ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៣ ចាប់ផ្តើមដាក់លក់នៅទីផ្សារអឺរ៉ុបហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ជាក្រុមហ៊ុនលក់រថយន្តភីកអាប់លក់ដាច់បំផុតមិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដោយឥឡូវនេះ Ford Ranger Raptor បានឈានចូលនៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនធំផងដែរ រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស និងប្រទេសផ្សេងៗទៀត។

ក្រុមហ៊ុន Ford និយាយថា ការផលិតរថយន្ត Ford Ranger Raptor ថ្មីកំពុងដំណើរការល្អ ការ​ចេញ​លក់​ភីកអាប់ខ្នាតធំ​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ចែក​ចាយ​រថយន្ត Ranger ជំនាន់​ថ្មី ដែល​មិន​ទាន់​មាន​លក់​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford បានបញ្ជាក់រួចហើយថា ភីកអាប់ Ford Ranger និង Ranger Raptor នឹងត្រូវបានលក់នៅអាមេរិកខាងជើង ជាមួយនឹងការផលិតរថយន្តភីកអាប់ស្តង់ដារ ដែលគ្រោងនឹងចាប់ផ្តើមនៅរោងចក្រ Michigan ក្នុងខែឧសភា ឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ពេលនេះ Ranger Raptor ថ្មីគឺអាចបញ្ជាទិញសម្រាប់នៅក្នុងទ្វីបអ៊ឺរ៉ុបតែជាមួយនឹងម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoBoost twin-turbo ប៉ុណ្ណោះ ដែលមានកម្លាំងខ្ពស់បំផុត ២៨៨ សេះ និងកម្លាំងរមួល ៤៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់។ ខណៈ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០​ លីត្រ Twin-turbo នឹងចូលរួមនៅដើមឆ្នាំ ២០២៣ ជាមួយនឹងការដឹកជញ្ជូនដល់អតិថិជនដំបូងគេដែលរំពឹងទុកនៅក្នុងរដូវក្តៅឆ្នាំក្រោយ។

ខណៈពេលដែលការដាក់បង្ហាញចេញនៅភីកអាប់ Ford Ranger Raptor ថ្មីនៅអាមេរិកខាងជើងមានការព្រួយបារម្ភដោយអាចទៅដល់សហរដ្ឋអាមេរិកជាគំរូឆ្នាំ ២០២៣ ឬ ២០២៤ ហើយក៏មិនទាន់ដឹងដែរថា តើម៉ាស៊ីននឹងឆ្លងកាត់ការផ្លាស់ប្តូរសំខាន់ៗណាមួយបើប្រៀបធៀបទៅនឹងម៉ូដែលរបស់អ៊ឺរ៉ុប និងអន្តរជាតិ។ រឿងមួយដែលយើងដឹងច្បាស់នោះគឺថា ម៉ូដែលអាមេរិកនឹងមិនត្រូវបានលក់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Ford បានសន្យាថានឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងការដាក់បង្ហាញចេញនៅរថយន្តភីកអាប់នៅទីផ្សារសហរដ្ឋអាមេរិកខាងជើងនៅដើមឆ្នាំក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម