SUV កៅអី៣ជួរ Mazda CX-8 ថ្មី ចេញតម្លៃលក់នៅថៃ

ក្រុមហ៊ុន Mazda Sales Thailand បានបញ្ចេញរថយន្ត SUV កៅអី៣ជួរថ្មី CX-8 បន្ថែមក្នុងត្រកូល CX-5 និង CX-3 ដែលមានស្រាប់។

រថយន្តតួខ្ពស់អាចអង្គុយបានច្រើនគ្នានេះមានជម្រើសម៉ាស៊ីន២ គឺ ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,២លីត្រ កម្លាំង ១៩០សេះ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ កម្លាំង ១៩២សេះ។ ម៉ាស៊ីនទាំង២នេះដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ តែក៏មាន Option ប៉ុងពីរផងដែរ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត។

ពាណិជ្ជកម្ម

រថយន្ត Mazda CX-8 ប្រើម៉ាស៊ីនសាំង មានតម្លៃខ្ទង់ ៥២ ៨០០ដុល្លារសម្រាប់ម៉ូដែល S និង ៥៦ ០០០ដុល្លារសម្រាប់ម៉ូដែល SP នៅលើទីផ្សារប្រទេសថៃ។ ដោយឡែក ប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតវិញ មានតម្លៃខ្ទង់ ៦២ ៧០០ដុល្លារសម្រាប់ម៉ូដែល XDL និង ៦៦ ០០ដុល្លារសម្រាប់ម៉ូដែល Exclusive។

គួរឲ្យដឹងថា នៅក្នុងប្រទេសថៃ រថយន្ត Mazda CX-8 ជាគូប្រជែងរបស់រថយន្ត Toyota Fortuner, Honda CR-V, Nissan X-Trail និង Peugeot 5008 ជាដើម៕

Sponsored