Aston Martin បញ្ចប់ការផលិតគ្រឿងដំបូងនៃ Hypercar Valkyrie

ក្រុមហ៊ុន Aston Martin បានធ្វើការប្រកាសថាខ្លួនបានបញ្ចប់ការផលិតគ្រឿងដំបូងនៃរថយន្ត Hypercar Valkyrie ប្រភេទ Hybrid របស់ខ្លួនរួចរាល់ ជាមួយគម្រោងនៃការដឹកអោយម្ចាស់រថយន្តរបស់ពួកគេក្នុងពេលឆាប់ៗនេះ។

សម្រាប់រថយន្ត Valkyrie ត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Aston Martin និង Red Bull Racing ជាមួយចំនួនផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។ ដោយរថយន្តនេះត្រូវបានផលិតឡើងនៅទីស្នាក់ការកណ្តាលរបស់ Aston Martin Gaydon ហើយនឹងត្រូវការពេល ២ ០០០ម៉ោងនៃកម្លាំងពលកម្ម ដើម្បីបញ្ចប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ មុនពេលរថយន្តនីមួយៗត្រូវបានទៅដល់ដៃរបស់ម្ចាស់វា វានឹងត្រូវបានសាកល្បងដំបូងនៅលើផ្លូវទីលានប្រណាំងនៅ Silverston។ រថយន្ត Valkyrie ដំណើរការដោយម៉ាស៊ីន Hybrid ទំហំ ១២ស៊ីឡាំង អាចផលិតកម្លាំងបាន ១ ១៣៩សេះ និងបំពាក់ជាមួយបច្ចេកវិទ្យាយកមកពីរថយន្ត Formula1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម