បញ្ហាអស់សាំងគឺជារឿងមួយដែលកើតឡើងនៅលើរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង រីឯបញ្ហាអស់ថាមពលភ្លើងគឺជារឿងមួយដែលកើតឡើងនៅលើរថយន្តអគ្គិសនី។ ប៉ុន្តែជាមួយបញ្ហានេះ អ្នកប្រើប្រាស់ក៏មានជម្រើសជាច្រើនក្នុងការដោះស្រាយ ជាក់ស្តែងដូចជាម្ចាស់រថយន្ត Fordជាដើម។
ជាមួយគ្នានេះដែលនៅលើរថយន្ត F-150 Lightning និង F-150 PowerBoost Hybrid វាត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Pro Power Onboard System ដែលវាអាចអោយម្ចាស់រថយន្ត អាចជួយរថយន្តអគ្គិសនីផ្សេងទៀតបណ្តោះអាសន្ន ជាមួយសមត្ថភាពសាកថ្មពីរថយន្តមួយទៅរថយន្តមួយទៀត(Vehicle-to-Vehicle) ដែលប្រើប្រាស់នូវរន្ធសាកថ្ម ២៤០វ៉ុល។ ជាក់ស្តែង សម្រាប់ការសាករៀងរាល់ម៉ោង ដោយប្រើឆ្នាំសាកភ្លើងចល័ត Ford Mobile Power Cord វាអាចសាករថយន្ត Mustang Mach-E អាចអោយរវាបើកបរបានចម្ងាយ ៣២គីឡូម៉ែត្រ ឬ ២១គីឡូម៉ែត្រ សម្រាប់ F-150 Lightning និង ១៦គីឡូម៉ែត្រ សម្រាប់ E-Transit។
ដំណើរការនេះគឺសាមញ្ញណាស់ ព្រោះអ្វីដែលម្ចាស់រថយន្តត្រូវធ្វើគឺភ្ជាប់ Adaptor ទៅនឹងឆ្នាំងសាកចល័ត Ford Mobile Power Cord របស់ក្រុមហ៊ុន Ford ហើយបន្ទាប់មកដោតវាទៅក្នុងឡាន។ Ford ក៏បានលើកឡើងអំពីដំណើរការ ជាមួយនឹងរថយន្តអគ្គិសនីដែលមានរន្ធសាក J1772 ដូច្នេះសមត្ថភាពសាកពីរថយន្តទៅរថយន្តមិនត្រូវបានកំណត់តែចំពោះម៉ូដែលដែលផលិតដោយ Blue Oval នោះទេ៕