Ford បានបង្ហាញរូបថតមួយសន្លឹកទៀតនៃរថយន្តភីកអាប់ F-150 ឆ្នាំ២០២១ ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។
ទំព័រហ្វេសប៊ុកផ្លូវការ Ford Trucks បានបង្ហោះថតរូបមួយសន្លឹកដែលថតពីលើ បង្ហាញឲ្យឃើញ F-150 ថ្មីកំពុងអូសសណ្តោងទូកមួយគ្រឿងនៅខាងក្រោយ។
រថយន្តភីកអាប់ខ្នាតធំរបស់ Ford នេះនឹងទទួលបានការឌីហ្សាញថ្មីឡើងវិញទាំងស្រុង ដើម្បីវាយបកទៅគូប្រជែង Chevrolet Silverado, GMC Sierra និង Ram 1500 ផងដែរ។ ទោះជាយ៉ាងណា គេមិនរំពឹងថាកាប៊ីនខាងក្នុងរបស់ F-150 ថ្មី មានការផ្លាស់ប្តូរច្រើនឡើយ។
គួរឲ្យដឹងថា Ford F-150 ឆ្នាំ២០២១ ក៏នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid និង ប្រើថាមពលអគ្គិសនីសុទ្ធផងដែរ៕