ក្រុមហ៊ុន Porsche បានប្រើប្រាស់យុទ្ធសាស្ត្រប្លែកមួយសម្រាប់រថយន្តអគ្គិសនី Taycan របស់ខ្លួន ដោយដាក់លក់ប្រភេទតម្លៃខ្ពស់មុន រួចទើបបញ្ចេញលក់ប្រភេទ Base ដែលមានតម្លៃធូរជាងគេជាក្រោយ។
ប្រភេទ Base នៃរថយន្ត Taycan ត្រូវបាន Porsche ដាក់លក់មុនគេនៅលើទីផ្សារប្រទេសចិន ដែលមានជម្រើសអាគុយចំនួនពីរប្រភេទមានកម្លាំងខុសគ្នា។ ប្រភេទទីមួយមានអាគុយចំណុះ ៧៩,២ kWh ដែលភ្ជាប់នឹងម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ៤០២សេះ។ អាគុយនេះអាចបើកបរបានចម្ងាយ ៤១៤គ.ម ពេលសាកភ្លើងពេញ។
មួយប្រភេទទៀតមានអាគុយទំហំ ៩៣,៤ kWh ដែលអាចឲ្យម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ៤៦៩សេះ និងបើកបរបានចម្ងាយ ៤៨៩គ.ម ពេលសាកភ្លើងពេញ។ រថយន្តទាំងពីរប្រភេទសុទ្ធតែអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេល ៥,៤វិនាទី និងមានល្បឿនអតិបរមា ២៣០គ.ម/ម៉។
នៅប្រទេសចិន Porsche បានដាក់លក់រថយន្តទាំងពីរប្រភេទនេះ ដោយមួយមានតម្លៃប្រមាណ ១២៥ ៤២០ដុល្លារ និងមួយទៀតមានតម្លៃប្រមាណ ១៣៣ ៩៥០ដុល្លារ៕