មើល F-150 Hybrid សាកកម្លាំងនឹង F-150 Raptor លទ្ធផលម៉េចវិញ?

រថយន្ត​ Ford F-150 ស៊េរី​ឆ្នាំ ២០២១ មាន​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន Hybrid មក​ជា​លើក​ដំបូង​ ដែល​វា​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង PowerBoost ចំណុះ ៣,៥លីត្រ ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន​សរុប ៤៣០សេះ។

ចង់​ដឹង​ថា​រថយន្ត​​ម៉ាស៊ីន Hybrid នៃ​ត្រកូល F-150 មាន​កម្លាំង​ខ្លាំង​កម្រិត​ណា​នោះ​ គេ​បាន​យក​រថយន្ត​នេះ​សាក​កម្លាំង​បើក​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ជា​មួយ​នឹង​រថយន្ត​ F-150 Raptor ដែល​ជា​ជើង​ខ្លាំង​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ចំណោម​ត្រកូល F-150។ រថយន្ត F-150 Raptor មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ EcoBoost ចំណុះ ៣,៥លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន ៤៥០សេះ។

ពាណិជ្ជកម្ម

ចង់​ដឹង​លទ្ធផល​យ៉ាង​ណា ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម​នេះ ៖

Sponsored