ការបើកអោយកុម្មង់មុនរបស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ត្រូវបានពន្យាពេល

យោងតាមគេហទំព័រ Ford Lightning Forum អតិថិជន ឬម្ចាស់រថយន្តដែលបានបញ្ជាទិញមុនជាច្រើនបានធ្វើការបង្ហោះរូបភាព Screenshot ចេញពី Email ដែលទទួលបានភ្នាក់ងារចែកចាយក្នុងស្រុករបស់ខ្លួន ជាមួយនឹងព័ត៌មានការពន្យាពេលនៃការបញ្ជាទិញមុនរបស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ខណៈពេលវេលាដែលត្រូវបើកអោយកុម្មង់ទិញនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលានេះ។

ជាមួយការពន្យាពេលនេះ គេរំពឹងថាក្រុមហ៊ុន Ford នឹងធ្វើការបើកការកុម្មង់ដំបូងសម្រាប់រថយន្តភីកអាប់អគ្គិសនីនេះនៅខែធ្នូ ខណៈពេលវេលាចេញលក់ចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែរថាគិតត្រឹមពាក់កណ្តាលខែកញ្ញា Ford ទទួលបានការកក់រហូតដល់ចំនួន ១៥០ ០០០គ្រឿង ខណៈផែនការនៃការផលិតនៅរថយន្តភីកអាប់នេះនៅឆ្នាំដំបូងរបស់ Ford គឺចំនួន ១៥ ០០០គ្រឿង រហូតដល់ឆ្នាំ២០២៣ នឹងផលិតចំនួន ៥៥ ០០០ និងឆ្នាំ២០២៤ ផលិតចាប់ពី ៤០ ០០០-៨០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ការផលិតរថយន្តភីកអាប់នេះនឹងធ្វើឡើងនៅរោងចក្រថ្មីរបស់ Ford គឺរោងចក្រ Rouge Electric Vehicle Center ស្ថិតនៅរដ្ឋ Michigan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម