Toyota នឹងចេញឡាន SUV ថ្មី រូបរាងកាត់ RAV4

រូបថតជាច្រើនសន្លឹកនៃរថយន្ត Toyota Raize ស៊េរីឆ្នាំ២០២០ បានបែកធ្លាយលើបណ្តាញអនឡាញ មុនថ្ងៃវាបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជប៉ុន នាខែក្រោយ។

រថយន្ត SUV ខ្នាតតូចនេះមានការរចនាស្រដៀងទៅនឹងរថយន្ត RAV4 សូម្បីតែផ្នែកខាងមុខ, ចំហៀង និងខាងក្រោយ។ វាបំពាក់ចង្កៀង-ក្រោយ ព្រមទាំងអំពូលកាត់អ័ព្ទ និង អំពូល Daytime Running Light ប្រភេទ LED ផងដែរ។ តួខ្លួនរបស់វាបានរំលេចទៅដោយជ័រខ្មៅ ដើម្បីបន្ថែមភាពស្ព័រ ហើយក៏នឹងមានគ្រឿងលេង TRD និង Modellista ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Raize នេះ ត្រូវបានផលិតផ្អែកតាមរថយន្ត Daihatsu ហើយបានប្រើគ្រោងឆ្អឹង Daihatsu New Global Architecture (DNGA) ដែលស្រដៀងទៅនឹងគ្រោងឆ្អឹង TNGA របស់ Toyota ដែរ។ វាមានប្រវែង ៤ម៉ែត្រ, ទទឹង ១,៦ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ។

ថ្វីបើមានរូបរាងតូចមែន ប៉ុន្តែវានឹងបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង មុខងារ Forward Collision Alert, Lane Departure Warning, Blind Spot Monitor និង Traffic Sign Recognition Technology ទៀតផង។

Raize នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbocharged ទំហំ៣ស៊ីឡាំង មានកម្លាំង ៩៨សេះ ហើយមានជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម