រថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ មានបន្ថែមនូវជម្រើសម៉ាស៊ីន Hybrid មកជាលើកដំបូង ដែលវាប្រើប្រាស់ម៉ាស៊ីនសាំង PowerBoost ចំណុះ ៣,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ៤៣០សេះ។
ចង់ដឹងថារថយន្តម៉ាស៊ីន Hybrid នៃត្រកូល F-150 មានកម្លាំងខ្លាំងកម្រិតណានោះ គេបានយករថយន្តនេះសាកកម្លាំងបើកស្ទុះពី ០-៩៦គ.ម/ម៉ ជាមួយនឹងរថយន្ត F-150 Raptor ដែលជាជើងខ្លាំងដ៏ល្បីឈ្មោះមួយក្នុងចំណោមត្រកូល F-150។ រថយន្ត F-150 Raptor មានប្រើប្រាស់ម៉ាស៊ីនចំណុះ EcoBoost ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៤៥០សេះ។
ចង់ដឹងលទ្ធផលយ៉ាងណា ទស្សនាវីដេអូដូចខាងក្រោមនេះ ៖