ឡាន Ford Bronco រាប់ពាន់គ្រឿង ចតចោលកណ្ដាលវាល ព្រោះតែរង់ចាំឈីប

[ទីផ្សារបរទេស] រថយន្ត Ford Bronco ជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញចតចោលនៅខាងក្រៅរោងចក្ររបស់ Ford នៅ Michigan សហរដ្ឋអាមេរិក ដោយរថយន្តទាំងអស់នេះបានចតរង់ចាំនូវឈីបសឺមីកុងឌុចទ័រ ដែលឈីបនេះកំពុងតែជួបវិបត្តិខ្វះខាត។

ទាំងក្រុមហ៊ុន Ford និងហាងចែកចាយរថយន្ត Ford នៅសហរដ្ឋអាមេរិក សុទ្ធតែបានទទួលស្គាល់ថាការចតរថយន្តចោលនេះគឺដោយសារតែខ្វះខាតឈីប។ ប្រធានក្រុមប្រឹក្សានៃតំណាងចែកចាយរថយន្ត Ford ជឿជាក់ថា​ដំណើរការនាពេលបច្ចុប្បន្ននេះគឺជាមធ្យោបាយដែលចំណេញមួយ ដោយ​ Ford បន្តផលិតរថយន្ត Bronco និងរង់ចាំឈីប មុនការដឹកជញ្ជូនជូនអតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Ford មិនមែនជាក្រុមហ៊ុនតែមួយទេដែលបានប្រើប្រាស់យុទ្ធសាស្ត្រផលិតរួចចាំដាក់ឈីបជាក្រោយនេះ ហើយ​កាល​ពី​ឆ្នាំកន្លងទៅ Ford បានអនុវត្តន៍យុទ្ធសាស្ត្រនេះជាមួយរថយន្ត F-150 ស៊េរីថ្មីដែលបានចតចោលនៅទូទាំងប្រទេសព្រោះតែរង់ចាំឈីប។

សូមទស្សនាវីដេអូរថយន្ត Ford Bronco ដែលចតចោលនៅក្រៅរោងចក្រ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម