លេចលឺដំណឹង រថយន្ត Ram 2500 Power Wagon ឆ្នាំ២០២២ ទទួលបានកញ្ចប់ Option កម្រិត ៣ ថ្មីលេងខ្លួនកាចកាន់តែខ្លាំង

កាលពីពេលកន្លងទៅ ក្រុមហ៊ុន Ram បានធ្វើការអបអរសាទខួបទី ៧៥ឆ្នាំនៃរថយន្ត Ram 2500 Power Wagon ជាមួយម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១ ដែលទទួលបានគ្រឿងបរិក្ខា​ពិសេសៗ និងបច្ចេកវិទ្យាជាច្រើនបន្ថែម ក្នុងគោលបំណងឆ្លើយតបនូវតម្រូវការរបស់អតិថិជនជាច្រើន។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនលើម៉ូឌែលពិសេស ឆ្នាំ២០២១ ក្រុមហ៊ុន Ram ក៏បានសម្រេចចិត្តបន្តការផ្តល់នូវកញ្ចប់ Package ថ្មីបន្ថែមដល់ម៉ូឌែលឆ្នាំ ២០២២ ដោយកញ្ចប់នោះឈ្មោះថា Level 3 Package។

ម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១

ដូចគ្នានឹងម៉ូឌែលពិសេស 75th Anniversary Edition កញ្ចប់ Option កម្រិត ៣ (Level 3 Package) បានជួយតុបតែងខ្លួនអោយរថយន្ត Ram 2500 Power Wagon ឆ្នាំ ២០២២ នេះកាន់តែប្រសើឡើង និងកាន់តែអំណាចខ្លាំងជាងមុនបន្ថែមទៀត។ កញ្ចប់ Option កម្រិត ៣ បានភ្ជាប់មកនូវជម្រើស​ Option រួមមាន៖

ផ្នែកខាងក្រៅ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • កញ្ចក់សងខាងជំហៀងសង ដំណើការដោយថាមពលអគ្គិសនី និងភ្ជាប់ជាមួយអង្គចង់ចាំ(Memory)
  • ចង្កៀងខាងមុខប្រភេទ High Beam LED ឡើងចុះដោយស្វ័យប្រវត្តិ
  • ដៃទ្វា ពណ៌ដូចពណ៌តួរខ្លួនរថយន្ត
  • ភ្លើង Reverse Lamps ខាងក្រោយ
  • ប៉ាណាខាងមុខ ភ្ជាប់ជាមួយរបា Jaibar

ផ្នែកខាងក្នុង

  • កៅអីផ្នែកខាងមុខ បញ្ជាបាន ៨ទិសដៅ រួមជាមួយមុខងារកម្តៅ និងបាញ់ខ្យល់ចេញ-ចូល
  • កៅអីអ្នកដំណើ អាចបញ្ជាបាន ២ទិសដៅ រួមជាមួយមុខងារកម្តៅ
  • ដៃចង្កូតមានមុខងារកម្តៅ
  • ឈ្នាន់ជាន់ អាចបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច និងភ្ជាប់ជាមួយអង្គចង់ចាំ(Memnory)
  • អេក្រង់កម្សាន្តទំហំ ១២អ៊ីញ
  • ឧបករណ៍តន្រ្តី Harman Kardon ចំនួន ១៧គ្រាប់
  • រន្ធសាកថ្ម A/C កម្លាំង ១១៥វ៉ុល និង ៤០០វ៉ាត់
  • HD Radio

រថយន្ត Ram 2500 Power Wagon ឆ្នាំ២០២២ ដំណើការដោយម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាំង ៤១០សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងភ្ជាប់មកជាមួយប្រព័ន្ធ Lock Differential ខាងមុខ និងខាងក្រោយ ជួយអោយរថយន្តមិនងាយជាប់គាំងពេលបើកបរផ្លូវលំបាក Off-road។ សម្រាប់តម្លៃនៃកញ្ចប់ Option កម្រិត ៣ (Level 3 Package) ក្រុមហ៊ុន Ram ពុំទាន់បញ្ចេញនៅឡើយនោះទេ៕

ម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១
ផ្ទាំងផ្សាយពាណិជ្ជកម្ម