
ក្រុមហ៊ុន Tesla បានប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Tesla Model Y Juniper ជាផ្លូវការនៅដើមខែនេះ ដោយចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសចិនមុនគេ ហើយបន្តទៅអឺរ៉ុប និងអាមេរិកខាងជើង។ ម៉ូដែលនេះទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារចិន ដោយមានការបញ្ជាទិញចំនួន ៥០ ០០០ គ្រឿង នៅក្នុងថ្ងៃប្រកាសចេញដំបូង។
ខណៈនៅក្នុងរយៈពេល ៥ ថ្ងៃ ក្រោយមកការបញ្ជាទិញបានកើនដល់ ៧០ ០០០គ្រឿង ពោលគឺច្រើនជាងការលក់សរុបរបស់ក្រុមហ៊ុន EV មួយចំនួននៅក្នុងប្រទេសចិនក្នុងមួយឆ្នាំថែមទៀតផង។
គួរឲដឹងថា រថយន្ត Tesla Model Y Juniper សម្រាប់ទីផ្សារប្រទេសចិនមានតម្លៃលក់ចាប់ពី ៣៦ ៨៩០ ដុល្លារ សម្រាប់ជម្រើស RWD និងចាប់ពី ៤២ ៤៩០ ដុល្លារ សម្រាប់ជម្រើស AWD Long Range ។ ក្នុងនោះ Model Y ថ្មី មានការរចនាថ្មីទាក់ទាញទាំងខាងមុខ និងខាងក្រោយ ដោយបានបំផុសគំនិតចេញពី Cybertruck ។
គួរបញ្ជក់ថា ការអភិវឌ្ឍន៍ម៉ូដែលនេះត្រូវបានបែងចែងរវាងក្រុមហ៊ុនចិន និងអាមេរិករបស់ Tesla ដោយក្រុមហ៊ុនចិនផ្តោតលើការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ខណៈក្រុមហ៊ុនអាមេរិកផ្តោតលើបច្ចេកវិទ្យា៕