ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ដាក់លក់ឡាន 911 មួយគ្រឿងចុងក្រោយបង្អស់ យកលុយជួយទប់ទល់ COVID-19

ក្រុមហ៊ុន Porsche បានប្រកាសអំពីគម្រោងដាក់លក់រថយន្តស្ព័រ 911 (ជំនាន់ 991) មួយគ្រឿងចុងក្រោយបង្អស់ តាមរយៈអនឡាញ ដើម្បីយកលុយនោះទៅជួយទប់ទល់នឹងជំងឺ COVID-19។

វាគឺជាប្រភេទរថយន្តបើកដំបូល 911 Speedster ជាមួយតួខ្លួនពណ៌ទឹកប្រាក់ GT Silver Metallic និងមានបំពាក់កញ្ចប់ Option “Heritage Design” ផងដែរ។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ naturally-aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០២សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីទទួលបានរថយន្តស្ព័រខាងលើ អ្នកដេញថ្លៃខ្ពស់បំផុតក៏ទទួលបាននាឡិកាដៃម៉ូដែលពិសេស 911 Speedster Heritage Design Chronograph ដែលបង្កើតដោយក្រុម Porsche Design នៅក្នុងប្រទេសស្វីស មួយគ្រឿងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រណាស់! ឡាន Bugatti ម៉ូដែលពិសេសប្រើបាន៥០គ.ម៉ កំពុងដាក់លក់ ហើយនេះតម្លៃវា!

រថយន្ត Bugatti Chiron Sport Edition Noire Sportive ស៊េរីឆ្នាំ២០២០ មួយគ្រឿង កំពុងត្រូវបានដាក់លក់នៅក្រុមហ៊ុន Hollman International ក្នុងប្រទេសអាល្លឺម៉ង់ ជារថយន្តមួយទឹក។

បើតាមក្រុមហ៊ុន Bugatti ឲ្យដឹងថា រថយន្តម៉ូដែល Sport Edition Noire Élégance និងម៉ូដែល Sport Edition Noire Sportive មានផលិតសរុបត្រឹមតែ ២០គ្រឿងប៉ុណ្ណោះ។

តាមក្រុមហ៊ុន Hollman International ខាងលើ រថយន្ត Chiron Sport Edition Noire Sportive កំពុងដាក់លក់តម្លៃ ៤,៣លានដុល្លារនោះ ប្រើទើបតែបាន ៥០គីឡូម៉ែត្រប៉ុណ្ណោះ។ គួរឲ្យដឹងថា កាលចេញដំបូង ក្រុមហ៊ុន Bugatti បានដាក់លក់វាក្នុងតម្លៃត្រឹមចាប់ពី ៣,៣លានដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សាររថយន្តនៅទីក្រុងវូហាន ចាប់ផ្ដើមផ្ទុះឡើងវិញ

ការ​ចុះ​ផ្សាយ​របស់ The Japan Times បាន​បង្ហាញ​ថា​ការ​លក់​រថយន្ត​នៅ​ទីក្រុង​វូហាន​ ដែល​ជា​ប្រភព​ផ្ទុះ​ចេញ​​ជំងឺ​កូវីដ​១៩ បាន​ចាប់​ផ្ដើម​មាន​សញ្ញា​​ផ្ទុះ​ឡើង​វិញ ដោយ​ក្រុមហ៊ុន Audi សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​វិញ​លើ​ចំនួន​ទិញ​​រថយន្ត​ដូច​ជា​ម៉ូដែល Audi A3 និង Audi Q5 ជា​ដើម។

ចំនួន​លក់​ប្រចាំ​ថ្ងៃ​របស់ Audi ​និង​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​ទៀត​គឺ​មាន​កើន​ឡើង​លើស​មុន​ការ​បិទ​ទីក្រុង​ ត្បិត​ថា​មាន​ការ​រំពឹង​ទុក​ថា​សេដ្ឋកិច្ច​អាច​នឹង​នៅ​ទ្រឹង​​មួយ​រយៈពេល​យូរ​ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​បាន​ធូរ​ស្បើយ។ វា​អាច​ជា​សញ្ញា​ល្អ​​មួយ ដោយ​ទីផ្សារ​ដទៃ​ទៀត​ពិភពលោក​អាច​នឹង​​ងើប​ឡើង​វិញ​បាន​ភ្លាមៗ ក្រោយ​ពី​ជំងឺ​កូវីដ​១៩​ស្ងប់​ស្ងាត់​ទៅ​វិញ។

គួរ​ដឹង​ថា​នៅ​ពេល​ដែល​ជំងឺ​កូវីដ​១៩​ចាប់​ផ្ដើម​រាតត្បាត ទីក្រុង​វូហាន​ត្រូវ​បាន​បិទ​ ហើយ​ហាង​លក់​រថយន្ត​ជា​ច្រើន​ក៏​ត្រូវ​បិទ​ទ្វារ​របស់​ខ្លួន​​រហូត​ដល់ ២ខែ​ឯណោះ។ គួរ​ដឹង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ទីក្រុង​វូហាន​ជា​លើក​ដំបូង​នា​ថ្ងៃ​ពុធ ក្រោយ​ពី​ការ​បិទ​រយៈពេល ៧៦ ថ្ងៃ​រួច​មក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model S ប៉ះ Lambo Aventador S លទ្ធផលយ៉ាងណា?

Carwow បាន​​ធ្វើ​ការ​ប្រកួតប្រជែង​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដោយ​បាន​យក​រថយន្ត Tesla Model S Performance ប្រកួត​ល្បឿន​នឹង​រថយន្ត​ Lamboghini Aventador S រត់​លើ​ចម្ងាយ​ផ្លូវ​ ១,៦ គីឡូម៉ែត្រ​ចំនួន​បី​លើក។

គួរ​ដឹង​ថា​រថយន្ត​ Tesla Model S Performance មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ជា​មួយ​អាគុយ​ទំហំ ១០០ គីឡូវ៉ាត់​ម៉ោង ដែល​អាច​ផលិត​កម្លាំង​បាន ៨២៥ សេះ។ ចំណែក​ Lamborghini Aventador S ក៏​មិន​ណយ​ដែរ មាន​បំពាក់​ម៉ាស៊ីន ៦,៥ លីត្រ V12 អាច​ផលិត​កម្លាំង​បាន​ ៧៣០ សេះ។

លទ្ធផល​ពី​ការ​ប្រកួត​នៅ​ជុំ​ទី​មួយ​គឺ Tesla អាច​យក​ឈ្នះ​ Lamborgihi ចំណែក​ជុំ​ពីរ​វិញ​គឺ​មាន​លទ្ធផល​ស្មើ​ដែល​ប្រើ​ពេល ១០,៦វិនាទី​ដូច​គ្នា​ដើម្បី​ដល់​ទី។ ដល់​ជុំ​ចុង​ក្រោយ​វិញ Tesla ឈ្នះ​ម្ដង​ទៀត ដែល​ប្រើ​ពេល ១០,៤ វិនាទី ធៀប​នឹង​រថយន្ត Lamborghini ប្រើ​ពេល ១០,៦ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនរស់ទេបើយ៉ាងនេះ! ដោយសារ COVID-19 ចំនួនលក់ឡាននៅចិន ធ្លាក់ចុះ ៤០%

ចំនួនលក់នៃរថយន្តថ្មីនៅក្នុងប្រទេសចិន បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19។ នេះបើយោងតាមសមាគមន៍ China Passenger Car Association (CPCA)។

CPCA បានបង្ហាញថា ចំនួនលក់រថយន្តនៅក្នុងប្រទេសចិន នៅក្នុងខែមីនា ឆ្នាំ២០២០ សរុប ១,០៨លានគ្រឿង ពោលគឺធ្លាក់ចុះ ៤០,៨ភាគរយ បើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០១៩ ប៉ុន្តែសមាគមន៍មួយនេះរំពឹងថាចំនួនលក់រថយន្តនៅក្នុងខែមេសា អាចនឹងបានច្រើនលើសខែមីនា។

ថ្វីបើចំនួនលក់រថយន្តប្រចាំខែមីនាធ្លាក់ចុះមែន តែមិនអាក្រក់ដូចខែកុម្ភៈ ដែលធ្លាក់ចុះរហូតដល់ទៅ ៧៩% បើប្រៀបធៀបនឹងឆ្នាំមុន។

ខណៈទីផ្សាររថយន្តកំពុងទទួលរងគ្រោះខ្លាំង ក្រុមហ៊ុន Tesla ឯណោះវិញ កំពុងសប្បាយរីករាយនឹងជោគជ័យរបស់ខ្លួននៅក្នុងប្រទេសចិន ដោយលក់រថយន្តបានសរុប ១០ ១៦០គ្រឿង នៅក្នុងខែមីនា ច្រើនលើសខែកុម្ភៈជាងពាក់កណ្តាលឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយគ្រឿងបរិក្ខារខាងក្នុងរបស់ Ford F-150 ឆ្នាំ ២០២១ ច្បាស់ៗ

ខណៈ​ដែល​រថយន្ត​ជា​គូ​ប្រជែង​មាន Chevrolet Silverado និង GMC Sierra ស៊េរី​ថ្មី​ត្រូវ​ពន្យារពេល​ប្រកាស​ចេញ ខាង Ford ឯណេះ​វិញ​គឺ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកាស​ចេញ​រថយន្ត F-150 ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​ចុង​ខែ​មេសា​នេះ។

មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ គេ​អាច​ឃើញ​អំពី​​គ្រឿង​បរិក្ខារ​ខាង​ក្នុង​របស់​រថយន្ត​យ៉ាង​ច្បាស់ៗ ដែល​ឃើញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ទំនើប​ជាង​មុន មិន​ឲ្យ​ចាញ់​គូ​ប្រជែង​ឡើយ។ នៅ​ពី​ក្រោយ​ចង្កូត​ដែល​ឌីហ្សាញ​ថ្មី គឺ​មាន​បំពាក់​​កុងទ័រ​បង្ហាញ​ប្រភេទ​ឌីជីថល ហើយ​នៅ​ចំ​កណ្ដាល​មាន​អេក្រង់​​កម្សាន្ត​ទំហំ​ធំ។

កន្លង​ក៏​មាន​លេច​ចេញ​អំពី​ប្រភេទ​ម៉ាស៊ីន​នៃ​ Ford F-150 ឆ្នាំ ២០២១ ដែល​មាន​ដូច​ខាង​ក្រោម ៖

  • ​ម៉ាស៊ីន V6 ៣,៣ លីត្រ កម្លាំង ២៩០ សេះ
  • ​ម៉ាស៊ីន EcoBoost V6 ២,៧ លីត្រ កម្លាំង ៣២៥ សេះ
  • ម៉ាស៊ីន EcoBoost V6 ៣,៥ លីត្រ កម្លាំង ៣៧៥ សេះ
  • ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ កម្លាំង ៣៩៥ សេះ
  • ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ សម្រាប់ F-150 Raptor ដែល​មិន​បាន​ប្រាប់​ពី​កម្លាំង (នៅ​លើ​ម៉ូដែល​ឆ្នាំ ២០២០ វា​មាន​កម្លាំង ៤៥០ សេះ)
  • ម៉ាស៊ីន​ម៉ាស៊ូត V6 ៣,០ លីត្រ មិន​បាន​បញ្ជាក់​អំពី​កម្លាំង​
  • ម៉ាស៊ីន V6 ៣,៥ លីត្រ ភ្ជាប់​នឹង​​ម៉ូទ័រ​អគ្គិសនី មិន​បាន​បញ្ជាក់​អំពី​កម្លាំង​​
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin បញ្ចុះតម្លៃឡានរហូតដល់ ១ម៉ឺនដុល្លារ

ក្នុង​អំឡុង​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​បញ្ចេញ​ប្រូម៉ូសិន​ពិសេស​ដូច​ជា​ការ​បញ្ចុះ​តម្លៃ និង​សម្រួល​លើ​​លក្ខខណ្ឌ​បង់​រថយន្ត​ជា​​ដើម។

ក្នុង​នោះ​មាន​ម៉ាក​រថយន្ត​ Aston Martin ដែល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ជាង​ ​១​ម៉ឺន​ដុល្លារ ដែល​មាន​បញ្ចូល​នូវ​អត្រា​​ការ​ប្រាក់​ ០% សម្រាប់​ការ​បង់​រយៈពេល ៣៦ ខែ​ដំបូង។ ចំណែក​ក្រុមហ៊ុន​ Jaguar Land Rover វិញ​ក៏​មាន​ផ្ដល់​អត្រា​ការ​ប្រាក់ ០% រយៈពេល ៧២ ខែ សម្រាប់​រថយន្ត​ជា​ច្រើន​ម៉ូដែល​របស់​ខ្លួន​ផង​ដែរ។

ចំណែក​ Porsche Bentley និង Lamborghini វិញ​គឺ​មាន​ផ្ដល់​ការ​លើក​លែង​បង់​ប្រាក់​ ៩០ ថ្ងៃ ដែល​ស្មើ​នឹង​ ៣​ខែ សម្រាប់​អតិថិជន​ចាស់ៗ​របស់​ខ្លួន​ដែល​ជួប​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សារ​ជំងឺ​កូវីដ​១៩។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ CarsDirect៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Frontier ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង ត្រៀមចេញចុងឆ្នាំនេះ

ថ្វីបើទើបតែបញ្ចេញរថយន្ត Frontier ស៊េរីឆ្នាំ២០២០ កាលពីប៉ុន្មានខែមុន ហើយការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលក់រថយន្តក្តី ប៉ុន្តែក្រុមហ៊ុន Nissan នឹងនៅតែដើរតាមគម្រោងរបស់ខ្លួន ដោយនឹងបញ្ចេញភីកអាប់ Frontier ជំនាន់ថ្មី នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។

យោងតាមគេហទំព័រ Autoblog បានឲ្យដឹងថា រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយវានឹងមានការឌីហ្សាញរូបរាងថ្មីឡើងវិញ។

គេបានរំពឹងថា Frontier ជំនាន់ថ្មីនឹងផ្លាស់ប្តូររូបរាងទាន់សម័យជាងមុន ជាមួយនឹងការធ្វើឲ្យប្រសើរនូវប្រព័ន្ធ Aerodynamic និងការកាត់បន្ថយទម្ងន់។ ទោះជាយ៉ាងណា វានៅតែប្រើម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ជាមួយប្រអប់លេខអូតូ ៩វគ្គ។ Frontier ថ្មីសន្យាថានឹងផ្តល់ការសន្សំសំចៃប្រេងជាងមុន។

ខណៈតម្លៃរបស់ភីកអាប់នេះមិនទាន់ប្រកាស គេរំពឹងថាវានឹងថ្លៃជាងស៊េរីមុនបន្តិច ដែលចាប់ពី ១៩ ២៩០ដុល្លារ សម្រាប់ប្រភេទ Base Model៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឡានកូរ៉េ Kia Telluride ឈ្នះពានរង្វាន់ “World Car Of The Year” ឆ្នាំ២០២០

រថយន្ត SUV ខ្នាតធំរបស់ប្រទេសកូរ៉េខាងត្បូង Kia Telluride បានឈ្នះពានរង្វាន់ “World Car of the Year” ប្រចាំឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះលើរថយន្តជប៉ុន Mazda3 និង Mazda CX-30។

រថយន្ត Kia Telluride

Telluride ទទួលបានជ័យជម្នះបន្ទាប់ពីអ្នកកាសែតរថយន្ត ៨៦នាក់ កោតសរសើរវាចំពោះការគូបផ្សំរវាង ស្ទីល ផាសុខភាព និងសារសំខាន់របស់វា។ មិនតែប៉ុណ្ណោះ វាក៏បានពិន្ទុខ្ពស់លើ តម្លៃសមរម្យ និងសុវត្ថិភាពទៀតផង។

ដោយឡែក ក្រោយពី Telluride ឈ្នះពានខាងលើ រថយន្តអគ្គិសនី Porsche Taycan ឯណោះវិញ បានឈ្នះពានរង្វាន់ World Luxury Car និង World Performance Car ប្រចាំឆ្នាំ២០២០ ដោយយកឈ្នះលើ Mercedes EQC, Toyota Supra និង Porsche 911។

ចំពោះពានរង្វាន់ World Urban Car ប្រចាំឆ្នាំ២០២០ វិញ គឺបានទៅលើរថយន្ត Kia Soul ដោយយកឈ្នះលើ MINI Cooper SE Electric និង Volkswagen T-Cross។

ចុងក្រោយបង្អស់គឺ ពានរង្វាន់ World Car Design of the Year ប្រចាំឆ្នាំ២០២០ បានទៅលើរថយន្ត Mazda3 ក្រោយយកឈ្នះ Porsche Taycan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

Ford Ranger Raptor​ ២០២០ ជាប្រភេទ​រថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការនាពេលថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀងទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើងដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះតែម្ដង។

Ford Ranger Raptor បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនរួមមាន៖

១. ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង

២. ប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល

៣. ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ

៤. ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)

  • ស្ថានភាពផ្លូវធម្មតា (Normal mode)​​ ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុងការបើកបរ​
  • ការបើកបរបែបស្ព័រ (sport mode)​ ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន​
  • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល
  • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
  • ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
  • ​Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road

  • អាចចុះទឹកបានដល់ទៅ ៨៥០ mm ឯណោះ

៥. Ranger Raptor ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ ៣ ជម្រើសឲអ្នកជ្រើសរើស

  • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច
  • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
  • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន

៦. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking)

៧. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System)

៨. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

៩. ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ (Smart Key)

១០. បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen ៨ អុីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា

១១. កាមេរ៉ាក្រោយជំនួយចូលចត

១២. ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល (Electronic Stability Program)

១៣. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)

១៤. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)

១៥. ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+