ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម បច្ចេកវិទ្យា អុញនោះ! ភីកអាប់អគ្គិសនី GMC Hummer EV ចាប់ផ្តើមឆក់ភ្ញៀវពី Audi, Porsche និង Tesla បណ្តើរៗហើយ

អុញនោះ! ភីកអាប់អគ្គិសនី GMC Hummer EV ចាប់ផ្តើមឆក់ភ្ញៀវពី Audi, Porsche និង Tesla បណ្តើរៗហើយ

ភីកអាប់អគ្គិសនី GMC Hummer EV ឆ្នាំ២០២២ គឺជារថយន្តដ៏អស្ចារ្យមួយ ដោយគួបផ្សំនូវភាពខ្លាំងលើផ្លូវ Off-road និងថាមពលអគ្គិសនី ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជា Super Cruise ជាដើម។

បើយោងតាមរបាយការណ៍ផ្លូវការមួយពី GMC បានបង្ហាញឲ្យឃើញថា ប្រហែល ២៣ភាគរយ នៃអ្នកកក់រថយន្ត Hummer EV ឆ្នាំ២០២២ គឺជាម្ចាស់រថយន្ត Audi, Porsche ឬ Tesla។ វាសបញ្ជាក់ឲ្យឃើញថា ភីកអាប់អគ្គិសនីខាងលើកំពុងត្រៀមទាញភ្ញៀវពីម៉ាកប្រណីតៗជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ជាង ៨០ភាគរយនៃអ្នកបានកក់លុយរួចនិយាយថា ពួកគេនឹងប្រើ Hummer EV ឲ្យអស់ថ្លៃ ពោលគឺពួកគេគ្រោងយកភីកអាប់អគ្គិសនីនេះទៅអូសសណ្តោង, Off-road ឬ ធ្វើសកម្មភាព Outdoor ផ្សេងៗជាប្រចាំឆ្នាំ ខណៈជាង ៣០ភាគរយទៀតគ្រោងធ្វើវាជាប្រចាំខែតែម្តង។

គួរបញ្ជាក់ឲ្យដឹងថា Hummer EV មានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ដល់ទៅ ៣,៤តោនឯណោះ ហើយការប្រើប្រាស់ Extract Mode ធ្វើឲ្យភីកអាប់នេះឈរផុតពីដី ៤០៤មីល្លីម៉ែត្រ ឬ ១៥,៩អ៊ីញ ដែលល្អសម្រាប់ការបើកបរលើស្ថានភាពផ្លូវលំបាកៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម