ Levorg STI Performance Concept ដែលត្រូវបានតុបតែងតាមរបៀបស្រដៀងគ្នា ប៉ុន្តែ​វា​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​តួ​រថយន្ត​ប្រភេទ Wagon រួម​ទាំង​រថយន្ត​ប្រណាំង BRZ GT300 ២០២១ ដែល​ទើប​ឈ្នះ​ថ្មីៗ​នេះ មួយផ្សេងទៀតផងដែរ។

ក្នុងនោះក៏នឹងមានរថយន្ត Special edition មួយដែលត្រូវបញ្ចេញនៅក្នុងព្រឹត្តិការណ៍នោះគឺ BRZ STI Performance ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់ BRZ Model S ដែលបានបញ្ចេញនៅក្នុងប្រទេសជប៉ុន រួមជាមួយនឹងឈុតខាងក្រៅពណ៌ក្រហម cherry ដើម្បីធ្វើឱ្យវាកាន់តែស្រស់ស្អាតថែមទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Pulsar NS160 និង NS200 បានប្រកាសចេញលក់ក្នុងប្រទេសថៃ តម្លៃ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនម៉ូតូ Bajaj បានប្រកាសចេញលក់នូវម៉ូឌែល Pulsar NS160 និង NS200 ស៊េរីឆ្នាំ២០២២ ជាមួយជម្រើស ៣ ពណ៍ តម្លៃចាប់ ២ ១៧៤ ដល់ ២ ៤៩៦ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Bajaj Pulsar NS200 បានបំពាក់ដោយម៉ាស៊ីន DST-I 4-stroke ដែលមានសមត្ថភាព ១៩៩.៥ សេសេ ផលិតកម្លាំង ២៤.៥ សេះ និងកម្លាំងរមួល ១៨.៦ ញ៉ូតុនម៉ែត្រ  បំពាក់ហ្វ្រាំងឌីសទាំងមុខក្រោយ, ប្រព័ន្ធហ្វ្រាំង ABS (Anti-locking Braking System), បូមផ្នែកខាងមុខរបស់ Telescopic និងផ្នែកខាងក្រោយ Nitrox Mono shock។

ខណៈពេលដែល NS160 ត្រូវបានបំពាក់ដោយម៉ាស៊ីន DTS-i 4-stroke ដែលមានទំហំ ១៦០,៣សេសេ ផលិតកម្លាំង ១៥,៦ សេះ និងកម្លាំងកម្លាំងរមួល ១៤,១ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Bajaj Pulsar NS ថ្មី គឺជាម៉ូតូដែលលក់ដាច់ជាងគេរបស់ម៉ាក Bajaj វាភ្ជាប់មកជាមួយពណ៌ចម្រុះថ្មីដែលវាត្រូវបានបំផុសគំនិតដោយ active sports ជាមួយនឹងការអាប់ដេត និងការរចនាប្លែកៗ។ បន្ថែមពីនេះវាក៏មានជម្រើស ៣ ពណ៌រួមមាន Graphic Black, Mirage White និង Wild Red ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ទ្បានទាំង ១៦ គ្រឿង ដែលនឹងត្រៀមដាក់លក់ក្នុងប្រទេសថៃ ឆ្នាំ២០២២

[បរទេស] ក្នុងអំឡុងពេលនៃរីករាលដាលនៃជំងឺកូវីត១៩ ដែលប៉ះពាល់ដល់ស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចនៅក្នុងជុំវិញពិភពលោក សូម្បីតែទីផ្សារឡាន។ ប៉ុន្តែយ៉ាងហោចណាស់នៅឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្ត ទាំងនេះបានបញ្ជូន រថយន្តថ្មីៗ ជាបន្តបន្ទាប់ ។

បន្ថែមពីនេះ រថយន្តទាំងអស់នោះត្រូវគេបានរំពឹងថានឹងបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបរួមមាន៖ ម៉ាស៊ីន​ចំហេះ, រថយន្ត Hybrid, Plug-in Hybrid និងរថយន្តអគ្គិសនីដែលកំពុងនិយមខ្លាំងសម្រាប់ឆ្នាំ២០២២។

