Ram នឹងដាក់បង្ហាញគំរូភីកអាប់អគ្គិសនី Ram 1500 Revolution EV Concept នៅដើមឆ្នាំក្រោយវិញ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិ Ram លោក Mike Koval Jr. មានគម្រោងដាក់បង្ហាញនៅគំរូរថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution នឹងបង្ហាញខ្លួនជាសាកលនៅពិព័រណ៍ CES 2023 នៅខែមករាឆ្នាំ២០២៣ ។

ទីផ្សារ​រថយន្ត​ភីកអាប់​អគ្គិសនី​មាន​ភាព​ប្រកួតប្រជែងគ្នាខ្លាំងនៅទីផ្សារ​សហរដ្ឋអាមេរិក ជាមួយនឹងការបង្ហាញខ្លួនរបស់ Rivian R1T, GMC Hummer EVs និង Ford F-150 Lightning ហើយថ្មីៗនេះ យើងបានដឹងថារថយន្ត Chevrolet Silverado EV ក៏នឹងត្រូវបានដាក់លក់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ផងដែរ។

ពាណិជ្ជកម្ម

ឧស្សាហកម្មរថយន្តកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងនោះ ក្រុមហ៊ុន RAM ក៏ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ព័ត៌មាន​ណា​មួយ​អំពី​ថាមពល​របស់ RAM នោះ​ទេ ប៉ុន្តែ​បើ​មើល​តាម​រូបភាព នឹងឃើញការរចនាប៉ាណាមុខបិទជិត ចង្កៀងមុខ LED ជាមួយឡូហ្គោ RAM ទំហំធំ និងចង្កៀងក្រោយដ៏ទំនើបផងដែរ។

គួរឲ្យដឹងថា រថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution ប្រើប្រាស់នៅគ្រោងឆ្អឹង STLA Frame platform ផ្គួបជាមួយអាគុយទំហំពី ១៥៩ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

Ram ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតរថយន្តភីកអាប់អគ្គិសនី ទោះបីជាវាយឺតពេលបើធៀបនឹងគូប្រជែងដូចជា Rivian R1T, GMC Hummer EV និង Tesla Cybertruck ក៏ដោយ ការដឹកជញ្ជូនត្រូវបានពន្យារពេលនៅឆ្នាំក្រោយ ៕

Sponsored