Suzuki SWIFT ជំនាន់ថ្មី ទទួលបានចំណាត់ថ្នាក់ត្រឹមតែផ្កាយ ៤ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសជប៉ុន JNCAP

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត All-new Suzuki SWIFT ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសជប៉ុន Japan NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៤ ។

Japan New Car Assessment Program ឬ JNCAP បានបង្ហាញពីលទ្ធផលតេស្តសុវត្ថិភាពនៃការធ្លាក់នៃ All-new Suzuki Swift ជំនាន់ទី ៤ ដែលបានដាក់បង្ហាញក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ ដោយឃើញថា ពិន្ទុវាយតម្លៃសុវត្ថិភាពសរុបត្រឹមតែផ្កាយ ៤ ក្នុងចំណោមផ្កាយ ៥ គិតជាពន្ទុស្មើនឹង ៨១,១០ លើ ១០០ ពិន្ទុ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលតេស្តរបស់ JNCAP ចែកចេញជាបីផ្នែកធំៗរួមមាន៖ ការការពារពីឧបសគ្គ និងជំនួយសុវត្ថិភាពដល់អ្នកបើករ Preventive Safety , ការការពារការបុកប៉ះ និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់បន្ទាន់ និងការពារសុវត្ថិភាពបុកប៉ះនៅផ្នែកខាងមុខ ដែលត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិតល្អណាស់មួយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម