រថយន្ត Honda HR-V ជំនាន់ថ្មីដែលបានប្រលប្រាស់រចនាបថថ្មីបានប្រកាសចេញដំបូងគេនៅទីផ្សារប្រទេសជប៉ុនកាលពីខែកុម្ភៈកន្លងទៅ ដែលក្នុងប្រទេសជប៉ុនរថយន្តនេះត្រូវបានគេស្គាល់ឈ្មោះថា Honda Vezel។
នៅពេលនេះរថយន្ត HR-V ជំនាន់ថ្មីសម្រាប់លក់លើទីផ្សារអឺរ៉ុបបានបង្ហាញរូបរាងជាផ្លូវការ ដែលវានៅបន្តប្រើប្រាស់ការឌីហ្សាញរូបរាងដ៏ទាក់ទាញដូចជារថយន្ត Honda Vezel ដែរ។ វាមានអំពូលភ្លើង LED រាងស្លីម, មានផ្ទាំងប៉ាណាក្រោមលេចធ្លោ និងមានបំពាក់នូវកង់ទំហំ ១៨អ៊ីញមកជាស្តង់ដារផងដែរ។
រថយន្ត HR-V ស៊េរីឆ្នាំ២០២២ ដែលលក់នៅអឺរ៉ុបគឺមានផ្ដល់ជូនតែជម្រើសម៉ាស៊ីនមួយប៉ុណ្ណោះគឺប្រភេទ e:HEV ដែលមានគួបផ្សំម៉ូទ័រអគ្គិសនីពីរ ជាមួយម៉ាស៊ីន i-VTEC ចំណុះ ១,៥លីត្រ គួបផ្សំគ្នាផលិតកម្លាំងបាន ១២៩សេះ។
រថយន្ត Honda HR-V ថ្មីនេះនឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃលក់នឹងត្រូវបញ្ជាក់នៅមុនពេលការចេញលក់កាន់តែខិតចូលមកដល់៕