ម្ចាស់ឡាន Tesla យកឡានរបស់ខ្លួនជីកកាក់ អ្នកខ្លះរកបានមួយខែៗរាប់រយដុល្លារ

[ទីផ្សារបរទេស] អ្នកប្រើប្រាស់រថយន្ត Tesla មួយចំនួន បានប្រើប្រាស់រថយន្តរបស់ខ្លួនធ្វើជាប្រភពថាមពលសម្រាប់ម៉ាស៊ីនជីកកាក់ ដែលធ្វើបែបនេះចំណេញថ្លៃភ្លើងបានមិនតិចឡើយ បើធៀបនឹងការប្រើប្រាស់ថាមពលអគ្គិសនីផ្ទាល់។

ជាក់ស្ដែងបុរសឈ្មោះថា Siraj Raval បានដំណើរការកុំព្យូទ័រ Apple Mac Mini M1 ធ្វើជាម៉ាស៊ីនជីកកាក់ ដែលផ្គត់ផ្គង់ថាមពលដោយរថយន្ត Model 3។ ពេលដែលកាក់ Ethereum បានឡើងដល់ចំណុចថ្លៃបំផុតក្នុងឆ្នាំ២០២១ បុរសឈ្មោះ Raval និយាយថាខ្លួនអាចរកប្រាក់បានចន្លោះពី ៤០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុងមួយខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក បុរសម្នាក់ទៀតឈ្មោះ Chris Allesi បានធ្វើរឿងស្រដៀងគ្នានេះដែរ ដោយរូបគេបានភ្ជាប់ឧបករណ៍ជីកម៉ូដែល Bitmain Antminer S9 ជាមួយរថយន្ត Tesla របស់ខ្លួន។ យ៉ាងណាក្ដី Chris Allesi បានអះអាងថាប្រើរថយន្ត Tesla ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជាប្រភពថាមពលដល់ឧបករណ៍ជីកកាក់គឺហាក់មិនមែនជារឿងចំណេញប៉ុន្មានឡើយ។

ទោះយ៉ាងណា អ្នកដទៃទៀតដែលប្រើប្រាស់យុទ្ធសាស្ត្រដូចជាបុរសឈ្មោះ Raval បានអះអាងផ្ទុយពីនេះ ប៉ុន្តែជារួមទៅផលចំណេញដែលបានមកពីប្រើប្រាស់ថាមពលរថយន្ត Tesla ធៀបនឹងថាមពលអគ្គិសនី​គឺមិន​មាន​កម្រិតតិចតួច បើធៀបនឹងតម្លៃរបស់រថយន្ត ដោយការប្រើប្រាស់ថាមពលពីរថយន្តក៏អាចប៉ះពាល់ដល់អាគុយរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម