Rivian R1T ឡានភីកអាប់ប្រើអគ្គិសនី សាកម្តងជិះបានជាង ៦០០គ.ម៉

ក្រុមហ៊ុន​រថយន្ត​អាមេរិក Rivian បាន​បញ្ចេញ​ភីកអាប់​ដំណើរការដោយថាមពលអគ្គិសនីថ្មី ម៉ូដែល R1T ដែលអាចបើកបានចម្ងាយ ៦៤០ គីឡូម៉ែត្រពេលសាកភ្លើងពេញ។

Rivian R1T ត្រូវ​បាន​រចនា​ឡើងរូបរាង​បែប​ស្លីម ​ដូច​​រថយន្ត​ពេល​អនាគត ហើយ​ខុស​ស្រឡះ​ពី​រថយន្ត​ដទៃនា​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​មាន​រូបរាង​ប្រណីត​គួរ​ឲ្យ​ទាក់ទាញ R1T ក៏​មាន​កម្លាំង​មិន​ធម្មតា​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

R1T មាន ៣ ជម្រើស គឺ ប្រើ​អាគុយ ១០៥ គីឡូវ៉ាត់​ម៉ោង ​សាកភ្លើង​ម្តង​បើកបាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ , ១៣៥ គីឡូវ៉ាត់​ម៉ោង អាច​បើក​បាន​ចម្ងាយ ៤៨០ គីឡូម៉ែត្រ និង ១៨០ គីឡូវ៉ាត់​ម៉ោង អាច​បើកបាន​ចម្ងាយ ៦៤០ គីឡូម៉ែត្រ ។ R1T ទាំង ៣ ជម្រើសនេះ ​សុទ្ធ​តែ​មាន​សមត្ថភាព​អាច​បើកដល់​ល្បឿន​អតិបរមា ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មិន​តែ​ប៉ុណ្ណោះ ប្រព័ន្ធ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ កម្លាំង ១៤៧ គីឡូវ៉ាត់ នឹង​បញ្ជូន​ទៅ​កាន់​កង់​ទាំង ៤ មានន័យថាវាជារថយន្តប៉ុងពីរ អនុញ្ញាត​ឲ្យវាអាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣ វិនាទី​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម