ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Ford Everest BaseCamp ឆ្នាំ២០២១ ត្រៀមខ្លួនជាស្រេច សម្រាប់ដំណើរកម្សាន្តគ្រប់ទិសទី

Ford Everest BaseCamp ឆ្នាំ២០២១ ត្រៀមខ្លួនជាស្រេច សម្រាប់ដំណើរកម្សាន្តគ្រប់ទិសទី

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Everest ប្រភេទ BaseCamp ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយផលិតមានចំនួនកំណត់ ត្រឹមតែ ៤៥០គ្រឿងប៉ុណ្ណោះ។

រថយន្ត Everest BaseCamp ថ្មីនេះត្រូវបានផលិតផ្អែកតាមម៉ូដែល Trend 3.2L 4×4 និង Turbo 2.0L Bi-Turbo ដោយមានតម្លៃចាប់ពីខ្ទង់ ៤៧ ៣៥០ដុល្លារ ដល់ ៤៨ ៤៤០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BaseCamp មានការតុបតែងខុសពី Everest ធម្មតាដូចជា បន្ថែមរបាំងការពារផ្នែកខាងមុខ ជាមួយរបាភ្លើង LED, ហឺយខ្យល់, រឺហ្គែរលើដំបូល, ប៉ាណាមុខពណ៌ប្រផេះ ព្រមទាំង បន្ទះការពារបាតមុខ និងក្រោយ ជាដើម។

រថយន្ត SUV ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរកម្សាន្តគ្រប់ទិសទីនេះ អាចអូសសណ្តោងបានទម្ងន់ ៣ ០០០គីឡូក្រាម សម្រាប់ប្រភេទម៉ាស៊ីន ៣,២លីត្រ និង ៣ ១០០គីឡូក្រាម សម្រាប់ប្រភេទម៉ាស៊ីន ២,០លីត្រ Bi-Turbo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម