ក្រោយពីបានប្រកាសរថយន្តអគ្គិសនីថ្មី Ford F-150 Lightning ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាពិសេសបណ្តារអ្នកស្រលាញ់រថយន្តនេះបានធ្វើការកក់ ដែលមានចំនួន ៤៥ ០០០គ្រឿង ត្រឹមរយៈពេលមិនដល់ ៤៨ម៉ោងផងនោះ នេះបើតាមនាយកប្រតិបត្តិលោក Jim Farley បានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គម Twitter។
More than 44,500 reservations in less than 48 hours…and counting. The future is here: https://t.co/pbgGgnTVrS #F150Lightning pic.twitter.com/mpAztdfXZX
— Jim Farley (@jimfarley98) May 21, 2021
អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺការបញ្ចេញអោយឃើញរថយន្តទាំងនោះក្នុងកំឡុងពេលលោកប្រធានាធិបតី បៃ ឌីន កាលពីប៉ុន្មានថ្ងៃមុននេះ មុនថ្ងៃបញ្ចេញជាផ្លូវការ និងមានការបើកបរសាកល្បងផងដែរ។ ដូចដែលយើងបានដឹងហើយថា រថយន្តនេះមានកម្លាំងរហូតដល់ ៥៦៣សេះ និងកម្លាំងរមួលជាង ១ ០៥០ញ៉ូតុនម៉ែត្រ។
បើនិយាយពីចំនួននៃការកក់ទុកនេះ ឃើញថារថយន្ត F-150 Lightning មានតម្រូវការច្រើនដូចនឹងរថយន្តភីកអ៊ាប់អគ្គិសនីផ្សេងៗទៀតដែរ។ ជាក់ស្តែងរថយន្ត Hummer Edition 1 ទទួលបានការកក់ទុកចំនួន ១០ ០០០គ្រឿងត្រឹមរយៈពេល ១០នាទីកាលពីឆ្នាំមុន។ ខណៈដែលចុងឆ្នាំ ២០១៩ រថយន្ត Tesla Cybertruck ក្នុងរយៈពេល ៥ថ្ងៃ មានកក់ទុកចំនួន ២៥០ ០០០គ្រឿង។