Cadillac CT5 ឆ្នាំ ២០២០ កែរូបរាងខ្ទេចខ្ទី តម្លៃជាង ៣ ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បាន​បញ្ចេញ​រថយន្ត Sedan ប្រណីត ម៉ូដែល CT5 ស៊េរី​ឆ្នាំ ២០២០ របស់​ខ្លួនជាផ្លូវការ។

Cadillac CT5 ស៊េរី​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​ម៉ូដែល CTS ជាមួយ​នឹង​ការ​រចនា​បាន​មក​ពី​ម៉ូដែល CT6 និង Escala Concept ហើយ​មាន​រូបរាង​តូច តែ​ស្រស់សង្ហា ស្ព័រ ព្រមទាំង​ប្រណីត​ទៀត​ផង។ CT5 ត្រូវ​បាន​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង Alpha ដែល​មាន​លើ​ម៉ូដែល CTS , ATS ក៏​ដូច​ជា Chevy Camaro ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CT5 ប្រើ​ម៉ាស៊ីន​ចំនួន ២ ជម្រើស គឺ ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង (ស្តង់ដារ) និង ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង។ ម៉ាស៊ីន​ទាំង ២ ជម្រើស​នេះ ប្រើប្រាស់​ជាមួយ​នឹង​ប្រអប់លេខ​អូតូ ១០ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ RWD។

សូមបញ្ជាក់ថា Cadillac CT5 ឆ្នាំ ២០២០ មានតម្លៃចាប់ពី ៣៧ ៨៩០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម