Porsche បញ្ចេញម៉ូឌែលថ្មី សម្រាប់ត្រកូល 911 ឆ្នាំ២០២២

បន្ទាប់ពីបញ្ចេញនូវម៉ូឌែល GT3 Touring កាលពីសប្តាហ៍មុនកន្លងទៅ នាពេលនេះក្រុមហ៊ុន Porsche បានបញ្ចេញនូវម៉ូឌែលថ្មីនៃត្រកូល 911 ជាមួយម៉ូឌែល 911 Carrera GTS និង 911 Targa 4 GTS ដែលជាប្រភេទអាចបើក(Convertible) ឬបិទដំបូល(Coupe) ។

ម៉ូឌែលរថយន្ត 911 Carrera GTS ផ្តល់នូវជម្រើសបើកបរប្រភេទប៉ុងមួយ ឬប៉ុងពីរ និង 911 Targa 4 GTS ផ្តល់នូវជម្រើសបើកបរប្រភេទប៉ុងពីរ។ ម៉ូឌែលថ្មី បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbo ផលិតកម្លាំងបាន ៤៧៣សេះ និងកម្លាំងរមួល ៥៧០ញ៉ូតុនម៉ែត្រ។ ដំណើរការជាមួយប្រអប់លេខ Dual-clutch ៨វគ្គអូតូ ដោយ Porsche​ អះអាងថាម៉ូឌែល 911 Carrera GTS អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣,៣វិនាទី និងជម្រើសប្រអប់លេខដៃ ៧វគ្គផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Porsche 911 GTS ឆ្នាំ២០២២ មានតម្លៃចាប់ពី ១៣៨ ០៥០ដុល្លារ សម្រាប់ប្រភេទ Coupe ប៉ុងមួយ ឬ ១៥០ ៨៥០ដុល្លារ សម្រាប់ប្រភេទ Convertible និងមានតម្លៃចាប់ពី ១៥៨ ១៥០ដុល្លារ សម្រាប់ម៉ូឌែល Targa 4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម