[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត KG Mobility ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនថ្មីរបស់ SsangYong បានធ្វើការដាក់បង្ហាញចេញជាផ្លូវការ ក៏ដូចព័ត៌មានលម្អិតនៃរថយន្ត SUV អគ្គិសនី Torres EVX ថ្មី នៅឯពិព័រណ៌រថយន្ត Seoul Mobility Show ជាមួយតម្លៃលក់ចាប់ពី ៣៧ ៩១៨ ដុល្លារ ដល់ ៣៩ ៨៣៣ ដុល្លារ ប៉ុន្តែដោយសារទទួលការឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនីនៅទីផ្សារកូរ៉េខាងត្បូង រថយន្តនេះមានតម្លៃចាប់ពីត្រឹម ២២ ៩៧៨ ដុល្លារប៉ុណ្ណោះ។
រថយន្ត SUV អគ្គិសនីនេះ មានប្រវែងសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៩០ ម.ម និងកម្ពស់ ១ ៧២៥ ម.ម ។ សម្រាប់ការរចនា Torres EVX មានលក្ខណៈខុសប្លែកពី Torres ធម្មតា ដោយសារតែផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងរបារអំពូលបំភ្លឺពេលថ្ងៃ LED នៅពីលើប៉ាណាមុខបិទជិតរចនាប័ទ្មរបស់ Jeep ជាមួយនឹងភ្លើងបំភ្លឺចំនួន ៦, កាងក៏មានលក្ខណៈពិសេសអបសងខាងជាមួយនឹងចង្កៀងមុខ ប្រើប្រាស់ថាសកង់ស្ព័រថ្មីទំហំ ២០ អ៉ីញ ខណៈដែលផ្នែកខាងក្រោយមានចង្កៀង LED រចនាបែប Unique ។
ចំពោះនៅផ្នែកខាងក្នុងសម្រាប់មនុស្ស ៥ អ្នក ដោយផ្ទៃតាឡូ និងកុងសូលកណ្តាលបានតុបតែងជាឈើ និងមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។ បន្ថែមពីនេះ សម្រាប់កន្លែងដាក់ឥវ៉ាន់មានទំហំ ៨៣៩ លីត្រ ហើយក៏មានជម្រើសដំបូលបែប Panoramic sunroof ផងដែរ។
KG Mobility Torres EVX ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេស ផ្គួវជាមួយអាគុយទំហំ ៧៣,៤ គីឡូវ៉ាត់ម៉ោងរបស់ក្រុមហ៊ុន BYD អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ឬច្រើនជាង ៤២០ គីឡូម៉ែត្រ នៅក្រៅទីផ្សាររបស់ប្រទេសកូរ៉េ៕