ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញគំរូឡាន TRD Desert Chase Tundra សម្រាប់បើកបរលើវាលខ្សាច់

ក្នុងកម្មវិធី SEMA Show ឆ្នាំ២០២១ ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវគម្រូរថយន្តប្រភេទ Off-road សម្រាប់បើកបរនៅលើវាលខ្សាច់ថ្មី ដោយរថយន្តនេះផលិតឡើងលើរថយន្ត Tundra TRD Pro ២០២២ ដែលក្រុមហ៊ុន Toyota អោយឈ្មោះថា TRD Desert Chase Tundra។

ដោយរថយន្តនេះផលិតឡើងលើរថយន្ត Tundra TRD Pro ២០២២ ដូច្នេះរថយន្ត TRD Desert Chase Tundra ត្រូវបានបំពាក់ជាមួយម៉ាស៊ីន i-Force Max ចំណុះ ៣.៥លីត្រ Twin-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ៤៣៧សេះ និងកម្លាំងរមួល ៥៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។

ដើម្បីបង្កើនសម្ថភាពនៃការបើកបរផ្លូវលំបាក ឬវាលខ្សាច់ Toyota Racing Development (TRD) បានធ្វើការបំពាក់លើរថយន្តនេះជាមួយរបាអំពូលភ្លើងនៅខាងមុខ ចំហៀង និងក្រោយអាចបំពាក់បានដល់ចំនួន ៨អំពូល។ ព្រមទាំងថាសកង់ទំហំ ១៨អ៊ីញផលិតឡើងដោយ Method Race Wheels និងស្រោបដោយសំបកកង់ General Tire Grabber X3 ទំហំ ​៣៧អ៊ីញ។

បន្ថែមពីនេះវាក៏បានបំពាក់បន្ថែមជាមួយ Anti-roll bar, Terrain winch, Fire extinguisher, Auxiliary fuel tank, ធុងទឹក, កង់សាគួរចំនួន២ នៅទ្រុងក្រោយ និងក្តាសម្រាប់បម្រុងទុកនៅពេលជាប់ផុង ARB Tred Pro wheel pads។

លើសពីនេះ វាក៏វាទទួលបាននូវកញ្ចប់ aforementioned TRD Off-road ដែលរួមមាន​ Electronic Locking rear differential, Malti-Terrain Select System, Crawl Control និង Downhill Assist Control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ចេញលក់ផង Toyota បញ្ចុះតម្លៃឡានស្ព័រ GR 86 ឆ្នាំ២០២២ បាត់!

ជាមួយនឹងតម្លៃចាប់ពី ២៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ គឺជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់អ្នកចង់បានរថយន្តស្ព័រកម្រិតដំបូង។

យ៉ាងណាមិញ រយៈពេល ១សប្តាហ៍ បន្ទាប់ពីតម្លៃរបស់វាត្រូវបានប្រកាស ឥឡូវនេះ ក្រុមហ៊ុន Toyota បានផ្តល់នូវការបញ្ចុះតម្លៃ រហូតដល់ទៅ ៥០០ដុល្លារឯណោះ។

បើប្រៀបធៀបទៅ រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ គឺជាជម្រើសល្អជាងកូនភ្លោះ Subaru BRZ ដែលមានតម្លៃចាប់ពី ៣៥ ២៧០ដុល្លារ។

រថយន្ត Toyota GR 86 ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខដៃ ឬអូតូ ៦វគ្គ។ ប្រសិនបើជ្រើសរើសប្រអប់លេខអូតូ នោះតម្លៃនឹងចាប់ពី ២៩ ២០០ដុល្លារ ខណៈម៉ូដែល GR 86 Premium មានតម្លៃ ៣០ ៣០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ៣១ ៨០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ។

សូមបញ្ជាក់ថា រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura MDX Type S ឆ្នាំ២០២២ ចេញលក់ខែក្រោយ នឹងមានតម្លៃខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Acura បាននិយាយប្រាប់ឲ្យដឹងថា រថយន្ត Acura MDX Type S ឆ្នាំ២០២២ ឥឡូវនេះបើកឲ្យកក់ទុកមុនហើយ ដោយវានឹងចេញលក់ជាផ្លូវការ នៅក្នុងខែធ្នូ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារ។

រថយន្ត Acura MDX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនថ្មី ចំណុះ ៣,០លីត្រ turbocharged V6 មានកម្លាំង ៣៣៥សេះ ហើយក៏មានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ Super-Handling All-Wheel Drive និងប្រអប់លេខអូតូ ១០វគ្គ។

រថយន្ត SUV កៅអី ៣ ជួរនេះ ទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ មិនត្រឹមតែផ្នែកខាងក្រៅនោះទេ សូម្បីតែកាប៊ីនខាងក្នុងរបស់វាក៏អីចឹងដែរ។ វាមានផ្តល់ជម្រើសពូកស្បែក ពណ៌ក្រហម, Ebony ឬ Light Orchid, ចង្កូតរាងអក្សរ D, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និង ប្រព័ន្ធសំឡេង ELS Studio 3DO Signature Edition មានបាស ២៥គ្រាប់។

ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព AcuraWatch ដែលរួមមានទាំងមុខងារ traffic sign recognition, emergency braking, driver attention monitor និង traffic jam assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Grand Cherokee ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ឡើងថ្លៃជិត ៤ពាន់ដុល្លារ

ក្រុមហ៊ុន Jeep បានប្រកាសចេញនូវតម្លៃនៃរថយន្ត Grand Cherokee ស៊េរីឆ្នាំ២០២២ ជាផ្លូវការ គឺចាប់ពី ៣៩ ១៨៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងស៊េរីឆ្នាមុន ៣ ៧០៥ដុល្លារឯណោះ។

រថយន្ត Jeep Grand Cherokee ឆ្នាំ២០២២ ផ្តល់ជម្រើសម៉ូដែល និងម៉ាស៊ីនជាច្រើន រួមមាន ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentestar V6 មានកម្លាំង ២៩៣សេះ។ ជាមួយគ្នានេះដែរ ម៉ូដែល Grand Cherokee Altitude និង Grand Cherokee Limited មានតម្លៃចាប់ពី ៤៣ ៧៤០ដុល្លារ និង ៤៥ ៥០៥ដុល្លារ ហើយសុទ្ធតែប្រើម៉ាស៊ីន V6 ដូចគ្នា។

ចំណែកឯម៉ូដែល Trailhawk (៥៦ ៣៦៥ដុល្លារ), Overland (៥៥ ១០០ដុល្លារ), Summit (៥៩ ១៦០ដុល្លារ) និង Summit Reserve (៦៥ ១៦០ដុល្លារ) ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ Hemi V8 មានកម្លាំង ៣៥៧សេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហុន Jeep ក៏នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ដែរ ចំពោះម៉ូដែល Limited, Trailhawk, Overland និង Summit ប៉ុន្តែនៅដើមឆ្នាំ២០២២ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឡានអគ្គិសនីថោកបំផុតលើលោក លក់ដាច់ជិត ៥ម៉ឺនគ្រឿង កាលពីខែមុន

រថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ប្រទេសចិន គឺ Wuling Hong Guang MINI EV បានបង្កើតកំណត់ត្រាលក់ប្រចាំខែថ្មីក្នុងខែតុលា ដោយមានចំនួនសរុប ៤៧ ៨៣៤គ្រឿង។ ចំនួននេះមានន័យថា ជាការកើនឡើង ១០០% បើប្រៀបធៀបជាមួយនឹងខែតុលា ឆ្នាំ ២០២០។

ជាមួយគ្នានេះដែរ គិតរហូតមកដល់ពេលនេះ ចំនួនលក់រថយន្ត Wuling Hong Guang MINI EV សរុប គឺលើសពី ៣០០ ០០០គ្រឿងហើយ ហើយវាប្រាកដណាស់ថាអាចឈានដល់ចំនួន ៥០០ ០០០គ្រឿង មុនដំណាច់ឆ្នាំនេះ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់រថយន្ត Wuling Hong Guang MINI EV៖

  • ជម្រើសអាគុយចំនួន ២
  • ១២០ គីឡូម៉ែត្រ ដោយប្រើអាគុយ ៩,៣គីឡូវ៉ាត់ម៉ោង
  • ១៧០ គីឡូម៉ែត្រ ដោយប្រើអាគុយ ១៣,៩គីឡូវ៉ាត់ម៉ោង
  • ល្បឿនអតិបរមា ១០០គីឡូម៉ែត្រ/ម៉ោង
  • ម៉ូទ័រអគ្គិសនី កម្លាំង ២០គីឡូវ៉ាត់ និង កម្លាំងរមួល ៨៥ញ៉ូតុនម៉ែត្រ

  • ៤ កៅអី
  • ទំហំផ្ទុក ៧៤១លីត្រ នៅពេលបត់កៅអីខាងក្រោយចុះ
  • ប្រវែង ២,៩ម៉ែត្រ ទទឹង ១,៥ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ១,៩ម៉ែត្រ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសចេញកូនឡានថ្មីម៉ូដែល Aygo X

Toyota បានប្រកាសចេញរថយន្តខ្នាតតូចថ្មីម៉ូដែល Aygo X ដែលជា​រថយន្តថ្មីនៃប្រភេទរថយន្ត A-Segment ដោយវានឹង​ចេញលក់លើទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ២០២២ ជាមួយជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ។

រថយន្តថ្មីនេះ​មាន​​ប្រវែង ៣៧០០ម.ម ទទឹង ១៧៤០ម.ម កម្ពស់ ១៥២៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៤៣០ម.ម ខណៈដែលទម្ងន់របស់វាគឺមានត្រឹម ៩៤០គីឡូក្រាមប៉ុណ្ណោះ។ វាបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GA-B ដូចដែលមានលើរថយន្ត Yaris និង Yaris Cross ដែរ។

នៅផ្នែកខាងក្នុងនៃរថយន្តនេះមានបំពាក់អេក្រង់ Touch ទំហំ៩អ៉ីញដែលមានបង្កប់ដោយមុខងារកម្សាន្ត Toyota Smart Connect ដែលគាំទ្រ Android Auto និង Apple CarPlay, អាចធ្វើការអាប់ដេតបាន និងមានប្រព័ន្ធនាំផ្លូវថែមទៀតផង។

សម្រាប់ផ្នែកសុវត្ថិភាពវិញវាមានបំពាក់មកជាមួយនូវ Toyota Safety Sense ដែលមាននូវមុខងារ Pre-Collision System (PCS) ជាមួយសមត្ថភាពចាប់សញ្ញារថយន្ត, Pedestrian Detection ទាំងពេលថ្ងៃនិងពេលយប់, Cyclist Detection នាពេលថ្ងៃ, Collision Mitigation Support, Intelligent Adaptive Cruise Control, Lane Trace Assist និង Emergency Steering Assist ផងដែរ។

រថយន្តនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ១,០លីត្រ ៣ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧១សេះ ហើយវាមានកម្រិតស៊ីប្រេងជាមធ្យម ៤,៧លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ សម្រាប់រថយន្តលេខដៃ និងស៊ីប្រេង ៤,៩លីត្រ សម្រាប់លេខ CVT។ វានឹងចេញលក់នៅអឺរ៉ុបនៅឆ្នាំ២០២២ ខណៈដែលតម្លៃលក់នឹងប្រកាសពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tundra ស៊េរីឆ្នាំ២០២២ លក់តម្លៃចាប់ពីជាង៣ម៉ឺនដុល្លារនៅអាមេរិក

Toyota បានប្រកាសចេញជាផ្លូវការនូវតម្លៃរថយន្ត Tundra ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងមានចាប់ពី ៣៥ ៩៥០ដុល្លារ ហើយក្រុមហ៊ុនក៏បានបង្ហាញចេញកម្រិតស៊ីប្រេងសម្រាប់ម៉ាស៊ីន i-FORCE ថ្មីផងដែរ។

រថយន្ត Tundra ប្រភេទទាបជាងគេគឺមានឈ្មោះថា 4×2 SR Double Cab ដែលតម្លៃរបស់វាគឺចាប់ពី ៣៥ ៩៥០ដុល្លារ ហើយ​រថយន្តនេះមានប្រភេទជាច្រើនទៀតដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ដោយតម្លៃថ្លៃបំផុតនោះគឺប្រភេទ 1794 Edition CrewMax ដែលមានតម្លៃ ៦១ ០២០ដុល្លារ។

ដោយឡែក ម៉ាស៊ីនពីរប្រភេទដែលប្រើលើ Tundra ស៊េរីឆ្នាំ២០២២ មានជាប្រភេទ i-Force និង i-Force Max ដែលពួកវាទាំងពីរមានបំពាក់នូវម៉ាស៊ីន twin-turbocharged ចំណុះ៣,៥លីត្រ ៦ស៊ីឡាំងដូចគ្នា ប៉ុន្តែប្រភេទ Max មានភ្ជាប់នឹងម៉ូទ័រអគ្គិសនីមួយ។ ប្រភេទធម្មតាអាចផលិតកម្លាំងបាន ៣៤៨សេះ ខណៈដែលប្រភេទ i-Force Max ផលិតកម្លាំងបាន ៤៣៧សេះ។

កម្រិតស៊ីប្រេងរបស់ i-Force Max នៅមិនទាន់បញ្ចេញនោះទេ ប៉ុន្តែសម្រាប់ i-Force ធម្មតាគឺមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណពី ១១,៧លីត្រ ទៅ ១២,៧លីត្រ ក្នុងការបើកបរចម្ងាយ១០០គីឡូម៉ែត្រ។ រថយន្តស៊េរីថ្មីនេះដែរនឹងចាប់ផ្ដើមចេញលក់លើទីផ្សារនាខែធ្នូខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សញ្ញាភ្លើងខៀវ នៃអនាគតរថយន្តអគ្គិសនីនៅកម្ពុជា

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហោះពីកម្មវិធី “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles le Royal កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានខ្លឹមសារ និងរូបភាពទាំងស្រុងដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រ ភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញលោកជំទាវ និងគណៈប្រតិភូចុះធ្វើ ទស្សនកិច្ចអាគារទីស្ដីការក្រសួង ដែលក្នុងនោះបានអញ្ជើញពិនិត្យមើលបណ្ណាល័យ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មណ្ឌលផ្តល់សេវាសាធារណៈ បន្ទប់IT Lab បន្ទប់Live Show និងទីតាំងមួយចំនួនផ្សេងទៀតផងដែរ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ទាប់ពីការអញ្ជើញបំពេញទស្សនកិច្ចរួច ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរាជទូត បានអញ្ជើញធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី​​(2 blue Electric I-Pace Jaguar) ដើម្បីធ្វើ តេស្តសាកល្បងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តប្រភេទនេះ ក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចពិភាក្សា នៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បី អនាគតបៃតងសម្រាប់កម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនសំខាន់ៗចំនួនពីររូបទៀត រួមមាន៖ ឯកឧត្តមPablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដោយផ្តោតការពិភាក្សាលើសារៈប្រយោជន៍នៃ ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (ថាមពលកកើតឡើងវិញ) ដែលអាចជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្លែងនៅក្នុងកិច្ចពិភាក្សានាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំបានធ្វើ ដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សាថ្ងៃនេះ ជា បទពិសោធន៍ដ៏អស្ចារ្យមួយរបស់ខ្ញុំ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការជជែកពិភាក្សាអំពីរថយន្តដើរដោយថាមពលអគ្គិសនីដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថា៖ រថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោបាយធ្វើដំណើរសម្រាប់ពលរដ្ឋកម្ពុជាហើយ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថាយើងត្រូវ ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹង កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោ បាយជាតិនេះត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន (ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា)

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា៖ រដ្ឋាភិបាលអូស្ត្រាលី បាន និងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋមបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន (ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី)

ដោយឡែក លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស បានសម្តែងនូវមោទនភាពដែលលោកជំទាវ បានទទួលរថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ធ្វើឱ្យមានការចាប់អារម្មណ៍ដល់បណ្ដាថ្នាក់ ដឹកនាំសំខាន់ៗ ក៏ដូចជាសាធារណៈជនទូទៅ និងបានបញ្ជាក់ថាការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យ បរិស្ថានស្អាត បៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើងចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាបាននូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ត្រូវដោះស្រាយការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូន។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន (លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស)

ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយមចំពោះការរួម សហការគ្នារវាងការផ្គត់ផ្គង់អគ្គិសនី និងបណ្តាញអគ្គិសនីនាពេលអនាគត។ ឯកឧត្តម បានបន្ថែមថា៖ ជាមួយនឹងគោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹង ឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ។
គួរកត់សម្គាល់ផងដែរ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់របស់ GM រាប់ពាន់គ្រឿង បញ្ឈរង់ចាំបន្ទះឈីប

ក្រុមហ៊ុន General Motors បន្តដោះស្រាយជាមួយនឹងបញ្ហាកង្វះខាតបន្ទះឈីបជាសាកល ដោយបានយករថយន្តភីកអាប់ដែលផលិតមិនទាន់ពេញលេញរបស់ខ្លួន ទៅបញ្ឈរក្សាទុកនៅរោងចក្រ Kokomo រដ្ឋ Indiana ដែលជារោងចក្រមួយសម្រាប់ផលិតបន្ទះឈីប និងថ្មីៗនេះកំពុងផលិតម៉ាស៊ីនអុកស៊ីសែន ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ។

យោងតាមការរាយការណ៍ពី I-Team 8 បាននិយាយថា នាពេលនេះ GM កំពុងផ្អាករោងចក្រ Kokomo របស់ខ្លួន ហើយព្រមទាំងនាំយករថយន្តភីកអាប់ពី ៥ ០០០គ្រឿងទៅ ៧ ០០០គ្រឿងរក្សាទុកនៅទីនោះ ដើម្បីរង់ចាំបន្ទះឈីបមកដល់។ ហើយត្រូវបានគេរំពឹងថាក្រុមហ៊ុននេះនឹងផលិតរថយន្តបានត្រឹម ៨០០ ០០០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំនេះ។

ជាមួយគ្នានេះដែរ បញ្ហាកង្វះខាតបន្ទះឈីប ត្រូវបានគេរំពឹងថាវិស័យឧស្សាហកម្មយានយន្តនឹងខាតបង់ប្រាក់ចំណូលរហូតដល់ ២១០ពាន់លានដុល្លារ ហើយនឹងបង្ខំអោយក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយការផលិតរហូតដល់ទៅ ៧,៧ពាន់គ្រឿងនៅក្នុងឆ្នាំនេះ នោះបើយោងតាមសារព័ត៌មាន Detroit Free Press៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin បញ្ចប់ការផលិតគ្រឿងដំបូងនៃ Hypercar Valkyrie

ក្រុមហ៊ុន Aston Martin បានធ្វើការប្រកាសថាខ្លួនបានបញ្ចប់ការផលិតគ្រឿងដំបូងនៃរថយន្ត Hypercar Valkyrie ប្រភេទ Hybrid របស់ខ្លួនរួចរាល់ ជាមួយគម្រោងនៃការដឹកអោយម្ចាស់រថយន្តរបស់ពួកគេក្នុងពេលឆាប់ៗនេះ។

សម្រាប់រថយន្ត Valkyrie ត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Aston Martin និង Red Bull Racing ជាមួយចំនួនផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។ ដោយរថយន្តនេះត្រូវបានផលិតឡើងនៅទីស្នាក់ការកណ្តាលរបស់ Aston Martin Gaydon ហើយនឹងត្រូវការពេល ២ ០០០ម៉ោងនៃកម្លាំងពលកម្ម ដើម្បីបញ្ចប់។

បន្ថែមពីនេះ មុនពេលរថយន្តនីមួយៗត្រូវបានទៅដល់ដៃរបស់ម្ចាស់វា វានឹងត្រូវបានសាកល្បងដំបូងនៅលើផ្លូវទីលានប្រណាំងនៅ Silverston។ រថយន្ត Valkyrie ដំណើរការដោយម៉ាស៊ីន Hybrid ទំហំ ១២ស៊ីឡាំង អាចផលិតកម្លាំងបាន ១ ១៣៩សេះ និងបំពាក់ជាមួយបច្ចេកវិទ្យាយកមកពីរថយន្ត Formula1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+