Toyota បញ្ជាក់ច្បាស់ៗពីថ្ងៃប្រកាសចេញឡាន Crown ជំនាន់ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបញ្ជាក់ជាផ្លូវការថារថយន្តម៉ូដែល Crown ថ្មី នឹង​ត្រូវបង្ហាញ​វត្តមាន​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី១៥ ខែកក្កដា ហើយក្រុមហ៊ុនក៏បានបង្ហើបអំពីការរួមបញ្ចូលគ្នារវាងរថយន្ត Sedan និងរថយន្ត SUV លើរថយន្តថ្មី​នេះ​ដែរ។

រូបភាព Teaser នៃរថយន្តថ្មី បានចាប់ផ្ដើមជាមួយសំនួរដែលសួរជុំវិញប្រភេទតួខ្លួននៃរថយន្ត បន្ទាប់មកគេក៏​ឃើញ​ការ​បង្ហាញ​ឡូហ្គោ​ថ្មី ជាមួយ​អក្សរដែលសរសេរថា “Discover your Crown”។ ក្រៅពីព័ត៌មានទាំងនេះ Toyota នៅមិនទាន់​ផ្ដល់​ព័ត៌មាន​អ្វីបន្ថែមនោះឡើយ។

រូបភាព Teaser និងរូបភាព Render ដែលលេចចេញកន្លងមក

បើផ្អែកតាមការចុះផ្សាយកន្លងមក បានអះអាងថា Toyota Crown ថ្មីនឹងប្រើប្រាស់​គ្រោង​ឆ្អឹងប្រភេទ SUV ដែល​រំពឹងថា​ដាក់​លក់​នៅ​ជប៉ុន ចិន និងនៅអាមេរិកខាងជើង។ បើតាម​ឯកសារបែកធ្លាយ​ពីហាងលក់​បាន​សន្និដ្ឋានថារថយន្តនេះអាចនឹង​មាន​លក់​នៅ​សហរដ្ឋអាមេរិក ឆាប់បំផុតគឺនៅខែតុលា ឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មានជប៉ុន​រាយការណ៍ដែរថារថយន្ត Crown ថ្មីនឹងប្រើគ្រោងឆ្អឹង TNGA-K ហើយមានជម្រើសប្រព័ន្ធ​បើកបរ FWD ជាមួយ AWD និងមាន​ម៉ាស៊ីន Hybrid លាយជាមួយជម្រើសប្រើថាមពលអគ្គិសនីសុទ្ធថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម