ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានរបស់របរប្រើប្រាស់មួយចំនួនដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់លោកអ្នកអោយឈានទៅដល់គោលដៅ និងសម្រេចនូវគ្រប់ភារៈកិច្ច។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនធំបានងាកមកប្រើប្រាស់នូវរថយន្តថ្មីជាមធ្យោបាយសម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់មនុស្សភាគច្រើនមានការគិតគូរ និងពិចារណាលើកត្តាច្រើនយ៉ាងដូចជា៖
- កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ
- គោលបំណង និងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។
- រថយន្តនេះមានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាពពេលមេឃភ្លៀងបានដែរឬទេ
- បើសិនជាប្រាក់ចំណូលនៅមានកម្រិត តើអាចបង់រំលស់បានដែរឬទេ
- តម្លៃសមរម្យក្នុងទីផ្សារដែលស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន
- សេវាបង់រំលស់ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាបប្រកបដោយទំនុកចិត្ត
- មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់
- សេវាទទួលទិញរថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
- គ្រឿងបន្លាស់សម្បូរបែប និងមានតម្លៃធូរថ្លៃ
- សេវាថែទាំផ្សេងៗ និងការធានាជូនពីរោងចក្រ
ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវមានការយល់ដឹងច្រើន និងមានការវិភាគថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទិញរថយន្តយកទៅប្រើប្រាស់។ បើសិនជាលោកអ្នកគិតដល់រថយន្តដែលអាចធ្វើដំណើរទៅតាមផ្លូវដែលមានឧបសគ្គបាននោះលោកអ្នកនឹងគិតទៅដល់រថយន្តដែលមានកម្ពស់ខ្ពស់ ឬរថយន្ត Pick Upជាដើម។ តែប្រសិនបើអ្នកត្រូវការរថយន្តដែលអាចជិះទៅធ្វើការប្រចាំថ្ងៃក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និងអាចបើកបរទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់រថយន្តប្រភេទ SUV មុនគេ។
ហើយថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV ខា្នតតូចមួយប្រភេទដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករនៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់រថយន្តធុនធំប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport។ រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ ២៩ ៩០០ដុល្លារ លោកអ្នកបង់មុនត្រឹមតែ ៥ ៩៨០ដុល្លារ និងបង់ប្រចាំខែត្រឹមតែ ៣៩៧ដុល្លារ ប៉ុណ្ណោះ នោះលោកអ្នកនឹងអាចក្លាយទៅជាម្ចាស់រថយន្តនេះបានតែម្តង។
ហើយកាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបានការចាក់ប្រេង ២ឆ្នាំដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ១ ៥០០ដុល្លារ ភា្លមៗ។
រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានានិងផ្លូវតាមជនបទស្រុកស្រែចម្ការនានាជាដើម ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់រហូតដល់ទៅ ២០៩mm ពីដី ដែលអាចអោយរថយន្តនេះបើកបរបានយ៉ាងរលូន ទោះជាស្ថិតក្នុងស្ថានភាពពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ។
រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណិតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមជាមួយមនុស្សគ្រប់វ័យ ទាំងសុភាពបុរសនិងសុភាពនារី។ ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់រថយន្តមួយនេះដោយផ្នែកខាងមុខមានរូបរាងទំនើប និងស៊ីវិល័យ ផ្នែកចំហៀងមើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណិត ទន់ងាយស្រួលក្នុងការអង្គុយ និងប្រកបដោយផាសុកភាព ផ្នែកខាងក្រោយធំល្មមអាចដាក់ឥវ៉ាន់បានច្រើនរហូតដល់២៥កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដ៏ទៃទៀតនោះទេ។
ក្រៅពីរូបរាងនិងការឌីហ្សាញដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ក៏បានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់លោកអ្នកដូចជា សេនសឺជុំវិញរថយន្តចំនួន៨គ្រាប់ កាមេរ៉ាជំនួយក្នុងការចូលចតដែលអាច Zoom បាននិងមានខ្សែគំនូសពណ៍លឿងរ៉េតាមចង្កូត ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen ៨អុីញ ដែលមានភាពរស់រវើក និងងាយស្រួលក្នុងការបញ្ជាដោយសម្លេងសម្រាប់វិទ្យុ តន្រ្តីនិងការកម្សាន្តផ្សេងៗ។ លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំអ្នកទៅដល់គោលដៅផ្សេងៗ។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ជាមួយនឹងពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៦ ប្រព័ន្ធហ្រ្វាំង ABS ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងឬរអិល និងប្រព័ន្ធទប់លំនឹងពេលឡើងចំណោត។ល។
ចំណុចពិសេសដែលក្រុមហ៊ុនលក់រថយន្តដ៏ទៃមិនមានការផ្តល់ជូននោះគឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើងដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះគឺមានសម្រាប់តែអតិថជន Ford Ecosport តែប៉ុណ្ណោះ ដែលដំណើរកំសាន្តនេះខាងក្រុមហ៊ុនធ្លាប់បានរៀបចំរួចមកហើយគឺដំណើតកំសាន្តទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បីក្នុងប្រទេសថៃ។
លើសពីនេះទៅទៀតលោកអ្នកថែមទាំងអាចចូលរួមដំណើរកំសាន្ត Ford Adventure ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែដំណើរកំសាន្តធម្មតាតែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាពសប្បុរសធម៍ដូចជា ចែកអំណោយដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារះជូនក្មេងៗកុមារកំព្រា និងមានកម្មវិធីសប្បាយៗជាច្រើននៅក្នុងដំណើរកំសាន្តមួយនេះ។