ក្រុមហ៊ុនចិន Hongqi បានបង្ហាញចេញ Concept នៃរថយន្ត SUV កំពូលប្រណីតរបស់ខ្លួន នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Frankfurt Motor Show 2019 ដែលធ្វើឡើងនាប្រទេសអាល្លឺម៉ង់។
រថយន្ត Concept ដែលមានម៉ូដែល E115 គឺជារថយន្តដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលអាចបើកបរបានចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ ពេលសាកបំពេញម្ដង។ រថយន្តនេះប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់ (AWD) ដែលអាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៤ វិនាទី។
រថយន្ត SUV នេះដែរ គឺប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៤ (Level 4) ហើយផ្នែកមុខវាមើលទៅធ្វើឲ្យគេនឹកដល់ Rolls-Royce Cullinan។ នេះក៏ប្រហែលមកពីវាត្រូវបានឌីហ្សាញឡើងដោយ Giles Taylor មេផ្នែកឌីហ្សាញរបស់ Hongqi ដែលធ្លាប់ធ្វើការឲ្យក្រុមហ៊ុនរថយន្ត Rolls-Royce ជាមេផ្នែកឌីហ្សាញដូចគ្នា៕