នាយកប្រតិបត្តិរបស់ Ford បាញ់ឈឺៗទៅលើបច្ចេកវិទ្យា Autopilot របស់​ Tesla (មានវីដេអូ)

មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីភាពលេចធ្លោរបស់រថយន្តអគ្គិសនី ឬហៅថា EV ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបាននឹងកំពុងប្រជែងគ្នាដើម្បីផលិតរថយន្ត ដែលអាចបើកបរដោយខ្លួនឯងដំបូងគេ និងមានសុវត្ថិភាពនៅលើពិភពលោក។ ក្រុមហ៊ុន Tesla បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះប៉ុន្តែកំណែសាកល្បង ត្រូវបានជួបប្រទះនូវភាពចម្រូងចម្រាសមួយចំនួនបន្ទាប់ពីមានគ្រោះថ្នាក់បន្ថែមទៀតនៅក្នុងប៉ុន្មានខែថ្មីៗនេះ ពាក់ព័ន្ធនឹងរថយន្ត Model 3 របស់ខ្លួន។

ក្រុមហ៊ុន Ford ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងដែលមានឈ្មោះថា BlueCruise បានក្លាយជាបន្លារបស់ ​Tesla ហើយក្រុមហ៊ុនទាំង ២នេះ កំពុងតែទទួលបានការចាប់អារម្មណ៌តាមរយៈការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាក់ស្តែងនាយកប្រតិបត្តិលោក Jim Farley បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដែលបានបង្ហាញទៅកាន់បណ្តារអ្នកគាំទ្រ និងអ្នកតាមដានថា ជំនួសអោយអតិថិជនខ្លួនសាកល្បងបច្ចេកវិទ្យាក្នុងដំណាក់កាលកំណែសាកល្បង ដែលក្រុមហ៊ុន Tesla កំពុងធ្វើ សម្រាប់ក្រុមហ៊ុន Ford នឹងធ្វើការសាកល្បង និងទទួលយកហានិភ័យផ្សេងៗដោយខ្លួនឯងប្រសើរជាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងអត្ថន័យដែលបង្ហោះនៅលើ Twitter នោះបានបង្ហាញយ៉ាងច្បាស់ថា លោកសំដៅលើក្រុមហ៊ុន ​Tesla លោក Jim Farley បានធ្វើការបង្ហោះសារជាមួយវីដេអូជាមួយនឹងសារ ” BlueCruise! ត្រូវបានយើងយកមកសាកល្បងនៅលើផ្លូវពិតប្រាកដ ជាក់ស្តែងមួយ ហេតុនេះហើយអតិថិជនរបស់យើង មិនចាំបាច់ធ្វើវាទៀតទេ។ ៉ សកម្មភាពរបស់ Tesla បានធ្វើអោយមានការស្អប់ខ្ពើម នៅលើបណ្តាញផ្សព្វផ្សាយ ដោយសារតែអោយមនុស្សស្លូតត្រង់ស្ថិតក្នុងកាលៈទេសដ៏គ្រោះថ្នាក់មួយ។ ការព្រួយបារម្ភនេះ ដោយពួកគេជឿថានៅពេលអតិថិជនរបស់ក្រុមហ៊ុន Tesla មួយចំនួនមិនបានយកចិត្តទុកដាក់លើផ្លូវដែលនាំឱ្យមានគ្រោះថ្នាក់ខណៈពេលដែលសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។

នាយកប្រតិបត្តិរបស់ Tesla លោក Elon Mask បានធ្វើការការពារទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក ដោយបានបង្ហោះនៅលើ Twitter ថា “យើងបាននឹងជិតបញ្ចប់នៅការសាកល្បងទៅលើបច្ចេកវិទ្យាបើកបស្វ័យប្រវិត្តដោយខ្លួនឯង ​FSD (Full Self-Driving) កំណែសាកល្បង V9.0 ដែលបានផ្លាស់ប្តូរជំហានដ៏ធំមួយ ជាពិសេសក្នុងករណីការបត់ជ្រុងផ្លូវពិបាកៗ ស្មុកស្មាញ និងអាកាសធាតុអាក្រក់ៗ។ ចក្ខុវិស័យសុទ្ធដោយគ្មានរ៉ាដា។” បណ្តាប្រទេសខ្លះដូចជាប្រទេសអាឡឺម៉ង់ បានធ្វើការហាមឃាត់ក្រុមហ៊ុន Tesla មិនឱ្យប្រើប្រាស់ប្រព័ន្ធបើកបរដោយខ្លួនឯង ព្រោះវានៅតែហួសសមត្ថភាពនៃបច្ចេកវិទ្យា ហើយ NHTSA បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនបន្ទាប់ពីមានគ្រោះថ្នាក់កន្លងទៅកាលពីពេលថ្មីៗនេះ។

Ford Mustang Mach-E
កុងទ័របង្ហាញពី BlueCruise នៃរថយន្ត F-150

ក្រុមហ៊ុន Ford គ្រោងនឹងបញ្ចេញបច្ចេកវិទ្យា BlueCruise របស់ខ្លួននៅចុងឆ្នាំនេះលើរថយន្ត Ford F-150 និង Mustang Mach-E ២០២១ ហើយជឿជាក់ថាបន្ទាប់ពីការធ្វើតេស្តជិតកន្លះលានម៉ាយល៍ វានឹងមានលក្ខណៈប្រសើរជាងប្រព័ន្ធដែលផ្តល់ដោយក្រុមហ៊ុន Tesla ។

Tesla Model 3
រូបភាពផ្នែកខាងក្នុងរបស់ Tesla Model 3
ផ្ទាំងផ្សាយពាណិជ្ជកម្ម