Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ម៉ូដែល GR Sport ប្រើ hybrid មានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ម៉ូដែល GR Sport ប្រើម៉ាស៊ីនកូនកាត់ hybrid ដែលមានតម្លៃលក់ចាប់ពី ៣៤ ៧៦៣ ដុល្លារ ។

Toyota Corolla Cross GR Sport បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ១២២ សេះ និងកម្លាំងរមួល ភ្ជាបដោយប្រអប់លេខអូតូ E-CVT ។ រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយផ្នែកខាងមុខខុសពីម៉ូដែលដ៏ទៃ ចង្កៀងមុខ-ក្រោយ LED ដំបូលកញ្ចក់បែប Panoramic គ្មានស៊ុម ព្រមទាំងកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើក និងបិទដោយថាមពលអគ្គិសនី និងប្រើប្រាស់នីថាសកង់ស្ព័រ​ទំហំ ១៨អ៉ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ បន្ថែមជាមួយនឹងអេក្រង់កំសាន្ត touchscreen កម្រិយ HD ទំហំ ១០,១ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម