Mazda CX-3 ឆ្នាំ២០២១ ចេញតម្លៃផ្លូវការ តែ២ម៉ឺនដុល្លារ

Mazda បានចាប់ផ្តើមទទួលការកក់បណ្តើរៗហើយ សម្រាប់រថយន្ត CX-3 ស៊េរីឆ្នាំ២០២១ ដែលនឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយ។

SUV ខ្នាតតូចនេះនឹងមានតម្លៃចាប់ពី ២០ ៦៤០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយវិលកង់មុខ និង ២២ ០៤០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសលើរថយន្តនេះមានដូចជា មុខងារ Active Driving Display, Android Auto, Apple CarPlay, អេក្រង់ Mazda Connect ទំហំ ៧អ៊ីញ Touchscreen, Bluetooth និង Speaker ៦គ្រាប់ មកស្តង់ដារតែម្តង។ ក្រៅពីនោះក៏មានមុខងារ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, Smart Key និង ប៊ូតុងបញ្ឆេះម៉ាស៊ីន ផងដែរ។

បន្ថែមពីនេះបច្ចេកវិទ្យា iActivSense ក៏ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Night Pedestrian Detection, Advanced Smart City Brake Support, Smart Brake Support with Collision Warning, Radar Cruise Control, Lane Departure Warning, High Beam Control, Blind Spot Monitoring with Rear Cross-Traffic Alert និង កាមេរ៉ាមើលក្រោយ។

រថយន្ត Mazda CX-3 ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម