Ford បានតម្លើងតម្លៃរថយន្ត F-150 ស៊េរីឆ្នាំ២០២២ ជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានតម្លើងតម្លៃសម្រាប់រថយន្ត F-150 ស៊េរីឆ្នាំ២០២២ ដែលនឹងក្លាយជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។ ថ្មីៗនេះ លិខិតមួយត្រូវបានផ្ញើទៅកាន់អ្នកចែកចាយរថយន្ត Ford នៅទូទាំងសហរដ្ឋអាមេរិក ហើយចាប់តាំងពីបានចែករំលែកទៅកាន់ F-150 Gen 4 forum បានបង្ហាញថាម៉ូដែលឆ្នាំ ២០២២ ទាំងអស់នឹងមានការឡើងថ្លៃដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែកុម្ភៈ។

សម្រាប់ការចាប់ផ្តើមក្រុមហ៊ុន Ford នឹងដំឡើងតម្លៃលើម៉ូដែល XLT, Lariat series, King Ranch series, Platinum series និង Limited series ចំនួន ១ ៥០០ដុល្លារដូចគ្នា។ ខណៈអ្នកដែល F-150 Raptor នឹងត្រូវបានឡើងតម្លៃគួរឱ្យកត់សម្គាល់គឺ ៣ ៣០០ ដុល្លារ ហើយម៉ូដែល F-150 Tremor នឹងកើនឡើងក្នុងតម្លៃ ១ ៥០០ ដុល្លារ និងតម្លៃនៃកញ្ចប់ 19S STX ក៏នឹងត្រូវបានឡើង ៥០០ ដុល្លារ​ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Ford បញ្ជាក់ថា ម៉ូដែល F-150 XL ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ផ្តើមពី ២៩​ ៩៩០ ដុល្លារ និងម៉ូដែលផ្សេងទៀតដែលមានដូចជា៖

  • ម៉ូដែល XLT មានតម្លៃចាប់ផ្តើមពី ៣៦ ៦៣០ ដុល្លារ
  • ម៉ូដែល Lariat មានតម្លៃចាប់ផ្តើមពី ៤៦ ១៤០ ដុល្លារ
  • ម៉ូដែល King Ranch មានតម្លៃចាប់ផ្តើមពី ៥៧ ១១០ ដុល្លារ
  • ម៉ូដែល Platinum មានតម្លៃចាប់ផ្តើមពី ៥៩ ៨៩០ ដុល្លារ
  • ម៉ូដែល Limited មានតម្លៃចាប់ផ្តើមពី ៧៤ ៣៣៥ ដុល្លារ
  • ម៉ូដែល Tremor មានតម្លៃចាប់ផ្តើមពី ៥០ ៧៣៥ ដុល្លារ
  • ម៉ូដែល Raptor មានតម្លៃចាប់ផ្តើមពី ៦៥ ៣៧៥ ដុល្លារ

ជាមួយគ្នានេះ តម្លៃនៃម៉ូដែល Ford ផ្សេងៗនឹងកើនឡើងចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ។ នេះរាប់បញ្ចូលទាំងម៉ូដែល Mustang និងជម្រើសដែលនឹងកើនឡើងរហូតដល់ ១០ ៩០ ដុល្លារ។ ម៉ូដែល Escape, ម៉ូដែល Edge និង Explorer ក៏នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់ឆ្នាំម៉ូដែល ២០២២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម