Tesla Model 3 មុខមាត់ថ្មី ក៏មានវត្តមាននៅពិពរណ៍ Motor Expo 2023 ដែរ

[បរទេស] ក្រុមហ៊ុន Tesla ប្រចាំនៅប្រទេសថៃ បាននាំយករថយន្ត Tesla Model 3 មុខមាត់ថ្មី ទៅដាក់បង្ហាញនៅឯពិពរណ៍ Motor Expo 2023 ដែលមានតម្លៃលក់ចាប់ពី ៤៥ ៤០៤ ដុល្លារ ដល់ ៥៣ ៩២២ ដុល្លារសម្រាប់ទីផ្សាររបស់ខ្លួន ។

សម្រាប់ Tesla Model 3 មុខមាត់ថ្មីនេះ ដំណើរការដោយថាមពល ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយ អាចបើកបរបាន ៥១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ អាចបើកបរបាន ៦២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

Tesla Model 3 មុខមាត់ថ្មីនេះ នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខ-ក្រោយថ្មីរាងស្លីមជាងមុន LED ។ លើសពីនេះ បានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម