Toyota បង្ហើបរូបរាង RAV4 ប្រភេទសាកភ្លើងដំបូងបំផុត

Toyota បាន​បង្ហាញ​ចេញ​រូបភាព​មួយ​សន្លឹក​នៃ​រថយន្ត RAV4 ប្រភេទ​ថ្មី​គឺ Plug-in Hybrid ដែល​ជា​ប្រភេទ​អាច​សាក​​ភ្លើង​បាន​លើក​ដំបូង​នៃ​ត្រកូល​រថយន្ត​នេះ។

រថយន្ត​នេះ​នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ខាង​មុខ​។ ក្រុមហ៊ុន​មិន​បាន​និយាយ​ច្រើន​នោះ​ទេ​អំពី​ម៉ូដែល​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា​វា​នឹង​ជា​រថយន្ត RAV4 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​បំផុត។ គេ​រំពឹង​ថា​វា​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៥ លីត្រ ៤ ស៊ីឡាំង​ ដូច​ប្រភេទ Hybrid ធម្មតា​ដែរ។

ពាណិជ្ជកម្ម

ម៉ាស៊ីន​រថយន្ត​នឹង​មាន​គួប​ផ្សំ​ជា​​មួយ​ម៉ូទ័រ​អគ្គិសនី និង​អាគុយ​លីចូម។ អាគុយ​លីចូម​នេះ​រំពឹង​ថា​នឹង​មាន​ទំហំ​ផ្ទុក​ធំ​ល្មម អាច​ឲ្យ​ RAV4 ថ្មី​នេះ បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ​ ប្រសិន​បើ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ៕

Sponsored