Toyota Highlander Hybrid បំពាក់កៅអី៣ជួរ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ

រថយន្ត Toyota Highlander Hybrid នឹងមានលក់នៅអឺរ៉ុបខាងលិចជាលើកដំបូង បន្ទាប់ពីចេញលក់នៅអាមេរិកខាងជើង, អូស្ត្រាលី, រុស្ស៊ី និងតំបន់ផ្សេងទៀត។

Highlander Hybrid ដែលនឹងចេញលក់នៅលើទីផ្សារអឺរ៉ុបនាដើមឆ្នាំ២០២១នេះ ប្រើគ្រោងឆ្អឹង GA-K និងប្រព័ន្ធប៉ុងពីរ AWD-i ហើយមានកៅអី ៣ជួរទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ព្រមទាំងអាគុយ Nickel-Metal Hydride ដ៏ខ្លាំងក្លាមួយ មានកម្លាំងសរុប ២៤១សេះ។ Toyota អះអាងថា Highlander Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

SUV Hybrid ខ្នាតធំនេះមានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់, មុខងារ Apple CarPlay និង Android Auto, កន្លែងសាកភ្លើងឥតប្រើខ្សែនិង កៅអីបាញ់ខ្យល់ ជាដើម។

បន្ថែមពីវាបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Pre-Collision System (PCS) with active steer assist, Full Range Adaptive Cruise Control with Road Sign Assist (RSA), Lane Tracing Assist (LTA), Lane Departure Alert (LDA), Automatic High Beam (AHB) និង Road Sign Assist (RSA) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម