ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Xpeng បញ្ចេញឡាន EV ថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកម្តងរត់បាន ៧០២ គីឡូម៉ែត្រ

Xpeng បញ្ចេញឡាន EV ថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកម្តងរត់បាន ៧០២ គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Xpeng G7 ប្រភេទ SUV អគ្គិសនី គ្រោងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆមាសទី១ នេះ ជាមួយតម្លៃចាប់ពី ២៧ ៣០០ ដុល្លារ។

Xpeng G7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ៦៨,៥ និង ៨០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០២ និង ៧០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩២ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប Hawk AI ថ្មី ដែលផ្តល់នូវសមត្ថភាពបើកបរដ៏ឆ្លាតវៃថែមទៀតផង។

សម្រាប់ការរចនាផ្នែកខាងក្នុង Xpeng G7 មានទំហំធំជាងបើប្រៀបធៀបទៅនឹង G9 ដោយវាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលប្រើប្រាស់ក្នុងទីក្រុង ខណៈ Option ទទួលបានដូចគ្នានឹងរថយន្ត Xpeng P7+ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម