ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mitsubishi Outlander PHEV ឆ្នាំ២០២២ ប្រភេទស៊ីសាំងតិចបំផុត បង្ហាញខ្លួនហើយ!

ក្រុមហ៊ុន Mitsubishi បានប្រកាសចេញរថយន្ត Outlander PHEV សេរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយរថយន្តនេះនឹងដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលជួយសន្សំសំចៃសាំងបានច្រើន។

រថយន្ត Mitsubishi Outlander PHEV ឆ្នាំ២០២២ មានបំពាក់អាគុយទំហំ ២០គីឡូវ៉ាត់ ដែលផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៨៧គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏អាចជិះបានកាន់តែឆ្ងាយជាងមុនទៀតផង ដោយសារតែការបំពាក់ធុងសាំងធំជាងមុន។

រថយន្ត SUV នេះក៏មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២៦សេះ។ វាផ្តល់ជម្រើសបើកបរចំនួន ៧ មុខ ដូចជា Normal, Tarmac, Gravel, Snow, Mud, Eco និង Power ព្រមទាំងមានមុខងារ One-pedal Drive ដោយសារតែមានប្រព័ន្ធ Regenerative Braking System។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធប៉ុងពីរ Super-All Wheel Control (S-AWC) ដែលទទួលបានការអាប់ដេតកាន់តែប្រសើរលើសពីស៊េរីមុនៗ គួបផ្សំជាមួយប្រព័ន្ធ Active Yaw Control (AYC) torque vectoring system ទៀតផង។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Outlander PHEV ឆ្នាំ២០២២ មានបំពាក់បច្ចេកវិទ្យា MI-PILOT driver assistance technology ក៏ដូចជាមុខងារ Adaptive Cruise Control (ACC) និង Lane Keep Assist (LKA) ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi នឹងប្រកាសពីតម្លៃ Outlander PHEV ឆ្នាំ២០២២ និងម៉ូដែលរបស់វានៅពេលជិតចេញលក់ លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR 86 ឆ្នាំ២០២២ ចេញតម្លៃជាផ្លូវការ ចាប់ពី ២,៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR 86 ស៊េរីឆ្នាំ២០២២ កាលពីពេលថ្មីៗកន្លងទៅ ហើយឥឡូវនេះបានប្រកាសចេញនូវតម្លៃលក់ផ្លូវការហើយ គឺចាប់ពី ២៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Toyota GR 86 ឆ្នាំ២០២២ នឹងចែកចេញជា ២ ម៉ូដែល គឺ GR 86 ធម្មតា ប្រើលេខដៃ តម្លៃ ២៧ ៧០០ដុល្លារ និង លេខអូតូ តម្លៃ ២៩ ២០០ដុល្លារ ហើយ GR 86 Premium ប្រើលេខដៃ តម្លៃ ៣០ ៣០០ដុល្លារ និង លេខអូតូ តម្លៃ ៣១ ៨០០ដុល្លារ។

រថយន្ត Toyota GR 86 ឆ្នាំ២០២២ នេះ បំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ២២៨សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី សម្រាប់ប្រភេទលេខដៃ ៦វគ្គ និង ៦,៦វិនាទី សម្រាប់លេខអូតូ ៦វគ្គ។

រថយន្តស្ព័រខ្លួនតូចរបស់ជប៉ុននេះនឹងផ្តល់ជម្រើសសរុប ៧ពណ៌ ដោយក្នុងនោះរួមមានទាំង ពណ៌ក្រហម Track Red, ពណ៌ស Halo White, ពណ៌ខៀវ Neptune Blue និង ពណ៌ប្រផេះ Steel Grey ផងដែរ។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ រថយន្ត GR 86 បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។

សូមបញ្ជាក់ថា រថយន្តនេះនឹងចេញលក់នៅក្នុងខែធ្នូ ឆ្នាំ២០២១ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អនាគតទៅ ឡាន Toyota នឹងអាចសាកភ្លើងឲ្យគ្នាទៅវិញទៅមកបាន

បើផ្អែកតាមឯកសារប៉ាតង់ដែលគេទើបប្រទះឃើញកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថា Toyota កំពុងតែធ្វើការលើបច្ចេកវិទ្យារថយន្តអគ្គិសនីដែលអាចសាកភ្លើងដោយមិនប្រើខ្សែ ដែលកាន់តែពិសេសនោះគឺអាចសាកភ្លើងពេលដែលរថយន្តកំពុងធ្វើដំណើរទៅមុខថែមទៀតផង។

ឯកសារប៉ាតង់បានបង្ហាញអំពីវិធីសាស្ត្រជាច្រើននៃការសាកភ្លើងឥតប្រើខ្សែនេះ ដោយទីមួយគឺរថយន្តមួយអាចបើកបរលើដងផ្លូវ ហើយពេលដែលរថយន្តជិតអស់ភ្លើង វាអាចធ្វើការស្នើសុំថាមពល​ពីរថយន្តដែលស្ថិតនៅក្បែរបានតាមរយៈប្រព័ន្ធ Wireless (មិនប្រើខ្សែ)។

ពេលដែលសំណើរត្រូវបានទទួល ការតភ្ជាប់ឥតប្រើខ្សែដើម្បីសាកថាមពលត្រូវបានរៀបចំឡើង ហើយ​បរិមាណថាមពលដែលបានស្នើនឹងត្រូវផ្ទេរនាពេលបន្ទាប់ទៀត។ មួយវិញទៀតគឺរថយន្តមួយអាចស្នើសុំថាមពលពីរថយន្តផ្សេងបានដោយស្វ័យប្រវត្តិ នៅពេលដែលដឹងថាថាមពលជិតអស់។

ឯកសារនៃប៉ាតង់បានបង្ហាញថាប្រព័ន្ធនេះនឹងអាចដឹងអំពីស្ថានភាពនៃចរចរណ៍ ហើយវានឹងកំណត់ពេលវេលាដែលត្រូវការក្នុងការអាចសម្រេចការផ្ទេរថាមពលមុនពេលតភ្ជាប់គ្នា ដើម្បីជៀសវាងការផ្ដាច់ចរន្តពីគ្នាមុនពេលកំណត់។ បន្ថែមពីនេះប្រព័ន្ធនេះក៏អាចកំណត់ល្បឿនរថយន្តទាំងពីរឲ្យស្មើគ្នាបានដោយស្វ័យប្រវត្តិ និងអាចស្វែងរកផ្លូវដែលអាចឲ្យការសាកប្រព្រឹត្តិទៅបានដោយរលូនផងដែរ។

យ៉ាងណាក្ដី គេមិនទាន់បានកំណត់នៅឡើយទេថាការផ្ទេរថាមពលបែបនេះនឹងមានផលប៉ះពាល់បែបណាខ្លះនោះទេ ដូចនេះមានតែរង់ចាំនូវព័ត៌មានថ្មីបន្ថែមទៀតជុំវិញបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន McLaren លាឈប់ក្រោយកាន់តំណែងអស់៨ឆ្នាំ

បន្ទាប់ពីកាន់កាប់តំណែងជានាយកប្រតិបត្តិអស់ជិត១០ឆ្នាំ នាពេលនេះលោក Mike Flewitt បានលាលែងពីតំណែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុន McLaren មិនទាន់បានប្រកាសពីអ្នកដែលត្រូវឡើងជំនួសនៅឡើយទេ។

គេរង់ចាំមើលថានរណានឹងឡើងគ្រប់គ្រង McLaren បន្ទាប់ ប៉ុន្តែមុនអ្នកថ្មីឡើងកាន់តំណែងនេះ លោក Michael Macht ដែលជាអ្នកចាត់ការប្រចាំ McLaren Group នឹងមើលការខុសត្រូវលើបញ្ហាបច្ចេកទេស និងប្រតិបត្តិការជាបណ្ដោះអាសន្ន ខណៈដែលលោក Paul Walsh ដែលជាប្រធានក្រុមហ៊ុននឹងរាប់រងនូវការលក់ និងការធ្វើទីផ្សារផងដែរ។

គួរដឹងថាចាប់តាំងពីពេលដែលលោក Mike បានឡើងកាន់តំណែងជានាយកប្រតិបត្តិកាលពីឆ្នាំ២០១៣មក McLaren បានផ្លាស់ប្ដូរទៅជាគូប្រជែងពិតប្រាកដរបស់ Ferrari និង Aston Martin។ រូបលោកគឺជាអ្នកកាន់កាប់លើគម្រោងការប្រកាសចេញរថយន្ត P1 ដែលជារថយន្ត Hybrid មហាកម្លាំងដំបូងរបស់ McLaren រួមទាំងរថយន្ត 570S និង 720S ថែមទាំងរថយន្ត Senna, Speedtail និង Elva ផងដែរ។

ថ្មីៗនេះដែរលោក Mike បានគ្រប់គ្រងលើ​គម្រោងការប្រកាសចេញរថយន្ត McLaren GT និងរថយន្ត McLaren Artura ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបប្រកាសពន្យាពេលចេញ! គំរូរថយន្ត Maserati Grecale ឆ្នាំ២០២២ ជួបឧបទ្ទវហេតុកំពុងធ្វើតេស្ត

គំរូរថយន្ត Maserati Grecale ឆ្នាំ២០២២ ដែលជារថយន្ត SUV ខ្នាតមធ្យមដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខ បានជួបនូវឧបទ្ទវហេតុ នៅកំឡុងពេលធ្វើតេស្តនៅលើផ្លូវនៅក្នុងប្រទេសអ៊ីតាលី ក្រោយពេលប៉ុន្មានថ្លៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនបានប្រកាសពន្យាពេល។

ជាមួយហេតុការណ៍ជួបគ្រោះថ្នាក់នេះត្រូវបានបង្ហាញចេញដោយគេហទំព័រ La Repubblica និងអ្នកថតរូបដែលមានគណនី Instagram ឈ្មោះ Wilcoblok ។ ចំពោះឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូលមួយនៅឯ Piazza Polonia ភាគខាងជើងទីក្រុង Turin និងពុំបណ្តាលអោយមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ។

ជាបញ្ជាក់ផងដែរ ដោយសារតែវិបត្តិឈីបសកល បានបង្ខំអោយក្រុមហ៊ុន Maserati បានធ្វើការប្រកាសពន្យាពេលចេញរថយន្ត SUV ថ្មីរហូតរបស់ខ្លួនដល់និទាឃរដូវ (ចន្លោះខែមីនា ដល់ខែមិថុនា)ឆ្នាំ២០២២ជំនួសវិញ ខណៈពេលគ្រោងទុកដំបូងត្រូវប្រព្រឹត្តិឡើងនៅថ្ងៃទី​១៦ ខែវិច្ឆិកា ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ឆ្នាំ២០២៣ ថែមម៉ូឌែលថ្មី X-Pro និង X-Pro Prestige សម្រាប់ទីផ្សារសហរដ្ឋអាមេរិច

ក្រុមហ៊ុន Kia បានធ្វើការប្រកាសចេញនូវរថយន្ត Sportage ឆ្នាំ២០២៣ ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច បន្ទាប់ពីចេញនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង, អូស្រ្តាលី និងអ៊ឺរ៉ុបកាលពីប៉ុន្មានខែកន្លងទៅ។

រថយន្ត Kia Sportage ឆ្នាំ២០២៣ ផ្តល់នូវជម្រើសម៉ូឌែល ៧ប្រភេទគឺ LX, EX, SX, SX-Prestige, X-Line និងម៉ូឌែលថ្មី X-Pro និង X-Pro Prestige។ ដោយជម្រើសម៉ូឌែលទាំងនេះនឹងបំពាក់ស្តង់ដាមកជាមួយ​កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធតន្រ្តីប្រភេទ Harmon Kardon, កន្លែងសាកថ្មឥតខ្សែ, Kia Connect និងប្រព័ន្ធជំនួយការបើកបរដូចជា Driver Attention Warning, Land Following Assist, Land Keeping Assist, Forward Collision Avoidance, Rear Occupant Alert, Rear View Monitor និង Reverse Parking Distance Warning។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិចនាពេលនេះ រថយន្ត Kia Sportage ឆ្នាំ២០២៣ ផ្តល់នូវជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៧សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសការបើកបរ FWD និង AWD។ ចំណែលជម្រើសម៉ាស៊ីនមួយចំនួនបន្ថែមទៀត តួរយ៉ាងដូចជាម៉ាស៊ីន Hybrid នឹងធ្វើការបង្ហាញចេញនេះពេលក្រោយ។

សូមបញ្ជាក់ផងដែរថា រថយន្ត Kia Sportage ឆ្នាំ២០២៣ នឹងត្រូវតម្លើងជាមួយរថយន្តត្រកូល Kia ផ្សេងៗទៀតដូចជាដូចជា Telluride, Sorento និង K5 នៅរោងចក្រ West Point រដ្ឋ Georgia។ ខណៈតម្លៃនៃរថយន្តនេះ Kia ពុំទាន់ប្រកាសនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota MR2 នឹងចាប់កំណើតឡើងវិញ

Toyota ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដែលផលិតរថយន្តបែបស្លូតៗ ប៉ុន្តែរថយន្តស្ព័ររបស់ក្រុមហ៊ុននេះ កំពុងកាន់តែប្រសើរឡើងទៅៗ ជាពិសេសគឺការរស់ឡើងវិញរបស់ម៉ូដែល GR Supra, ម៉ូដែល 86 ថ្មី ក៏ដូចជា GR Yaris ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រលាញ់ចូលចិត្តរថយន្តមួយចំនួននៅតែទន្ទឹមការវិលត្រលប់មកវិញ របស់ Toyota MR2 បន្ទាប់ពីវាត្រូវបានឈប់ផលិតនៅឆ្នាំ២០០៧។

យ៉ាងណាមិញ ថ្មីៗនេះមានរបាយការណ៍បង្ហាញថា Toyota កំពុងមានគម្រោងនាំយក MR2 ត្រលប់មកវិញ។ យ៉ាងណាក៏ដោយ លោក Matt Harrison អនុប្រធានក្រុមហ៊ុន Toyota Europe បាននិយាយថា MR2 មិនមែនជាអាទិភាពឡើយ។

ដោយឡែក បើយោងតាមគេហទំព័រ Spyder7 របស់ជប៉ុន បាននិយាយថា ការអភិវឌ្ឍរថយន្ត Toyota MR2 ថ្មី បានទទួលភ្លើងខៀវហើយ ដោយអះអាងទៀតថា MR2 ជំនាន់ថ្មី នឹងត្រូវបំផុតតាមគំរូរថយន្ត Toyota Alessandro Volta ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ២០០៤ ក្នុងកម្មវិធី Geneva Motor Show៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ក្លាយជាឡានអគ្គិសនីដំបូងដែលលក់ដាច់ជាងគេនៅអឺរ៉ុប

រថយន្ត Tesla Model 3 បានក្លាយជារថយន្តអគ្គិសនីដំបូងដែលលក់ដាច់បានច្រើនជាងគេនៅអឺរ៉ុប ដែលបានយកឈ្នះរថយន្តប្រើប្រាស់ម៉ាស៊ីនពីស្តុងជាច្រើនម៉ូដែល។

ក្នុងខែកញ្ញា Tesla Model 3 គឺជារថយន្តលក់ដាច់ជាងគេនៅអឺរ៉ុប ដែលអាចលក់ចេញបានសរុបចំនួន ២៤ ៥៩១គ្រឿង ហើយក្រៅពី Model 3 មិនមានរថយន្តអគ្គិសនីណាផ្សេងអាចស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០នោះទេ។

រថយន្តដែលនៅពីក្រោយ Model 3 គឺរថយន្ត Renault Clio ដែលលក់ចេញបានចំនួន ១៨ ២៦៤គ្រឿង ខណៈដែលរថយន្ត Dacia Sandero ស្ថិតនៅតំណែងលេខ៣ជាមួយចំនួនលក់ ១៧ ៩៨៨គ្រឿង ហើយរថយន្ត Volkswagen Golf លក់ចេញបាន ១៧ ៥០៧គ្រឿង ស្ថិតនៅលេខ៤។

ការដែលអាចក្លាយជារថយន្តលក់ដាច់ជាងគេនេះគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់រថយន្តអគ្គិសនី ហើយវាជាសញ្ញាបង្ហាញថាឧស្សាហកម្មយានយន្តពិតជាបានឆ្ពោះចេញពីរថយន្តម៉ាស៊ីនពីស្តុង ទៅកាន់រថយន្តអគ្គិសនី។ គួរដឹងផងដែរថានេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនមិនមែនរបស់អឺរ៉ុប អាចស្ថិតនៅចំណាត់ថ្នាក់កំពូលផុតលេខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Range Rover ប្រើអគ្គិសនីសុទ្ធនឹងលេចមុខនៅឆ្នាំ២០២៤

រថយន្ត Land Rover Range Rover ជំនាន់ថ្មីបានបង្ហាញចេញរូបរាងជាផ្លូវការហើយ ដោយទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានបញ្ជាក់ជាផ្លូវការថារថយន្តជំនាន់ទីប្រាំនេះនឹងមានបន្ថែមមកជាមួយនូវជម្រើសដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធផងដែរ។

Land Rover ឲ្យដឹងថារថយន្ត Range Rover អគ្គិសនីនឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤ ដែលវាតំណាងឲ្យការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់រថយន្ត SUV ដ៏ល្បីឈ្មោះមួយនេះ។ យ៉ាងណាក្ដីក្រុមហ៊ុនមិនបានចែករំលែកដំណឹងបច្ចេកទេសណាមួយអំពី Range Rover អគ្គិសនីនោះទេ ប៉ុន្តែនៅឆ្នាំ២០២៣ រថយន្តនេះនឹងមានមកជាមួយនូវជម្រើស PHEV ដែលវានឹងក្លាយជា​ស្ពានមួយនៃការឈានទៅកាន់រថយន្តអគ្គិសនីសុទ្ធ។

អំពីរថយន្ត Range Rover PHEV នេះនឹងមានប្រើប្រាស់ម៉ាស៊ីន៦ស៊ីឡាំង ជាមួយអាគុយទំហំ ៣៨,២គីឡូវ៉ាត់ ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៤១សេះ ដែលធ្វើឲ្យកម្លាំងសរុបនៃរថយន្តនេះមានរហូតដល់ ៤៣៤សេះ។ Land Rover និយាយថាវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១០០គីឡូម៉ែត្រឯណោះ។

គួរដឹងផងដែរថាគ្រោងឆ្អឹង Electrical Vehicle Architecture (EVA 2.0) ថ្មី ជាមួយនឹងគ្រោងឆ្អឹង Modular Longitudinal Architecture (MLA-Flex) ដែលប្រើប្រាស់លើរថយន្ត Range Rover ថ្មីនឹងធ្វើឲ្យការផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនីសុទ្ធកាន់តែងាយ ដោយសារតែវាគាំទ្រប្រព័ន្ធដំណើរការ Hybrid ពាក់កណ្ដាល, PHEV និងអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mazda CX-3 នឹងលែងមានលក់តទៅទៀតហើយ នៅលើទីផ្សារអឺរ៉ុប

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Mazda CX-3 នឹងលែងមានលក់ទៀតហើយនៅលើទីផ្សារអឺរ៉ុប ដោយផលិតកម្មរបស់វានឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ នេះតែម្តង។

ដំណឹងមួយនេះត្រូវបានបញ្ជាក់ដោយអ្នកដំណាងនៃក្រុមហ៊ុន Mazda Poland ទៅកាន់គេហទំព័រ Auto Catalog និងដោយក្រុមហ៊ុន Mazda Germany ទៅកាន់គេហទំព័រ Motor1 ដោយបញ្ជាក់ថា ផលិតកម្មនៃរថយន្ត CX-3 អឺរ៉ុប នឹងត្រូវបញ្ចប់នៅក្នុងខែធ្នូតែម្តង។

រថយន្តប្រភេទ Subcompact Crossover នេះត្រូវបានដាក់បង្ហាញដំបូង កាលពីឆ្នាំ២០១៤ ហើយត្រូវបានផលិតដោយផ្អែកតាមម៉ូដែល Mazda2។

គួរបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Mazda ក៏បានប្រកាសពីការបញ្ចប់ជីវិតរថយន្ត CX-3 នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ស៊េរីឆ្នាំ២០២២ នេះដែរ ហើយឥឡូវនេះវាដូចគ្នាចំពោះទីផ្សារអឺរ៉ុបដែរ។

យ៉ាងណាមិញ ការបញ្ចប់ជីវិត Mazda CX-3 ពីទីផ្សារអឺរ៉ុប នឹងមិនធ្វើឲ្យ Mazda ខ្វះរថយន្តលក់ឡើយ ព្រោះថាពួកគេក៏មាន SUV ដែលមានទំហំធំជាងនេះបន្តិច គឺ CX-30 ដែលផលិតផ្អែកតាមម៉ូដែល Mazda3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+