ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ នូវរថយន្តមួយប្រភេទគឺរថយន្ត Corolla Cross ដែលជាប្រភេទ Cross Over ថ្មីសន្លាងរបស់ក្រុមហ៊ុនតូយ៉ូតា។ រថយន្តនេះត្រូវបានគេឃើញថាមានការចាប់អារម្មណ៌ខ្លាំង ដោយចេញលក់ ដំបូងជាផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រោយពីប្រទេសថៃ ដាក់លក់មិនទាន់បានមួយខែផង នៅប្រទេសវៀតណាមក៏ឃើញមានការប្រកាសលក់ជាផ្លូវការផងដែរ ហើយក្រោយមកបានជាប់ឈ្មោះ ក្នុងបញ្ជីរថយន្តលក់ដាច់បានច្រើនជាងគេទាំង១០ប្រចាំខែតុលា ដោយលក់បានចំនួន ១ ៥៤៨គ្រឿង។ ហើយនៅថ្ងៃនេះផងដែរ ក្រុមហ៊ុនតូយ៉ូតា ប្រចាំប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសពីការមកដល់នៃរថយន្ត Corolla Cross ២០២១ នេះក្នុងពេលឆាប់ៗ និងបើកទទួលកក់ដើម្បីទទួលបានតំលៃដ៏ពិសេសបំផុតផងដែរ។
ហើយខាងក្រោមនេះជាការបង្ហោះជាផ្លូវការពីហ្វេសប៊ុករបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជាផ្ទាល់ផងដែរ៖
រថយន្តនេះត្រូវបានផលិតឡើងដោយយកលំនាំតាមតួគ្រោងថ្មី TNGA ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់តូយ៉ូតា រួមជាមួយមុខងារប្រព័ន្ធសុវត្ថិភាពខ្ពស់ TSS (Toyota Safety Sense)។ ទោះជាយ៉ាងណា យើងក៏មិនទាន់ដឹងថារថយន្តនេះ នឹងមានលក្ខណៈពិសេស ឬបច្ចេកវិទ្យាអ្វីអោយប្រាកដនោះដែរ ប៉ុន្តែចំណុចគួរអោយកត់សម្គាល់នោះគឺការបញ្ជាក់របស់ទំព័រផ្លូវការគឺមានដូចជា៖
- បើកទ្វារក្រោយដោយប្រើកាយវិការ (Kick Off Sensor)
- ប្រព័ន្ធផ្តល់សញ្ញាលើកញ្ចក់ពេលវ៉ាជែងមានឧបសគ្គ (Blind Spot Monitoring)
- ចង្កៀងភ្ជាប់ជាមួយអំពូលប៊ៃប៊ីម (Bi-Beam) មានពន្លឺភ្លឺច្បាស់ទាំងហ្វានិងកូដ នឹងឡើងចុះស្វ័យប្រវត្តិពេលមានយានយន្តមកបញ្ច្រាសទិស
រីឯតម្លៃផ្លូវការក៏មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ប៉ុន្តែបងប្អូនអាចធ្វើការទាក់ទងក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរស័ព្ទ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។