ថ្ងៃនេះក្រុមការងារ ខេមបូអូតូ នឹងលើកមកបង្ហាញរថយន្តទាំង ១៦ គ្រឿង ដែលគេរំពឹងថានឹងដាក់លក់ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ឆ្នាំ២០២២ ខាងមុខនេះរួមមាន៖

១. Honda Civic hatchback

២. Honda BR-V

៣. Honda BR-V

៤. MG ZS EV

៥. MG EP

៦. Haval H6 Plug-In Hybrid

៧. ORA Black Cat

៨. Mitsubishi Outlander PHEV

៩. Mitsubishi Xpander

១០. Ford Ranger

១១.​ Ford Everest

១២. Suzuki Celerio

១៣. EQS 450+ AMG Premium

១៤. Mazda MX-30 EV

១៥. Nissan Ariya

១៦. POER EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិននឹងឈប់ឲ្យក្រុមហ៊ុនផលិតរថយន្តបរទេសចូលមកបណ្តាក់ទុនរួមគ្នា ៧០/៣០ ដូចមុន

[បរទេស] ប្រទេសចិននឹងធ្វើការអនុញ្ញាតអោយក្រុមហ៊ុនផលិតរថយន្តបរទេសមានកម្មសិទ្ធទាំងស្រុងក្នុងប្រទេសចិនចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ដោយការផ្លាស់ប្តូរនេះត្រូវបានប្រកាសនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។

ចាប់តាំងពីឆ្នាំ ១៩៩៤ ក្រុមហ៊ុនបរទេសដែលពាក់ព័ន្ធនឹងឧស្សាហកម្មរថយន្តត្រូវបានតម្រូវឱ្យចូលទៅក្នុងទីផ្សារប្រទេសចិនជាដៃគូបណ្តាក់ទុនរួមគ្នា ៥០/៥០ ជាមួយក្រុមហ៊ុនក្នុងស្រុក។ ក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយអត្រាកម្មសិទ្ធិអតិបរមាដល់ ៧០% ដែលជំរុញឱ្យ BMW កាន់កាប់ភាគហ៊ុនរបស់ខ្លួនច្រើននៅក្នុងដៃគូ នៅក្នុងការបណ្តាក់ទុនរួមគ្នារវាង Brilliance Auto Group ក្នុងនោះផងដែរ Tesla ក៏ដំណើរការរោងចក្រដែលគ្រប់គ្រងទាំងស្រុងនៅក្នុងប្រទេសចិនផងដែរ។

ដូចដែលបានកត់សម្គាល់ដោយទស្សនាវដ្ដី Forbes ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្ត ដូចជា Volkswagen, Ford, GM, និង Mercedes-Benz បញ្ចប់ការចូលរួមបណ្តាក់ទុនរួមគ្នារបស់ពួកគេ និងកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនផលិតរថយន្តថ្មីៗដូចជា Rivian និង Lucid ចូលមកកាន់ទីផ្សារប្រទេសចិន។

គម្រោងការបណ្តាក់ទុនរួមគ្នាបែបនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យម៉ាកយីហោក្នុងស្រុករក្សាប្រាក់ចំណេញ និងបច្ចេកវិទ្យាកាន់តែច្រើននៅក្នុងប្រទេស។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ៥នៅក្នុងប្រទេសចិនរួមមាន SAIC, FAW, BAIC, Dongfeng និង Shangan សុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋ។

ដំណឹងនេះកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Daimler និង BYD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនលើក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា DENZA របស់ពួកគេដែលនឹងឃើញក្រុមហ៊ុន Daimler កាត់បន្ថយភាគហ៊ុនរបស់ខ្លួនមកត្រឹម ១០% ខណៈដែល BYD នឹងកាន់កាប់ ៩០% ដែលនៅសល់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ម៉ូតូធំ Honda ត្រកូល 500 ចំនួន ៣ម៉ូឌែល តម្លៃ ៦ពាន់ខ្ទង់ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានបង្ហាញនូវ​ម៉ូតូធំ ចំនួន ៣ ម៉ូឌែលក្នុងត្រកូល 500 ស៊េរីឆ្នាំ២០២២ រួមមាន៖ CBR500R, CB500F និង CB500X ដែលទទួលបានការអាប់ដេតបង្កើនភាពបែបស្ព័រ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Honda CBR500R  ជាប្រភេទម៉ូតូបែបស្ព័រ រចនាឡើង aerodynamic principles  ហើយវាមានទទឹង ៧៦៥ មម បណ្តោយ ២ ០៨១ មម កម្ពស់ ១ ១៤៥ មម និងទម្ងន់ ១៩២ គីឡូក្រាម ភ្ជាប់មកជាមួយនឹងចង្កៀងមុខ LED មានភាពខ្លាំងជាងមុន វាជួយបន្ថែមពន្លឺដល់ទៅ ២៥% យ៉ាន់ស្ព័រ ៥ប្រឡោះ ទំហំ ១៧ អ៊ីង, បូមអភិវឌ្ឍន៍ថ្មី, ដៃហ្វ្រាំង ទំហំ ៤១ មម ពី SHOWA, ហ្វ្រាំងមុខ ផ្គូផ្គងជាមួយ caliper និង Radial Mount 4 POT ។

Honda CB500F ជាប្រភេទម៉ូតូបែប naked bikes មានប្រវែងទទឹង ៧៩៨ ម.ម បណ្តោយ ២ ០៨១ ម.ម កម្ពស់ ១.០៥៦ ម.ម និងទម្ងន់ ១៨៩ គីឡូក្រាម។ បន្ថែមពីនេះការរចនាថ្មីនៃឈុតចង្កៀងមុខ LED ដែលផ្តល់ពន្លឺភ្លឺជាងម៉ូឌែលដើម ២៥% យ៉ាន់ស្ព័រខាងមុខក្រោយ ៥ប្រឡោះ ទំហំ ១៧ អ៊ីង, បូមប្រភេទ SHOWA ទំហំ ៤១ មម, ហ្វ្រាំងឌីសមុខពីរ វាភ្ជាប់មកជាមួយ Radial Mount ៤ POT caliper ដែលដំណើរការជាមួយប្រព័ន្ធហ្វ្រាំង ABS ។

Honda CB500X 2022 ជាប្រភេទម៉ូតូបែបផ្សងព្រេងមានប្រវែង ៨៣០ មម បណ្តោយ ២ ១៥៦ ម.ម  កម្ពស់ ១ ៤១២ មម និងទម្ងន់ ១៩៩ គីឡូក្រាម។ វាបានបំពាក់នូវចង្កៀងមុខ LED ថ្មីដែលកែតម្រូវរូបរាងឱ្យមើលទៅកាច និង​យ៉ាន់​ស្ព័រ​រចនា​ថ្មី​ទំហំ ១៩ អ៊ីង ហ្វ្រាំង​ឌីស​មុខ​ពីរ​ដំណើរការជាមួយប្រព័ន្ធហ្វ្រាំង ABS ។

សម្រាប់កម្លាំងម៉ាស៊ីននៃ Honda ត្រកូល 500 ស៊េរីថ្មីទាំង ៣ ម៉ូឌែលនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន ៥០០ សេសេ Parallel Twin DOHC ២ ស៊ីទ្បាំង និងប្រព័ន្ធស្អំម៉ាស៊ីន cooled by water ភ្ជាប់ជានឹងប្រអប់លេខ ៦ វគ្គ បំពេញបន្ថែមដោយប្រព័ន្ធ Assist Slipper Clutch វាបង្កើនភាពរលូននៅពេលផ្លាស់ប្តូរប្រអប់លេខ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda 500  ស៊េរីឆ្នាំ ២០២២ មាន ៣ ជម្រើសម៉ូឌែល រួមជាមួយពណ៍តាមម៉ូឌែលដូចជា៖

  • Honda CBR500R មានតម្លៃ ៦ ៥៥៨ ដុល្លារ ( Red Alternating White-Black Grand Prix Red, Grey Alternating Yellow-Black Sword Silver Metallic និង Black Alternating Grey Mat Gunpowder Black Metallic)
  • Honda CB500F តម្លៃ ៦ ៤០៦ ដុល្លារ ( Grand Prix Red Red និង Black និង Mat Axis Grey Metallic )
  • Honda CB500X តម្លៃ ៦ ៧១១ ដុល្លារ (Grand Prix Red Black, Pearl Organic Green និង Mat Gunpowder Metallic)​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ណែនាំឲ្យស្គាល់ឡានម៉ាស៊ីនខ្លាំង ទាំង ១០ម៉ូដែល តែមានតម្លៃមិនដល់ ៤ម៉ឺនដុល្លារ

ចង់បានរថយន្តដែលមានម៉ាស៊ីនខ្លាំង ប៉ុន្តែមិនចង់ចំណាយលុយច្រើនលើសលប់? អ្នកនៅតែមានជម្រើស! នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់នូវរថយន្តម៉ាស៊ីនខ្លាំងទាំង ១០ ម៉ូដែល តែមានតម្លៃមិនដល់ ៤ម៉ឺនដុល្លារឡើយ។

១) Nissan Maxima មានកម្លាំង ៣០០ សេះ តម្លៃ ៣៨ ២១៥ ដុល្លារ (តម្លៃនៅបរទេស)

២) Kia Stinger GT-Line មានកម្លាំង ៣០០ សេះ តម្លៃ ៣៧ ១៣៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Toyota Camry TRD មានកម្លាំង ៣០១ សេះ តម្លៃ ៣៣ ៣៨៥ ដុល្លារ (តម្លៃនៅបរទេស)

៤) Toyota RAV4 Prime មានកម្លាំង ៣០២ សេះ តម្លៃ ៣៩ ៥៦៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Subaru WRX STI មានកម្លាំង ៣១០ សេះ តម្លៃ ៣៨ ១៧០ ដុល្លារ (តម្លៃនៅបរទេស)

៦) Ford Bronco មានកម្លាំង ៣៣០ សេះ តម្លៃ ៣៤ ២៨៥ ដុល្លារ (តម្លៃនៅបរទេស)

៧) Dodge Challenger R/T មានកម្លាំង ៣៧៥ សេះ តម្លៃ ៣៧ ២៦០ ដុល្លារ (តម្លៃនៅបរទេស)

៨) Chevrolet Express Cargo Van មានកម្លាំង ៤០១ សេះ តម្លៃ ៣៦ ០៦៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Chevrolet Camaro V8 មានកម្លាំង ៤៥៥ សេះ តម្លៃ ៣៥ ១៩៥ ដុល្លារ (តម្លៃនៅបរទេស)

១០) Ford Mustang GT មានកម្លាំង ៤៦០ សេះ តម្លៃ ៣៧ ៤៨០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានភីកអាប់ ទាំង១០ម៉ូដែល មានតម្លៃថោកបំផុត ប្រចាំឆ្នាំ២០២១

បច្ចុប្បន្ននេះ រថយន្តភីកអាប់កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនថានៅទីណានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តប្រភេទនេះមានជម្រើសច្រើនណាស់ មានទាំងប្រភេទប្រើម៉ាស៊ីនតូច ម៉ាស៊ីនធំ ប្រភេទប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត ព្រមទាំង ប្រភេទប្រើម៉ាស៊ីន Hybrid និង អគ្គិសនីសុទ្ធផងដែរ។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តភីកអាប់ទាំង ១០ ម៉ូដែល មានតម្លៃថោកបំផុតប្រចាំឆ្នាំ២០២១។

១) GMC Sierra មានតម្លៃចាប់ពី ៣១ ៧៩៥ ដុល្លារ (តម្លៃនៅបរទេស)

២) Ram 1500 Classic មានតម្លៃចាប់ពី ២៩ ៥១៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Ford F-150 មានតម្លៃចាប់ពី ២៩ ២៩០ ដុល្លារ (តម្លៃនៅបរទេស)

៤) GMC Canyon មានតម្លៃចាប់ពី ២៧ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Nissan Frontier មានតម្លៃចាប់ពី ២៧ ៨៤០ ដុល្លារ (តម្លៃនៅបរទេស)

៦) Toyota Tacoma មានតម្លៃចាប់ពី ២៦ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

៧) Chevrolet Colorado មានតម្លៃចាប់ពី ២៦ ៣៩៥ ដុល្លារ (តម្លៃនៅបរទេស)

៨) Ford Ranger មានតម្លៃចាប់ពី ២៥ ០៧០ ដុល្លារ (តម្លៃនៅបរទេស)

៩) Hyundai Santa Cruz មានតម្លៃចាប់ពី ២៣ ៩៩០ ដុល្លារ (តម្លៃនៅបរទេស)

១០) Ford Maverick មានតម្លៃចាប់ពី ១៩ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+