Toyota បញ្ចេញម៉ូឌែលពិសេសនៃ Toyota Highlander សេរ៊ីឆ្នាំ២០២២ ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ី ៦,៥លីត្រ

18858

ក្រុមហ៊ុន Toyota បានធ្វើការពង្រីកខ្សែស្រឡាយនៃត្រកូលរថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២២ ជាមួយម៉ូឌែលពិសេសកូនកាត់ Hybridថ្មី មានឈ្មោះថា Bronze Edition។

សម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ Bronze Edition បានប្រើប្រាស់ជាមួយពណ៌សំរិទ្ធនៅលើ ថាសកង់ទំហំ ១៨អ៊ីញ, លើតែមឈ្នាន់ជាន់, ឡូហ្គូ Highland ក្នុងឃ្លុបក្រោយ, ឡូហ្គូ Bronze, កៅអីស្បែក និងកម្រាលទ្រាប់ជើង។

ពាណិជ្ជកម្ម

បន្ថែមពីនេះ Highlander Bronze Edition ទទួលបានការបំពាក់ថ្មីជាមួយ៖ អំពូលបំភ្លឺពេលថ្ងៃ ប្រភេទLED, ឃ្លុបក្រោយបើក-បិទដោយស្វ័យប្រវត្តិ, ផ្លឹតទឹកចាប់សញ្ញាទឹកភ្លៀងដោយស្វ័យប្រវត្ត្តិ, ភ្លើងឡូហ្គូ Highlander ក្រោមទ្វា, កាំម៉េរ៉ាខាងក្រោយ ប្រភេទឌីជីថល, កៅអីអ្នកបើកបរអាចផ្លាស់ប្តូរបញ្ជាបាន ១០ទិសដៅ, កៅអីអ្នកដំណើរអាចបញ្ជាបាន ៨ទិសដៅ និងរន្ធសាកថ្មកម្លាំង ១ ៥០០វ៉ាត់។

រថយន្ត Toyota Highlander Bronze Edition ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងសរុបបាន ២៤០សេះ និងជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ ៦,៥លីត្រ។

ម៉ូឌែលពិសេស Bronze Edition គ្រោងនឹងដាក់លក់នាចុងឆ្នាំ ២០២១នេះ ជាមួយជម្រើស ២ប្រភេទគឺ Hybrid XLE និង Hybrid Limited ដែលមានតម្លៃចាប់ពី ៤៣ ១៣៥ដុល្លារ និង ៤៧ ៤៤០ដុល្លារ៕

Sponsored