Ford និង Tesla ឈានដល់កិច្ចព្រមព្រៀងគ្នា ក្នុងការឲ្យរថយន្តប្រើប្រាស់ឧបករណ៍បញ្ចូលថ្មល្បឿនលឿនរបស់ Tesla Supercharger

[បរទេស] ក្រុមហ៊ុន Ford បានធ្វើការប្រកាសថា ក្រុមហ៊ុនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla ដោយនាពេលអនាគតនឹងផ្តល់ឲ្យអតិថិជនរថយន្តអគ្គិសនីរបស់ខ្លួននឹងអាចប្រើប្រាស់ឧបករណ៍បញ្ចូលថ្ម Tesla Superchargers ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដាដែលចាប់ផ្តើមនៅឆ្នាំ ២០២៤ ។

ប៉ុន្តែ សម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី Ford Mustang Mach-E, F-150 Lightning និង E-Transit នឹងត្រូវប្រើអាដាប់ទ័រ (NACS) ដែលបង្កើតដោយ Tesla ដែលនឹងអាចឱ្យពួកគេសាកនៅ Superchargers ហើយពួកគេក៏នឹងត្រូវបើកដំណើរការ និងបង់ប្រាក់តាមរយៈ FordPass ឬ Ford Pro Intelligence ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Ford នឹងជានាយកប្រតិបត្តិ លោក Farley បាននិយាយនៅករណី twitter ថា នេះគឺជាដំណឹងដ៏អស្ចារ្យសម្រាប់អតិថិជនរបស់យើង ដែលនឹងមានលទ្ធភាពចូលប្រើប្រាស់បណ្តាញសាកលឿនបំផុតទ្វេដងដែលមិនធ្លាប់មានពីមុនមកនៅសហរដ្ឋអាមេរិក និងកាណាដា ជាមួយនឹងឧបករណ៍សាកថ្ម 12,000+ Tesla Superchargers ជាមួយនឹងឆ្នាំងសាកលឿន 10,000+ fast-chargers ដែលមានស្រាប់នៅក្នុងបណ្តាញសាកថ្ម BlueOval ។

ជាមួយគ្នានេះ លោកបានបន្ថែមថា ការចូលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការសាកថ្មលឿនគឺពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនរបស់យើងក្នុងនាមជាម៉ាកយីហោរថយន្តអគ្គិសនី ហើយកិច្ចព្រមព្រៀងជោគជ័យនេះកើតឡើងនៅពេលដែលយើងកំពុងបង្កើនការផលិតរថយន្ត Mustang Mach-E និង F-150 Lightning ដ៏ពេញនិយមរបស់យើង ហើយកំពុងរៀបចំដាក់បង្ហាញនៅរថយន្តអគ្គិសនីជំនាន់ថ្មីដែលចាប់ផ្តើមនៅឆ្នាំ ២០២៥ ។

គួរឲ្យដឹងដា ដុំសាកថ្មរបស់ Tesla (NACS) គឺជាឧបករណ៍ភ្ជាប់សម្រាប់ការសាកថ្មនៅផ្ទះ ក៏ដូចជាសម្រាប់ការសាកថ្មលឿន DC នៅ Tesla Superchargers ឬនៅកន្លែងសាកថ្មលឿនផ្សេងទៀតដោយការប្រើដុំអាដាប់ទ័រតែមួយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម