Jeep Gladiator 6×6 បង្ហាញខ្លួនជាមួយតម្លៃចាប់ពី ១៣ម៉ឺនដុល្លារ

បន្ទាប់ពីភីកអាប់ម៉ូដែល Apocalypse Hellfire 6×6 ត្រូវបានបង្ហាញនៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះកន្លងទៅ Jeep Gladiator គឺជាម៉ូដែលបន្ទាប់បានបង្ហាញខ្លួនបន្ទាប់ពីទទួលការកែច្នៃអោយក្លាយជាកំពូលអ្នក Off-road 6×6។

រថយន្ត Jeep Gladiator 6×6 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឈ្មោះ Next Level ដែលមានទីតាំងស្ថិតនៅរដ្ឋ California នឹងត្រូវបានចែកចាយដោយភ្នាក់ងាលក់រាយរបស់ Jeep ក្នុងតម្លៃចាប់ពី ១៣២ ០០០ដុល្លារ ថ្លៃជាងរថយន្ត Jeep ប្រភេទធម្មតា រហូតដល់ ១០០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីទទួលបានអាប់ដេតថ្មី រូបរាងរបស់វា ពុំមានភាពខុសប្លែកគ្នាខ្លាំងពីសភាពដើមឡើយ វានៅតែមានបំពាក់ជាមួយប៉ាណាក្រូមបញ្ឍ ៧ប្រឡោះ រួមជាមួយចង្កៀងមុខរាងមូលៗ, អំពូលហ្វា Navigation និងអំពូលផ្តល់សញ្ញានៅលើគម្រប់ភក់ដដែល។

តែសម្រាប់អ្វីដែលបានផ្លាស់ប្តូរគឺ ផ្នែកខាងក្រោយនៃរថយន្ត ប្រវែងទ្រុងក្រោយត្រូវបានកើនឡើងរហូតដល់ ២,៤៤ ម៉ែត្រ ព្រមជាមួយការបំពាក់ដោយថាសកង់ទំហំ ២០អ៊ីញ, ប៊ូមប្រភេទ Fox High Performanceថ្មី និងGear Ratio លេខ ៤,៨៨ ផងដែរ។ បន្ថែមពីនេះ អតិថិជនក៏អាចបន្ថែមជាមួយ ដែកសណ្តោងខាងមុខ, ចង្កៀង LED និងបរិក្ខាផ្នែកខាងក្នុងផងដែរ។

រីឯកម្លាំងម៉ាស៊ីនវិញ គឺមានចំនួន ៣ជម្រើសដូចជា ម៉ាស៊ីន ២,០ លីត្រ Turbo-four ឬ ម៉ាស៊ីន ៣,៦លីត្រ V6 កម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៩៣Nm និងជម្រើសម៉ាស៊ីន ៣,០លីត្រ Turbodiesel V6 កម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៦៣៧Nm។ Jeep Gladiator 6×6 ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ ជម្រើសនៃការបើកបរចំនួន ៥ជម្រើស រួមជាមួយ ជម្រើស Off-road៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម