ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់ៗ! Toyota ចេញ Concept ឡាន EV ថ្មី គ្រោងចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

ស្ងាត់ៗ! Toyota ចេញ Concept ឡាន EV ថ្មី គ្រោងចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ Concept រថយន្ត អគ្គិសនីសុទ្ធម៉ូឌែលថ្មីរបស់ខ្លួនគឺ Toyota bZ7 Concept ដែលរថយន្តអគ្គិសនីសុទ្ធប្រភេទ C-class នៅក្នុងពិព័រណ៍រថយន្តក្វាងចូវកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុុងនោះ រថយន្តនេះ គ្រោងនឹងចូលផលិតកម្មនៅក្នុងឆ្នាំ២០២៥ ហើយនឹងចេញលក់ក្នុងរដូវក្តៅឆ្នាំ២០២៥ ដូចគ្នា នៅក្នុងទីផ្សារប្រទេសចិនជាដំបូងដើម្បីប្រកួតប្រជែងជាមួយរថយន្ត Xiaomi SU7, BYD Han, និង Luxeed S7។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ នឹងទទួលបានការរចនាថ្មីបែប coupe ដែលផ្នែកខាងមុខ និងផ្នែកខាងក្រោយមានការរចនាជាមួយភ្លើង LED ប្លែក ខណៈការរចនាផ្នែកខាងក្នុងវិញទំនងជាមានការរចនាគិតពីផាសុកភាព និងភាពធំទូលាយជាសំខាន់ (Comfortable Space 630D) ដែលផលិតរួមគ្នាដោយក្រុមហ៊ុន GAC និង Toyota ។ ទន្ទឹមនឹងនេះ រថយន្តនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ BYD ដូចជាអាគុយ និងម៉ូទ័រអគ្គិសនី។

គួរឲដឹងថា រថយន្តនេះ ត្រូវបានវិនិយោគផលិតដោយក្រុមហ៊ុន GAC និង Toyota ដែលបានវិនិយោគចំនួន ២១៧ លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុន GAC Toyota និង FAW Toyota បានផលិតរថយន្ត EV ចំនួន ២ម៉ូឌែលរួមមាន Toyota bZ3 និង Toyota bZ4X ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម