Range Rover Velar អេមចឹងសោះ បានឃើញហើយដកចិត្តមិនរួច!

រថយន្ត Range Rover Velar បាន​ខ្លួនលើកដំបូងបង្អស់ ​កាល​ពី​ដើម​ឆ្នាំ ២០១៧ ហើយបាន​ក្លាយ​ជា​រថយន្ត​ដែល​​​អ្នក​ស្រឡាញ់ SUV ចាប់​ចិត្ត​ខ្លាំង​បំផុត​ ដោយ​សារ​តែ​មាន​​លក្ខណៈ​ពិសេស​ និង ចំណុច​ពិសេសជា​ច្រើន​ ហើយ​ថែម​មាន​រូបរាង​ទាក់​ទាញ​ទៀត​ផង។

SUV ដ៏​ប្រណិត​នេះ ថែមទាំង​បាន​ឈ្នះ​ពានរង្វាន់ “Car Design of the Year” ប្រចាំ​ឆ្នាំ ២០១៨ ទៀត​ផង។

ពាណិជ្ជកម្ម

Velar ប្រភេទ P250 ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ២៤៧ សេះ ដំណើរការ​ជាមួយ​ប្រអប់លេខអូតូ ៨ វគ្គ ។

វា​អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៦,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរិមា ២១៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ត Range Rover Velar ប្រភេទ P250 R-Dynamic មាន​លក់​នៅ​ខ្មែរ​ក្នុង​តម្លៃ​ខ្ទង់ ១៤ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ៕

Sponsored