រូបភាពដែលថតចេញពីវីដេអូរៀបរាប់អំពីកុងទ័រនៅលើរថយន្ត Ford Bronco ស៊េរីថ្មី បានបង្ហាញថា រថយន្តនេះនឹងមាននូវជម្រើសម៉ាស៊ីន Hybrid។
ក្នុងរូបភាព គេឃើញថានៅក្នុងផ្ទាំងកុងទ័រឌីជីថលមានបង្ហាញអំពីពាក្យ “EV Coaching” ជាមួយនឹង “Eco Coach”។ ពីរចំណុចនេះអាចបញ្ជាក់បានថាវាមានទាក់ទងនឹងប្រព័ន្ធម៉ាស៊ីន Hybrid ដោយសារកន្លងមកគេធ្លាប់ឃើញពាក្យស្រដៀងគ្នានេះលើរថយន្ត Hybrid ដែរ។
គួរដឹងកាលពីខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ លោក Jim Hackett នាយកប្រតិបត្តិក្រុមហ៊ុន Ford បានបញ្ជាក់ថា Ford អាចនឹងបន្ថែមប្រភេទម៉ាស៊ីន Hybrid លើរថយន្ត Bronco ជំនាន់ថ្មី ប៉ុន្តែពេលនោះលោកមិនបានប្រាប់ដំណឹងលម្អិតបន្ថែមលើសពីនេះឡើយ៕